វិធីព្យាបាល​ជំងឺឈឺបំពងក និងសាច់ដុះ​ក្នុងបំពងកប្រើពេលតែ​ ៤ម៉ោងប៉ុណ្ណោះ

រូបមន្ត​បែបបុរាណ​មួយនេះ​ពិតជា​មាន​ប្រសិទ្ធិភាពខ្លាំងបំផុតក្នុងការ​ជួយព្យាបាល​ជំងឺឈឺបំពងក និង​សាច់ដុះក្នុងបំពងកយ៉ាង​​ឆាប់រហ័ស។ ប្រសិនបើ​អ្នក​ព្យាយាម​ប្រើរូប​មន្ត​មួយ​នេះអ្នកនឹង​ឆាប់ជា ហើយ​បើ​សិន​ជា​ជំងឺស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​​អ្នក​នឹងឃើញ​លទ្ធផល​ក្នុងរយៈពេលត្រឹម​តែ ៤ម៉ោង​ប៉ុណ្ណោះ។
 
វិធីព្យាបាល​ជំងឺឈឺបំពងក និងសាច់ដុះ​ក្នុងបំពងកប្រើពេលតែ​ ៤ម៉ោងប៉ុណ្ណោះ
របៀបផ្សំឱសថ៖
- ​គ្រាប់ជីវ៉ាន់ស៊ុយ ៨០ក្រាម, ទឹក ២០០ មីលីលីត្រ ​ចម្អិន​ប្រហែល​រយៈពេល ១៥នាទី។ 
- អ្នកនឹងទទួលបានល្បាយ​ខាប់ៗ ដែល​មើល​ទៅដូចជា​កាកកាហ្វេ។ បន្ទាប់មក​សូម​ចាក់ទឹក​ ៥០មីលីលីត្រ ហើយ​យក​ទៅ​ចម្អិន​ឲ្យពុះម្តង​ទៀត។
- បន្ទាប់មកលើក​វា​ចុះ​ពីលើ​ភ្លើង និងបន្ថែម​ស្រា​ brandy មួយស្លាបព្រាបាយ (ឬស្រាកូញ៉ាក់) ចូលតាម​ក្រោយ​ ជា​ការស្រេច។
តើត្រូវប្រើប្រាស់ឱសថ​មួយនេះយ៉ា​ងដូចម្តេច?
អ្នក​ត្រូវ​លេប​ល្បាយ​នេះ​ ១ស្លាបព្រា​បាយ​ជា​រៀង​រាល់ ៣០នាទីម្តង។ បន្ទាប់ពី ២ម៉ោង​ក្រោយ​មក​អាការៈឈឺចាប់ក្នុងបំពងក​នឹងចាប់ផ្តើម​បាត់​ ហើយ​ឱសថ​មួយមុខ​នេះ​មិនពិបាក​លេប​នោះទេ។ បន្ទាប់ពី​រយៈពេល​ ៤ម៉ោង បញ្ហា​ឈឺបំពងករបស់​អ្នក​នឹងត្រូវបាន​អស់។
ភេសជ្ជៈ​មួយប្រភេទនេះ​ត្រូវបាន​ផ្តល់​អនុសាន៍​ឲ្យប្រើប្រាស់ទាំងប្រុសទាំង​ស្រី ព្រោះវាអាច​ព្យាបាល​ជំងឺផ្តាសាយ, ឈឺបំពង់ក ហើយ​សូម្បី​តែ​សាច់​ដុះក្នុង​បំពងក​ក៏​បាត់​ដែរ​ប្រសិន​បើ​អ្នក​ព្យាយាម​ប្រើប្រាស់។
ចំណាំ៖ ទោះបីជា​យ៉ាង​ណា​ក៏ដោយ មុន​នឹង​ប្រើប្រាស់​ សូមទៅពិតនិត្យសុខភាពឲ្យបាន​ត្រឹម​ត្រូវ ឬ​ធ្វើ​ការ​ពិភាក្សា​ជាមួយនឹង​នឹង​អ្នក​ជំនាញ​ជាមួយសិន៕
ដោយ៖ Senghong
ប្រភព៖ yourstylishlife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីព្យាបាល​ជំងឺឈឺបំពងក និងសាច់ដុះ​ក្នុងបំពងកប្រើពេលតែ​ ៤ម៉ោងប៉ុណ្ណោះ