ផ្ទុះ​ក្នុង​រោង​ចក្រ​ឧស្ម័ន​មួយនៅ​នីហ្សេរីយ៉ា​ស្លាប់​ជាង​១០០នាក់

រថយន្ត​ស៊ីទែន​មួយ ដែល​ដឹក​ឧស្ម័ន​បាន​ផ្ទុះ កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ក្នុង​រោងចក្រ​មួយ​នៅ​ទីក្រុង NNEWI ជាទី​ក្រុង​មួយ​មាន​ពួក​គ្រឹ​ស្ត​ភាគច្រើន​នា​ភាគ​អាគ្នេយ៍​នី​ហ្សេ​រី​យ៉ា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​១០០​នាក់ ។

តុល្យការ​នេះ ពុំ​ទាន់​ស្ថាពរ​នៅឡើយ ក៏​ប៉ុន្តែ​អ្នកកាសែត​ម្នាក់​របស់ AP អាច​រាប់​សាកសព​មនុស្ស​ឃើញ​ជាង​១០០​នាក់ ។ ក្នុង​រោងចក្រ​នេះ មាន​មនុស្ស​ច្រើន​កុះករ ព្រោះ​លើកគ្នា​មក​បញ្ចូល​ឧស្ម័ន​ក្នុង​ធុង​ពេល​បុណ្យ​ណូអែល​មក​ដល់ ។

សាក្សី​ម្នាក់​និយាយ​ថា ឧប្បត្តិ​ហេតុនេះ​កើត​មាន​នា​វេលា​ម៉ោង​១១​ម៉ោង​ក្នុងស្រុក​ពេល​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​កំពុង​បង្ហូរ​ឧស្ម័ន​ចេញ​ដោយ​ពុំ​គោរព​ពេលវេលា​ធ្វើ​ឱ្យ​ត្រជាក់​ចាំបាច់ ។ សាក្សី​នោះ​បន្ត​ថា ការ​ផ្ទុះ​ពិតជា​ខ្លាំង​ដូច​ផ្ទុះ​គ្រាប់បែក ហើយ​ទីតាំង​រោងចក្រ​មួយ​ផ្នែក​ត្រូវ​ភ្លើង​ឆាបឆេះ ។ មនុស្ស​ស្លាប់​ភាគច្រើន​ជា​អ្នក​បន្ត​ប​ន្ទុ​យ​គ្នា​នា​ពេល​ព្រឹក​នាំ​ទំនិញ​ឧស្ម័ន ។

ភ្លើង​បាន​ឆាបឆេះ​រយៈពេល​ច្រើន​ម៉ោង មុន​ពេល​ពួក​អ្នក​ពន្លត់ភ្លើង​អាច​ពន្លត់​ឈ្នះ ។