អាហារ​៥​មុខ​ អ្នក​ហាត់​​យក​សាច់​ដុំ ៦កង់ Six Packs គួរ​ចៀស​វាង

អាហារ​៥​មុខ​ អ្នក​ហាត់​​យក​សាច់​ដុំ ៦កង់ Six Packs គួរ​ចៀស​វាង

ការ​ជ្រើស​រើស​យក​របប​អាហារ​មាន​ជីវជាតិ​ល្អ​​គ្រប់​គ្រាន់​គឺ​មាន​សារសំខាន់ អំឡុង​ពេល​ហាត់​ប្រាណ​យក​សាច់​ដុំ ជា​ពិសេស​សម្រាប់​បុរស​ៗ​អ្នក​ចង់​ហាត់​យក​សាច់​ដុំ​ពោះ ៦កង់ (Six Packs)។ ទន្ទឹម​នឹង​នោះ​ក៏​មាន​អាហារ​មួយ​ចំនួន​ដែល​អ្នក​ស្រាវជ្រាវ​បាន​ណែ​នាំ​ឲ្យ​ចៀស​វាង​​ផង​ដែរ។ អាហារ​ទាំង​នោះ​មាន​ដូច​ជា​៖ ​​​​​​​​

 

អាហារ​៥​មុខ​ អ្នក​ហាត់​​យក​សាច់​ដុំ ៦កង់ Six Packs គួរ​ចៀស​វាង
 

១. ផលិត​ផល​ដំឡូង​បារាំង

ការ​សិក្សា​​ចេញ​ផ្សាយ​ដោយ​​​ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​អង់គ្លេស​​ ដោយ​តាម​ដាន​​លើ​ការ​ប្រែ​ប្រួល​ទម្ងន់​របស់​​​បុរស​ជាង​១​សែន​២ម៉ឺន​នាក់​​​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​។ ក្នុង​រយៈ​ពេល​៤​ឆ្នាំ​​ម្ដង​គេ​ពិនិត្យ​ឃើញ​ថា ជា​មធ្យម​ពួកគេ​​កើន​ទម្ងន់​ ​(សាច់​ធាត់) ​ ៣,៣៥​ផោន (១,៥១​គីឡូក្រាម) ដោយ​សារ​ការ​បរិភោគ​​ចំណី​អាហារ​​ជា​ផលិត​ផល​​ធ្វើ​ពី​ដំឡូង​បារាំង។ សម្រាប់​អ្នក​ចង់​បាន​សាច់​ដុំ​ពោះ​ វា​អាច​ជា​បញ្ហា​ដោយ​​​ការ​កើន​ឡើង​សាច់​ធាត់។

 

អាហារ​៥​មុខ​ អ្នក​ហាត់​​យក​សាច់​ដុំ ៦កង់ Six Packs គួរ​ចៀស​វាង
 

២. គ្រាប់​ធញ្ញជាតិ​ច្នៃ​​​​រួច

ផលិត​ផល​​គ្រាប់​ធញ្ញជាតិ​​​ច្នៃ​​រួច​ ដូច​ជា​​ផលិតផល​នំប៉័ង​​ស នំ​​អ៊ីតាលី (Pasta) ជា​ដើម​គឺ​បាន​បាត់​បង់​​សារធាតុ​ចិញ្ចឹម​ប្រចាំ​ថ្ងៃ​​ និង​​​​ជាតិ​ប្រូតេអ៊ីន​មួយ​ចំនួន​ដែល​ជា​សារធាតុ​ចិញ្ចឹម​អ្នក​សាច់​ដុំ ត្រូវ​ការ។ តាម​អ្នក​ស្រាវជ្រាវ​ ពី​សាកលវិទ្យាល័យ​​រដ្ឋ​ Pennsylvania បាន​ណែ​នាំ​ឲ្យ​ជ្រើស​រើស​ គ្រាប់​ធញ្ញជាតិ​ធម្មជាតិ​​​​ផ្ទាល់​ក្នុង​របប​អាហារ​ ជាង​ផលិត​ផល​កែ​​ច្នៃ។

 

អាហារ​៥​មុខ​ អ្នក​ហាត់​​យក​សាច់​ដុំ ៦កង់ Six Packs គួរ​ចៀស​វាង
 

 

៣. សាច់​​ក្រហម​ សាច់​​កែ​ច្នៃ

តាម​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​​​លើ​ទស្សនាវដ្ដី​ចំណី​អាហារ​​​​អាមេរិក បាន​ឲ្យ​ដឹង​ថា​ សាច់​ក្រហម សាច់​ជ្រូក និង​សាច់​បម្លែង​ ដូច​ជា​ សាច់​ប្រហិត សាច់​ក្រក ហតដក ធ្វើ​ឲ្យ​​ឡើង​ទម្ងន់​​ច្រើន​ (ធាត់)។ ការ​សិក្សា​លើ​មនុស្ស​ ៣៧០ ០០០​នាក់ អ្នក​ញ៉ាំ​​សាច់​គោ Steak ក្នុង​មួយ​ថ្ងៃ កើន​ទម្ងន់​ធាត់ ៥​ផោន (២,២៦គីឡូក្រាម) ក្នុង​រយៈ​ពេល​៥​ឆ្នាំ។

 

អាហារ​៥​មុខ​ អ្នក​ហាត់​​យក​សាច់​ដុំ ៦កង់ Six Packs គួរ​ចៀស​វាង
 

៤. ក្រែម​ (បង្អែម)

​​​​នំ​ពង​ទា​លាប​ក្រែម​ ក្រែម​លាយ​បង្អែម​ ក៏​ដូច​ជា​អាហារ​ក្រៅ​ពេល​​ ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ខ្លាំង។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ញ៉ាំ​​​អាហារ​មាន​ជាតិ​ក្រែម​​នោះ ធ្វើ​ឲ្យ​អ្នក​កើន​ទម្ងន់​ ៧,២ ភាគ​រយ​នៃ​ទម្ងន់​ខ្លួន​ឯង​រយៈ​ពេល​៦​ឆ្នាំ។

 

អាហារ​៥​មុខ​ អ្នក​ហាត់​​យក​សាច់​ដុំ ៦កង់ Six Packs គួរ​ចៀស​វាង
 

៥. ភេសជ្ជៈ​មាន​ជាតិ​ស្ករ

អ្នក​ចូល​ចិត្ត​ញ៉ាំ​ ភេសជ្ជៈ​មាន​សារធាតុ​ស្ករ ជា​កត្តា​​មួយ​​ធ្វើ​ឲ្យ​ធាត់។ ការ​សិក្សា​ថ្មី​មួយ​​ទៅ​លើ​អ្នក​ដែរ​ចូល​ចិត្ត​ភេសជ្ជៈ​ជាតិ​ស្ករ​កើន​ទម្ងន់​បី​ដង​ ធ្វើ​ឲ្យ​ផ្នែក​សាច់​ពោះ​ខូច​ទ្រង់​ទាយ។ នេះ​ជា​ភេសជ្ជៈ​ដែល​អ្នក​​​ហាត់​យក​សាច់​ដុំ​ពោះ ៦​កង់​ គួរ​ចៀស​វាង៕

 

អាហារ​៥​មុខ​ អ្នក​ហាត់​​យក​សាច់​ដុំ ៦កង់ Six Packs គួរ​ចៀស​វាង
 

 

ចុចអាន៖ អាហារ​​៧​យ៉ាង​​ ល្អ​សម្រាប់​អ្នក​ហាត់​យក​សាច់​ដុំ

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ foxnews