តំបន់​​កម្សាន្ត​តាម​ភ្នំ​ ៤ ​កន្លែង​ជិតៗ​​ភ្នំពេញ​ដើរ​កម្សាន្ត​ចុង​សប្តាហ៍​នេះ

តំបន់​​កម្សាន្ត​តាម​ភ្នំ​ ៤ ​កន្លែង​ជិតៗ​​ភ្នំពេញ​ដើរ​កម្សាន្ត​ចុង​សប្តាហ៍​នេះ

សម្រាប់​ចុង​សប្ដាហ៍​នេះ Sabay សូម​ណែ​នាំ​​ ៤ ភ្នំ​ ប្រចាំ​ ៤ ខេត្ត​ ដើម្បី​ឱ្យ​ប្រិយមិត្ត​ គិត​គូរ​ដើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​ មិត្តភ័ក្ដិ ឬ គូ​ស្នេហ៍។

 

១. ភ្នំ​ឧត្ដុង្គ

 

ស្ថិត​ក្នុង​ខេត្ត​កណ្ដាល​ ភ្នំ​ឧត្ដុង្គ​នៅ​មាន​ឈ្មោះ​ពីរ​ផ្សេង​ទៀត គឺ ភ្នំ​ព្រះ​រាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។ នៅ​ជើង​ភ្នំ​មាន​តូប​ស្បូវ​ជា​ច្រើន​សម្រាប់​ភ្ញៀវ​​ទទួល​ទាន​បាយ​ថ្ងៃ​ត្រង់ និង សម្រាក​លើ​អង្រឹង​​។ លុះ​រសៀល​បន្តិច​ទេសចរ​អាច​ឡើង​​ទៅ​លេង​នៅ​ភ្នំ​បាន។

 

តំបន់​​កម្សាន្ត​តាម​ភ្នំ​ ៤ ​កន្លែង​ជិតៗ​​ភ្នំពេញ​ដើរ​កម្សាន្ត​ចុង​សប្តាហ៍​នេះ

 

 

តំបន់​​កម្សាន្ត​តាម​ភ្នំ​ ៤ ​កន្លែង​ជិតៗ​​ភ្នំពេញ​ដើរ​កម្សាន្ត​ចុង​សប្តាហ៍​នេះ

 

 

 

តំបន់​​កម្សាន្ត​តាម​ភ្នំ​ ៤ ​កន្លែង​ជិតៗ​​ភ្នំពេញ​ដើរ​កម្សាន្ត​ចុង​សប្តាហ៍​នេះ

 

 

 

តំបន់​​កម្សាន្ត​តាម​ភ្នំ​ ៤ ​កន្លែង​ជិតៗ​​ភ្នំពេញ​ដើរ​កម្សាន្ត​ចុង​សប្តាហ៍​នេះ

 

 

២. ភ្នំ​ជីសូរ

 

ភ្នំ​នេះ​ជា​ រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​​តាកែវ​​។ ពី​លើ​កំពូល​ភ្នំ​មក​ គេ​អាច​ទស្សនា​ទេសភាព​វាល​ស្រែ​ដ៏​ល្អ​ប្រណីត​គ្រប់​ទិស​ទី។ ប្រាសាទ​ភ្នំ​ជីសូរ​ ត្រូវ​បាន​ស្ថាបនា​លើ​ខ្នង​ភ្នំ មាន​កំពស់​ ៣៨០ ម៉ែត្រ​ សង់​អំពី​ថ្ម​ភក់​ និង លីប៉ូនីត។

 

 

តំបន់​​កម្សាន្ត​តាម​ភ្នំ​ ៤ ​កន្លែង​ជិតៗ​​ភ្នំពេញ​ដើរ​កម្សាន្ត​ចុង​សប្តាហ៍​នេះ

(រូបពី takeprovince.com)

 

៣. ភ្នំ​ហាន​ជ័យ​

 

សម្រាប់​អ្នក​ចង់​ទៅ​លេង​ភ្នំ​នៅ​កំពង់ចាម អាច​ទៅ​លេង​ភ្នំ​ហាន​ជ័យ​បាន ដែល​មាន​ចម្ងាយ​ ២០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពង់​ចាម។

 

តំបន់​​កម្សាន្ត​តាម​ភ្នំ​ ៤ ​កន្លែង​ជិតៗ​​ភ្នំពេញ​ដើរ​កម្សាន្ត​ចុង​សប្តាហ៍​នេះ

(រូបពី trycambodia)

 

 

៤. អំពែ​ភ្នំ

 

តំបន់ទេសចរណ៍​ដ៏ល្បីប្រចាំខេត្តកំពង់ស្ពឺនេះ ​ ភ្ញៀវ​ទេសចរ​អាច​ទទួល​ទាន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​អ្នក​ស្រុក​ផ្ទាល់ សម្រាក​លំហែ​នៅ​លើ​ខ្ទូស​សង់​អែប​មាត់​ស្ទឹង​ព្រែក​​ត្នោត ឬ​អាច​ចុះ​ហែលទឹក​ស្ទឹង​ដ៏​ត្រជាក់​។

 

អ្វី​ដែល​អ្នក​ទេសចរ​មិន​អាច​ភ្លេច​បាន គឺ​ការ​ធ្វើដំណើរ​​ឆ្លង​ស្ពាន​យោល​ឆ្ពោះ​ទៅ​វត្ត​អំពែ​ភ្នំ ដែល​សង់​ឆ្លង​កាត់​ស្ទឹង​ព្រែក​ត្នោត​នឹង​ផ្ដល់​អារម្មណ៍​រំភើប​រីករាយ​បន្ថែម​ទៀត។ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ការ​ទស្សនា​សត្វ​ស្វា​ដ៏​រប៉ិលរប៉ូច និង​ទៅ​កម្សាន្ត​នៅ​ក្នុង​​វត្ត​វិហារ​ចាស់​អំពែ​ភ្នំ ដែល​ភ្ញៀវ​ទេសចរ​អាច​បួងសួង​សុំ​សេចក្ដី​សុខ​ជា​ដើម៕

 

 

 

អត្ថបទ៖ ណេង ណេង