ឃាត់ខ្លួន​មុខសញ្ញា គាស់​ផ្ទះ​យក​ម៉ូតូ ២​នាក់ នៅ​សង្កាត់ ស្ទឹងមានជ័យ

ភ្នំពេញ: កម្លាំង​អាវុធហត្ថ ប្រចាំការ​នៅ​សង្កាត់​ស្ទឹងមានជ័យ សហការ​ជាមួយ​កម្លាំង ប្រជាការពារ​សង្កាត់ បាន​ចុះ​ស្រាវជ្រាវ ចាប់​មុខសញ្ញា​គាស់​ផ្ទះ បាន ២​នាក់​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ថា បាត់​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា សេ១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ 1CI-3102 នៅវេលា​ម៉ោង ជាង​១​រំលងអា​ធ្រា​ត្រ ឈាន ចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ  ។​

 ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​រួច កម្លាំង​អាវុធហត្ថ ប្រចាំការ​នៅ​សង្កាត់ស្ទឹងមានជ័យ បាន​ស្រាវជ្រាវ រហូតដល់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​កាលពីវេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះជួល ភូមិ​ថ្មីក្រុមទី​៦ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

 ជនរងគ្រោះ មានឈ្មោះ គង់ ឆេង​លី ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​១សង្កាត់​ស្ទឹងមានជ័យ ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ស៊ី ឡា​មីនភេទ​ប្រុស អាយុ ១៣​ឆ្នាំ រស់នៅ​ខាងក្រោយ​វត្ត​ន​ន្ទ​មុនី គ្មាន​មុខរបរ​ពិតប្រាកដ និងម្នាក់ទៀត​ឈ្មោះ អ៊ំ ថ្វី​ន អាយុ ២១​ឆ្នាំ ស្នាក់នៅ​ម្តុំ​ទីលាន​ចាក់សំរាម ភូមិ​ប្ញ​ស្សីសង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​តាម​ចម្លើយសារភាព​របស់ ជនសង្ស័យ​ឈ្មោះ អ៊ំ ថ្វី​ន បាន​និយាយថា នៅវេលាម៉ោងជាង​១​យប់ ខ្លួន​និង​បក្ខពួក ២​នាក់​ទៀត បាន​លួច​ចូល​ផ្ទះ​ជនរងគ្រោះនៅ​ភូមិ​ប្ញ​ស្សី ដោយ​យក​ម៉ូតូ បាន​មួយគ្រឿង ហើយ​យកទៅដាក់​បញ្ចាំចំនួន ៣៥០​ដុល្លារ ដោយមាន​បក្ខពួក​ម្នាក់ ជា​មេក្លោង​យកទៅ​បញ្ចាំ ប៉ុន្តែរហូតមក​ដល់ពេលនេះ មិនទាន់បាន ទទួល​លុយ​ថ្លៃ​ម៉ូតូ​ផង ក៏ត្រូវ​សមត្ថកិច្ចឃាត់ខ្លួន តែម្តង ។ ជនសង្ស័យ​ឈ្មោះ ថ្វី​ន បាន​បន្តថា បក្ខពួក​ដែល​កំពុងរត់គេចខ្លួន រួមជាមួយ​លុយ​ម៉ូតូ​នោះ ឈ្មោះ ប៊​យ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​។ ចំណែក​បក្ខពួកម្នាក់ទៀត​ដែល​គេច​​ខ្លួន ត្រូវបាន​កម្លាំង​អាវុធហត្ថ​បាន​កំពុង​តាម​ប្រ​ម៉ាញ់ និងចាប់​យកមក​ផ្តន្ទាទោស​ជា​ក្រោយ​តាមច្បាប់​៕R

ឃាត់ខ្លួន​មុខសញ្ញា គាស់​ផ្ទះ​យក​ម៉ូតូ ២​នាក់ នៅ​សង្កាត់ ស្ទឹងមានជ័យ

ឃាត់ខ្លួន​មុខសញ្ញា គាស់​ផ្ទះ​យក​ម៉ូតូ ២​នាក់ នៅ​សង្កាត់ ស្ទឹងមានជ័យ

ឃាត់ខ្លួន​មុខសញ្ញា គាស់​ផ្ទះ​យក​ម៉ូតូ ២​នាក់ នៅ​សង្កាត់ ស្ទឹងមានជ័យ