បង្ហាញមុខ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​

ភ្នំពេញ: ​នៅ​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥  ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​២២​នាក់ពាក់ព័ន្ធ​នឹង​ករណី ប្រើប្រាស់ និង​ចែកចាយ គ្រឿងញៀន យ៉ាងសកម្ម ក្នុង​រាជធានីភ្នំពេញ ក្រោយពី​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាបបាន​រយ​:​ពេល​ថ្ងៃ​មកនេះ​។​

បង្ហាញមុខ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​

​លោក​ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ដើម្បី​ចូលរួមកាត់បន្ថយ​សក​ម្ម​ភាព​ចែកចាយ​គ្រឿងញៀន ដែលជា​បញ្ហា​ស្មុគស្មាញ និង​មាន​គ្រោះថ្នាក់​បំផុត​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​តាម​បណ្តា​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានីភ្នំពេញ​ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ទាំង​២២នាក់ ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៥៥០​កញ្ចប់ ទូរស័ព្ទ ដាវ​សាំ​ម៉ូ​រ៉ៃ​១០​ដើម ពូថៅ​១ និងសម្ភារៈ​សម្រាប់​ជក់​មួយចំនួន​។​

បង្ហាញមុខ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​

​ក្រោយពេល​បញ្ចប់​ការបង្ហាញ​មុខ ជនសង្ស័យ​ទាំងនេះ​សមត្ថកិច្ច​នឹង​បញ្ជូន​ទៅកាន់សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕​R