អាជ្ញាធរខណ្ឌដង្កោ ផ្តល់អំណោយ មនុស្សធម៌ ដល់ពលរដ្ឋក្រីក្រ ១០០គ្រួសារ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាល ខណ្ឌដង្កោ បានចូលរួម ជាមួយ ព្រះគ្រូចៅអធិការ វត្តឧត្តមមានជ័យ ព្រះបាទជាន់ឯក (ហៅវត្តជើងឯក) ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ចែកអំណោយជូនដល់ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ១០០គ្រួសារ។

លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានថ្លែងនូវអំណរគុណ ចំពោះព្រះគ្រូចៅអធិការវត្ត ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ហើយតែងបានចូលរួម ចំណែក ក្នុងការប្រគេននូវទេយ្យវត្ថុ និងចែកអំណោយជូន ដល់ប្រជាពលរដ្ឋក្រីក្រ។

លោកអភិបាល ក៏បានលើកឡើងពីការអភិវឌ្ឍន៍ រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា និងនាំយកការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលជានិច្ចកាលសម្តេច ទាំងពីរ តែងបានគិតគូរពី សុខទុក្ខ និងការលំបាកនានារបស់បងប្អូន។

សម្ភារៈដែលត្រូវចែកជូន បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងឱកាសនោះរួមមាន៖ អង្ករ២០គីឡូក្រាម មី១០កញ្ចប់ ទឹកក្រូច១០កំប៉ុង ស្ករស ២គីឡូក្រាម ទឹកស៊ីអ៊ីវ ០១ដប ទឹកដោះគោ ០១កំប៉ុង មុង០១ ភួយ០១ កន្ទេល០១ និងថវិកា ១ម៉ឺនរៀលផងដែរ៕