តេជោ សែន៖ ជូនពរ គ្រីស្ទបរិស័ទ ក្នុងថ្ងៃបុណ្យ គ្រីស្ទម៉ាស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែធ្នូ  ឆ្នាំ២០១៥ នេះ បានចូលរួម អបអរសាទរ ក៏ដូចជាជូនពរដល់ គ្រីស្ទបរិស័ទខ្មែរ ទំាងអស់ ឲ្យមានភាពសប្បាយរីករាយ ក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាក។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក សម្តេចតេជោ ហ៊ុន សរសេរថា "នៅថ្ងៃសុក្រទី២៥ ខែធ្នូ នេះ គឺជាថ្ងៃ បុណ្យគ្រីស្ទម៉ាស (Christmas) ដែលពលរដ្ឋអ្នកកាន់ សាសនាគ្រីស្ទ និងយុវជនខ្មែរមួយចំនួន បានចូល រួម អបអរផងដែរ"។

សម្តេច បានបន្តទៀតថា "ខ្ញុំសូមជូនពរដល់គ្រីស្ទ បរិស័ទខ្មែរ ព្រមទាំងយុវជន ទូទាំងទាំងប្រទេស សូមបានរីករាយ ទាំងអស់គ្នា នៅក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាសថ្ងៃនេះ!"។

សូមបញ្ជាក់ថា គ្រីស្ទម៉ាស ជាពិធីបុណ្យ ប្រចាំឆ្នាំដ៏ធំមួយ ដែលត្រូវបានធ្វើឡើងទូទាំងពិភពលោក នៅថ្ងៃទី២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ តាមអបិយជំនឿដែលមានតាំងពីយូរមកហើយថា ពិធីបុណ្យនេះធ្វើឡើង ដើម្បីរំលឹកដល់ការ ចាប់កំណើតរបស់ព្រះយ៉េស៊ូ។ ចូលមកដល់សម័យទំនើបនេះ ពិធីបុណ្យគ្រីស្ទម៉ាសត្រូវបានធ្វើជាទូទៅមិនថា អ្នកកាន់សាសនាគ្រិស្ត ឬសាសនាព្រះពុទ្ធឡើយ ដោយពិធីបុណ្យនេះត្រូវប្រារព្ធធ្វើឡើងជាមួយនឹងការជូនកាដូឱ្យ គ្នាទៅវិញទៅមក ជាពិសេសគូសង្សារ ក្នុងនោះមានការជូនពរមួយឈ្មោះ “greeting Card”។ ពាក្យថា គ្រីស្ទម៉ាស (Christmas) កើតឡើងដោយសារពីរ ពាក្យបូកបញ្ចូលគ្នាគឺ  “Christ’s Mass” ដែលតាមភាសាអង់គ្លេស សម័យ កណ្តាលគេហៅថា Christmass ចំណែកតាមភាសាអង់គ្លេសសម័យបុរាណគេហៅថា Christes Masse ជាឃ្លា មួយដែលត្រូវបានគេកត់ត្រាទុកលើកដំបូងនៅឆ្នាំ១០៣៨ ។ ដោយឡែកពាក្យថា Christ មកពីភាសាក្រិចថា Christos ចំណែកពាក្យថា Masse មកពីភាសាឡាតាំងថាMissa ៕

តេជោ សែន៖ ជូនពរ គ្រីស្ទបរិស័ទ ក្នុងថ្ងៃបុណ្យ គ្រីស្ទម៉ាស