ពណ៌​សំខាន់ៗ សម្រាប់ Christmas ឆ្នាំ ២០១៥

ពណ៌​សំខាន់ៗ សម្រាប់ Christmas ឆ្នាំ ២០១៥

​ពណ៌ និង​អត្ថន័យ​របស់​វា ភាគច្រើន មាន​ដើម​កំណើត​មក​ពី ទំនៀមទម្លាប់ និង​ប្រពៃ​ពួក​បស្ចឹម​ប្រទេស ខណៈពេល​ដែល​ពិធី​បុណ្យ​មួយ​នេះ ប្រព្រឹត្តទៅ​នៅ​ពាក់កណ្តាល​រដូវរងារ​។  ជា​រៀងរាល់ឆ្នាំ ពលរដ្ឋ​បស្ចឹម​ប្រទេស តែងតែ​ស្លៀកពាក់​ស្អាតបាត ទៅតាម​ពណ៌​ដែល​គេ​ចូលចិត្ត ហើយ​សូម្បី​តែ​នៅតាម​ផ្ទះ និង​តាម​ដងផ្លូវ ក៏​មាន​តាំង​លម្អ​ភ្លើង​ស្អាតៗ​ផងដែរ​។

ពណ៌​ក្រហម​
​ពណ៌​ក្រហម តំណាង​ឲ្យ​ផ្លែ​ប៉ោ​ម នៅលើ​ឋាន​សួ​គ៌ា​។ ពណ៌​ក្រហម ក៏​តំណាង​ឲ្យ​ថ្ងៃបុណ្យ Christmas ដើម្បី​បញ្ជាក់​អំពី ឈាម​របស់​ព្រះ​យ៉េ​ស៊ូ​ពេល​ស្លាប់​ទៅ​។​

​ពណ៌​បៃតង​
​ជា​ពណ៌​តំណាងឲ្យ ភាព​ខៀវស្រងាត់​គ្រប់​រដូវ និង​ការរស់រានមានជីវិត​យូរអង្វែង​។​

​ពណ៌​មាស​
​ពណ៌​នេះ​តំណាងឲ្យ បុត្រ​របស់​ព្រះ​យ៉េ​ស៊ូ និង​ភាពឈ្លាសវៃ​។​

​ពណ៌​ស​
​ពណ៌​ស តំណាង​ឲ្យ​ភាព​បរិសុទ្ធ និង​ស​ស្អាត​។ អំឡុង​ថ្ងៃ​បុណ្យ​មួយ​នេះ ប្រជាជន​ភាគច្រើន ចូល​ចិត្ត​យក​ដុំ​ព្រឹល បង្កើត​ជា​រូបរាង​មនុស្ស​ទឹកកក​។​

​ពណ៌​ផ្ទៃមេឃ​
​តំណាង​ឲ្យ​មេឃ និង​ព្រះ ដែល​ជាទី​គោរព​របស់​មនុស្ស​ជាច្រើន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។