យន្តហោះ​ចុះ​រត់​ហួស​ផ្លូវ​នៅ​កុង​ហ្គោ​ស្លាប់​7​នាក់ នៅ​លើ​ដី

អភិបាលខេត្ត KASAI-  ORIENTAL លោក NGOYI   KASANJI រាយការណ៍​ថា  យន្តហោះ​កា​ហ្គោ AIRBUS A320 មួយ​គ្រឿង​របស់​ក្រុមហ៊ុន​សេវាកម្ម​អាកាស​កុង​ហ្គោ​បាន​រត់​ហួស​ផ្លូវ​ពេល​ចុះ​ចត កាលពី​ថ្ងៃ​ទី​២៤ ធ្នូ នៅ​ទីក្រុង MBUJI  MAYI ភាគ​កណ្តាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ បណ្តាល​ឱ្យ​មនុស្ស​៧​នាក់​ស្លាប់​នៅ​លើ​ដី។

យោង​តាម​សម្តី​អ្នក​បើក​យន្តហោះ​ថា យន្តហោះ​កា​ហ្គោ​នោះ​មាន​បញ្ហា​ហ្វ្រាំង​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ។

ភ្នាក់ងារ​ព្រ​លាន​យន្តហោះ​ម្នាក់​រៀបរាប់​ថា មនុស្ស​ទាំង​៧​នាក់​ដែល​ស្លាប់​សុទ្ធតែ​ស្ថិត​នៅផ្ទះ​នា​តំបន់​ព្រ​លាន​យន្តហោះ ។ គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​១៦​ម៉ោង​ក្នុងស្រុក ។

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ជួប​ប្រទះ​នឹង​គ្រោះថ្នាក់​យន្តហោះ​ជា​ច្រើន​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់ ពិសេស​មក​ពី​ការ​ប្រើ​យន្តហោះ​ចាស់​ៗ​និង​មក​ពី​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ព្រ​លាន ៕