ស្វាយ​រៀង ​ត្រៀម​យក​កីឡាករ​បរទេស​ច្រើន​នាក់ ​សម្រាប់​រដូវ​កាល​ថ្មី


ស្វាយ​រៀង ​ត្រៀម​យក​កីឡាករ​បរទេស​ច្រើន​នាក់ ​សម្រាប់​រដូវ​កាល​ថ្មី

ក្លិប​ស្វាយ​រៀង ​កំពុង​តែ​មើល​ជើង​កីឡាករ​បរទេស​៣​នាក់​ដែល​មក​ពី​ប្រទេស​អ៊ុយក្រែន , ឆេក និង​​វ៉្វាន់ដា​ ​ដោយ​រំពឹង​ថា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​យក​ប៉ុន្មាន​នាក់​នៅ​ខែ​មករា​ខាង​មុខ​នេះ ​ ត្រៀម​រដូវ​កាល​ថ្មី។

 

ស្វាយ​រៀង ​ត្រៀម​យក​កីឡាករ​បរទេស​ច្រើន​នាក់ ​សម្រាប់​រដូវ​កាល​ថ្មី

 

 កីឡាករបរទេស​នៅ​ខាង​ឆ្វេង​ដៃ

 

លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​របស់​ក្រុម​ស្វាយ​រៀង​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​កីឡាករ​បរទេស​ទាំង​៣​នាក់ បាន​មក​ហ្វឹកហាត់​និង​ប្រកួត​សាកល្បង​ជាមួយ​ក្រុម​បាន​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ខាង​ក្លិប​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ ថា​ត្រូវ​យក​ប៉ុន្មាន​នាក់។ ខណៈ​ដែល​ការ​សម្រេច​ចិត្ត អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា​ខាង​មុខ​នេះ ពោល​គឺ​នឹង​ធ្វើ​ការ​ប្រកាស​កុងត្រា​ឱ្យ​បាន​មុន​បើក​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៦។

 

មិន​ត្រឹម​តែ​កីឡាករ​៣​នាក់​នេះ​ទេ ​ស្វាយ​រៀង​ក៏​ត្រៀម​នាំ​យក​កីឡាករ​នៅ​អាស៊ី​២​នាក់​បន្ថែម​ទៀត​ដែរ គឺ​មក​ពី​ជប៉ុន​ម្នាក់ និង​កូរ៉េ​ម្នាក់ ​ដែល​កីឡាករ​២​នាក់​នេះ​នឹង​មក​ធ្វើ​តេស្ដ​នៅ​សប្ដាហ៍​ក្រោយ។

 

ស្វាយ​រៀង ​រដូវ​កាល​មុន​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៦ ​ក្នុង​លីគ​កំពូល​របស់​កម្ពុជា ​ដោយ​២២​ប្រកួត​ពួកគេ​ឈ្នះ​បាន​១០​ប្រកួត ស្មើ​៥​និង​ចាញ់​៧។ ខណៈ​ដែល​រដូវ​កាល​ក្រោយ​នេះ ​ក្លិប​រំពឹង​ថា​នឹង​ធ្វើ​បាន​ល្អ​ជាង​ឆ្នាំ​មុន៕

ស្វាយ​រៀង ​ត្រៀម​យក​កីឡាករ​បរទេស​ច្រើន​នាក់ ​សម្រាប់​រដូវ​កាល​ថ្មី ក្រុម​ស្វាយរៀង​រដូវ​កាល​២០១៥

 

អត្ថបទ៖ មុន្នី រម្យ

រូបថត៖ ក្លិបស្វាយរៀង