សម្តេចតេជោ​ ហ៊ុន សែន​ ជូនពរអ្នកកាន់​សាសនាគ្រីស្ទ

រាជធានីភ្នំពេញ ៖​ នៅលើបណ្តាញទំនាក់ទំនងសង្គម​ ( Facebook) Page​ ផ្លូវការរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅរសៀល​ថ្ងៃទី​២៥ ធ្នូ ​មានខ្លឹមសារទំាងស្រុងថា​ "នៅថ្ងៃសុក្រ ទី ២៥ ខែធ្នូ នេះ​ គឺជាថ្ងៃបុណ្យគ្រីស្ទម៉ាស​ (Christmas) ​ដែលពលរដ្ឋអ្នកកាន់សាសនាគ្រីស្ទ ​និង​យុវជនខ្មែរមួយចំនួន​បាន​ចូលរួមអបអរផងដែរ ​។ ខ្ញុំសូមជូនពរដល់​គ្រីស្ទបរិស័ខ្មែរ ​ព្រមទាំងយុវជនទូទាំង​ទាំងប្រទេស​ សូមបានរីករាយទាំងអស់​គ្នានៅក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាសថ្ងៃនេះ! "។