ត្រលប់​ពី​ញ៉ាំ​ការ​គេ​យប់​ជ្រៅ​ពេក ត្រូវ​ចោរប្លន់​យក​ម៉ូតូ​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នេះ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដេកស្លាប់ ដោយ​គេ​សង្ស័យថា ត្រូវបាន​ជន​មិន​ស្គាល់មុខ​ធ្វើឃាត​។ ហេតុការណ៍​នេះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ចំណុច​ភ្នំ ១០០ (​ចុងស្រល់​) ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

ត្រលប់​ពី​ញ៉ាំ​ការ​គេ​យប់​ជ្រៅ​ពេក ត្រូវ​ចោរប្លន់​យក​ម៉ូតូ​

​បើតាម​ការអះអាង​រប​ស់​ភរិយា សព​ជនរងគ្រោះ ដែល​កំពុង​ស្រែកយំ​បាន​ឲ្យ​ដឹងថា សាកសព​នេះ​ត្រូវជា​ប្តី​របស់គាត់ ដែល​បាន​ប្រាប់​គាត់​ថា ទៅ​ញ៉ាំ​ការ​គេ​នៅ​ម​ជ្ឃ​ម​ណ្ឌា​ល​នាគ​ទិ​ព្ធ នាពេល​ល្ងាច​មិញ ពេលដែល​បាត់​ប្តី​យូ​ពេក គាត់​បាន​ទូរស័ព្ទ​ទៅ​ម្ចាស់​ដើមការ តែ​ម្ចាស់​កម្មវិធី​នោះ​និយាយថា ប្តី​របស់គាត់​បាន​ត្រលប់មក​ផ្ទះ​វិញ តាំងពី​វេលា​ម៉ោង ២​យប់ ឈានចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ រួមទាំង​ម៉ូតូ ១ គ្រឿង​ផងដែរ​។

ត្រលប់​ពី​ញ៉ាំ​ការ​គេ​យប់​ជ្រៅ​ពេក ត្រូវ​ចោរប្លន់​យក​ម៉ូតូ​

នៅពេល​គាត់​ចេញ​មកពី​ធ្វើការ​វិញ ស្រាប់តែ​គាត់​ជា​ប្រពន្ធ ទូរស័ព្ទ​ទៅ​ប្តី តែ​ទូរស័ព្ទ​នោះ មិន​ចូល​ឡើយ លុះ​ព្រឹក​ឡើង​ទើប​គេ​ប្រាប់ថា ប្តី​របស់គាត់​ត្រូវបាន​គេ​សម្លាប់​បាត់ទៅហើយ​។​

ត្រលប់​ពី​ញ៉ាំ​ការ​គេ​យប់​ជ្រៅ​ពេក ត្រូវ​ចោរប្លន់​យក​ម៉ូតូ​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​ឈ្មោះ រ៉ែ​ម ប៊ុនធឿន ហៅ ញា​ញ់ អាយុ ៣៥ ឆ្នាំ មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ និង ជាជាង​ភ្លើង រស់នៅ​បូរី KTH ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​

ត្រលប់​ពី​ញ៉ាំ​ការ​គេ​យប់​ជ្រៅ​ពេក ត្រូវ​ចោរប្លន់​យក​ម៉ូតូ​

សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន ជាបឋម​ថា សាកសព​គឺ ពិតជា​ត្រូវគេ​វាយ នៅ​ផ្នែក​ខាងក្រោយ​ក្បាល​ជាច្រើន​ដុំថ្ម ទំនងជា​ប្លន់​យក​មូ​តូ​មួយ​គ្រឿន ពី​ជនរងគ្រោះ ទើប​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ បន្ទាប់មក​ភ្លាមៗ នោះ​សមត្ថកិច្ច​បាន​ហ៊ុំ​ព័ន្ធខ្សែ ដើម្បី​ធ្វើ​កោ​លស​ល្យ​វិច័យ លើ​សាកសព​បន្ថែមទៀត ដើម្បី​រង់ចាំ ទទួល​សាកសព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សុទ្ធ គឹម​សឿន​
ត្រលប់​ពី​ញ៉ាំ​ការ​គេ​យប់​ជ្រៅ​ពេក ត្រូវ​ចោរប្លន់​យក​ម៉ូតូ​

ត្រលប់​ពី​ញ៉ាំ​ការ​គេ​យប់​ជ្រៅ​ពេក ត្រូវ​ចោរប្លន់​យក​ម៉ូតូ​