លោក ស សុខា ផ្តល់​ថវិកា ៦ លាន​រៀល ដល់​ស្ត្រី​កើត​ជំងឺ​ដុំ​គីស ក្នុង​ពោះ ដែល​ត្រូវធ្វើ​ការវះកាត់​ជាបន្ទាន់​

ភ្នំពេញ: លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានផ្តល់​ថវិកា​ចំនួន ៦.០០០.០០០៛ (​ប្រាំមួយ​លាន​រៀល​) ដល់​ស្ត្រី​ម្នាក់ កើត​ជំងឺ​ដុំ​គីស​ក្នុង​ពោះ ដែល​ត្រូវធ្វើ​ការវះកាត់​ជាបន្ទាន់​។ ស្ត្រី ដែល​កើត​ជំងឺ​ដុំ​គីស​ក្នុង​ពោះ កំពុងតែ​សម្រាក​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ (​ពេទ្យ​លោកសង្ឃ​)​។​

​លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នេះ បាន​ចាត់​ក្រុម​ជំនួយការ​របស់លោក ដឹកនាំ​ដោយ​លោក អាំង សិរី​ពិ​សិទ្ធិ លោក សែម គ​ន្ធា​លោក​ឧក​ញ្ញ៉ា ប៉ែន កាក់ លោក ប៉េង សុវណ្ណ​ណូ និង​លោក ចែម វិចិត្រ នាំយក​ថវិកា​ចំនួន ៦.០០០.០០០ ៛ (​ប្រាំមួយ​លាន​រៀល​) ជូន​អ្នកស្រី ទេព យឿន រស់នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែល​សព្វថ្ងៃ​កំពុងមាន​ជំងឺ​ដុំ​គីស​ក្នុង​ពោះ​ហើយ​ត្រូវ​ការវះកាត់​ជាបន្ទាន់​។

​ជាមួយគ្នានេះ លោក ស សុខា ក៏បាន​ជូនពរ​ដល់​អ្នកស្រី ទេព យឿន ឲ្យ​បាន​ឆាប់​ជា​សះស្បើយ និង​សូម​អរគុណ​ក្រុមការងារ ដែលជា​និច្ច​ជា​កាល តែង​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការងារ​មនុស្សធម៌​៕​