ប្រជាពលរដ្ឋ ក្នុងភូមិបន្លាស្អិត ប៉ះទង្គិចជាមួយ លោកឧកញ៉ា មាស ណារិទ្ធ អាងអំណាច មិនព្រមឲ្យរដ្ឋាករ តបណ្តាញទឹក ចូលភូមិ

ភ្នំពេញ៖ តំណាងអ្នកភូមិបន្លាស្អិត ៣រូប ដែលបានមកជួបអ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ដោយបានរៀបរាប់ឲ្យដឹងថា កាលពីឆ្នាំ២០១០ ប្រជាពលរដ្ឋបានសើ្នសុំ តបណ្តាញទឹក កាលស្នើសុំនោះ គឺអាជ្ញាធរពាក់ព័ន្ធ ពិសេសខាងរដ្ឋាករទឹក បានឆ្លើយថា ចាំដល់គម្រោងឆ្នាំ២០១៥ ។ លុះរហូតមកដល់ឆ្នាំ២០១៥ ខែ៦ ប្រជាពលរដ្ឋគាត់សួរម្តងទៀត ខាងមន្រ្តីរដ្ឋាករទឹកថា ចាំខែ៨ ដល់ខែ៨ ខាងរដ្ឋាករទឹកគាត់ថា ចាំដល់ខែ១០ ។ ទាក់ទងនឹងការពន្យារពេលម្តង ហើយម្តងទៀត ពួកគាត់ក៏បានធ្វើអន្តរាគមន៍មួយ តាមរយៈលិខិតស្នាមមួយ ដាក់ទៅកាន់សាលារាជធានីភ្នំពេញ ។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែធ្នូ លោកអភិបាលសាលារាជធានី បានចេញលិខិតមួយ ស្នើដល់រដ្ឋាករឲ្យចុះ មកមើល ដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។

ហើយរដ្ឋាករ ក៏បានបញ្ជាក់មកវិញថា កន្លែងដែលត្រូវតបណ្តាញទឹកចូលពីមេបំពង់ធំទៅនេះ វាទាក់ទងទៅនឹង បញ្ហាចម្បងមួយ ប៉ះពាល់ទៅលើចំណុចមេទឹកត្រូវបំបែកចេញ គឺប៉ះទៅលើរបងដីកម្មសិទិ្ធរបស់លោកឧកញ៉ា មាស ណារិទ្ធ ដែលរបងនេះ នៅចំចំណុចមេទឹក ផ្លូវលំ ស្ថិតនៅក្នុងក្រុមទី៥ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ តាមបណ្តោយផ្លូវហាណូយខាងស្តាំដៃ ទើបធ្វើឲ្យប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងលោក ឧកញ៉ា មាស ណារិទ្ធ ដែលបានប្រើប្រាស់អំណាចរបស់ខ្លួន ធ្វើឲ្យប៉ះដល់សិទ្ធិប្រជាពលរដ្ឋ ដែលត្រូវ តបណ្តាញទឹកចូលភូមិ ។ ម្យ៉ាងវិញទៀត របងរបស់លោកឧកញ៉ា មាស ណារិទ្ធ បានរំលោភបំពានទៅលើ ចំណែកផ្លូវរដ្ឋផងដែរ ដោយសាលាខណ្ឌសែនសុខ ធ្លាប់បានទៅវាយកម្ទេចចោល កាលពីដើមខែកន្លងទៅនេះ ។

តំណាងរបស់ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា លោកចៅសង្កាត់ សួង ម៉ុក លោកបានប្រឹងប្រែងណាស់ សម្រាប់ការជួយជ្រោមជ្រែង ឲ្យមានទឹកចូលទៅភូមិបន្លាស្អិតនេះ ដោយឡែកសាលាខណ្ឌ ទោះបីជាមានលិខិត ស្នើសុំម្តងហើយម្តងទៀត គឺមិនទាន់មានចម្លើយណាមួយ ទៅកាន់ពួកគាត់នោះទេ ។  

យោងតាមឯកសារពាក់ព័ន្ធ ដែលបានបង្ហាញខាងក្រោមនេះ គឺរហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ លោក ប៉ា សុជាតិវង្ស បានឆ្លើយតប និងបានបញ្ជាក់មកហើយ ដោយការបញ្ជាក់របស់សាលារាជធានីភ្នំពេញ ឲ្យដឹងថា បញ្ហាតបណ្តាញទឹករបស់ពួកគាត់ គឺស្ថិតនៅក្នុងការដោះស្រាយនៅឡើយ ពោលគឺមិនជាប់គាំងជាផ្លូវការទេ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបន្លាស្អិតនេះ មានសរុបប្រមាណជាង ១០០គ្រួសារ មានចំនួនមនុស្ស ៧០០០ទៅ៨០០០នាក់ បូករួមទាំងកម្មករ កម្មការិនី ដែលកំពុងធ្វើការនៅតំបន់នេះ ។ ដោយឡែកតំណាងដែលបានមកជួបអ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មានចំនួន ៣រូប ទី១ គឺលោក ឯក សុខុម មានទូរស័ព្ទលេខ ០១២ ៥៥១ ៣១០ , ទី២ លោក រស់ សាវុធ មានទូរស័ព្ទលេខ ០១២ ៨៣៤ ៤០៧, ទី៣ លោក ឆោម ប៊ុនថេត មានទូរស័ព្ទលេខ ០១២ ៩៥៧ ៥៦៧៕