មុន​នេះ​! ក្រុម​អាជីវករ​លក់​ត្រី​ក្នុង​ផ្សារ​សាំ​ហាន់​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ថៅកែ​យឿ​ត្រី

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​មុន​នេះ មានការ​ផ្ទុះ​តវ៉ា​រវាង​ក្រុម​អាជីវករ​លក់​ត្រី​ប្រមាណ​ជា​៥០-៦០​នាក់ នៅ​ស្តង់​លក់​ត្រី​មួយ​កន្លែង ដោយ​ប្រឆាំង​ជាមួយ​ម្ចាស់​ស្តង់​ត្រី (​យឿ​ត្រី​) ដែល​លក់​ត្រី​ឱ្យ​ពួក​គាត់​ក្នុង​តម្លៃ​ថ្លៃ តែ​បែរជា​យក​ត្រី​ទៅ​លក់​នៅ​ស្តង់​ខ្លួនឯង​ក្នុង​តម្លៃ​ថោក​ទៅ​វិញ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ នេះ ស្ថិត​នៅ​ក្នុង​ផ្សារ​សាំ​ហាន់ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​បានឱ្យ​ដឹង​ថា ថៅកែ​ត្រី​ត្រូវ​បាន​ស្គាល់ឈ្មោះ​លឹ​ម ហុង ដោយ​មាន​ស្តង់​លក់​ត្រី​ខ្លួនឯង​ជាមួយ​ក្រុម​អាជីវករ​នៅ​ក្នុង​ផ្សារ​សាំ​ហាន់​ដែរ ។ ប្រភព​បន្ត​ថា ថៅកែ​ត្រី​ខាងលើ​បាន​លក់​ត្រី​ឱ្យ​ពួក​គាត់​ក្នុង​តម្លៃ​ចាប់ពី​៧​ពាន់ ទៅ​៨​ពាន់​រៀល​ក្នុង​១​គីឡូក្រាម តែ​បាន​លក់​ត្រី​ខ្លួនឯង​ក្នុង​តម្លៃ​ថោក ទើប​បង្ក​ឱ្យ​ពួក​គាត់​មិន​សុខចិត្ត​ផ្ទុះ​ការ​តវ៉ា​តែ​ម្តង ។

ទោះបីជា​យ៉ាងណា រហូត​មក​ម៉ោង​នេះ នៅ​មិន​ទាន់​ដំណោះស្រាយ​នៅឡើយ ។