E-Sports៖ AI Bomb Modeថ្មី​កំពុង​ពេញ​និយម​សម្រាប់​សាក​ល្បង​ទឹក​ដៃ

E-Sports៖ AI Bomb Modeថ្មី​កំពុង​ពេញ​និយម​សម្រាប់​សាក​ល្បង​ទឹក​ដៃ

បន្ទាប់​ពី​ធ្វើ​ការ​ Update នូវ​ version ថ្មី​បាន​មួយ​សប្ដាហ៍​កន្លងទៅ​សង្កេត​​ឃើញ​ថា​ AI Bomb Mode ដែល​ជា Mode ថ្មី​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​ និង​ពេញ​និយម​ខ្លាំង​ពី​អ្នក​កម្សាន្ត​គ្រប់​កម្រិត​។ តើ​ Mode ថ្មី​នេះ​មាន​ចំណុច​ពិសេស​អ្វីខ្លះ​?

 

E-Sports៖ AI Bomb Modeថ្មី​កំពុង​ពេញ​និយម​សម្រាប់​សាក​ល្បង​ទឹក​ដៃ

 

Mode ថ្មី​នេះ​មាន​លក្ខណៈ​ដូច​គ្នា​​នឹង​វគ្គ​ដាក់​គ្រាប់​បែប​ (Bomb Mode) ធម្មតា​ដែរ​តែ AI Bomb Mode ថ្មី​នេះ​ជា​ប្រភេទ​វគ្គ​ដែល​អាច​ឱ្យ​អ្នក​កម្សាន្ត​បង្កើត​គ្នា​​ជា​ក្រុម​ហើយ​ចូល​ទៅ​ប្រកួត​ជាមួយ​ក្រុម​ម្ខាង​ទៀត​​ដែល​បញ្ជា​ដោយ​ម៉ាស៊ីន​កុំព្យូទ័រ​ស្វ័យ​ប្រវត្តិ។ ​ជា​ទូទៅ​វគ្គ​ដាក់​គ្រាប់​បែក​គឺ​ទាម​ទារ​ឱ្យ​អ្នក​កម្សាន្ត​​សហការ​គ្នា​ជា​ក្រុម​វាយ​សម្រុក​ទីតាំង​ដើម្បី​​ដាក់​គ្រាប់​បែក​នៅ​តំបន់​ A ឬ B ឬ​មួយ​ការពារ​កុំ​ឱ្យ​គេ​ដាក់​គ្រាប់​បែក​ហើយ​លេង​ដោយ​អ្នក​កម្សាន្ត​ដូច​គ្នា។​

ប៉ុន្តែ​​​វគ្គ​នេះ​គឺ​​ផ្ដោត​សំខាន់​លើ​ការ​បាញ់​សម្លាប់​សត្រូវ​ដែល​បញ្ជា​ដោយ​ម៉ាស៊ីន​កុំព្យូទ័រ​ស្វ័យ​ប្រវត្តិ​ដើម្បី​ដាក់​គ្រាប់​បែក​ឱ្យ​បាន​តែ​មួយ​មុខ​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ​វា​មិន​ងាយ​ស្រួល​ដូច​ជា​ការ​គិត​ឡើយ​ ត្បិត​ថា​ពពួក​កុំព្យូទ័រ​មិន​មាន​យុទ្ធសាស្ត្រ​អ្វី​ច្រើន​ក៏​ពិត​មែន​តែ​ការ​បាញ់​ចំ​គោល​ដៅ​​របស់​ពួក​វា​គឺ​១០០% តែ​ម្ដង ដូច្នេះ​អ្នក​ត្រូវ​គិត​ថា​គួរ​ធ្វើ​យ៉ាង​ណា​​ដើម្បី​យក​ឈ្នះ​លើ​ពួក​វា។

 

ចំពោះ​ Mode ថ្មី​នេះ​មិន​ត្រឹម​តែ​ពេញ​និយម​សម្រាប់​អ្នក​កម្សាន្ត​ធម្មតា​ៗ​នោះ​ទេ​សូម្បី​តែ Pro Player ឬ​ក៏​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​ដូច​ជា NeverCare និង Five Military ក៏​ទទួល​ស្គាល់​ថា​សប្បាយ​ព្រម​ទាំង​ជា​ជំនួយ​ក្នុង​​ការ​ហាត់​សម​បាញ់​យក​ទឹក​ដៃ​ឱ្យ​កាន់​តែ​ច្បាស់​ផង​ដែរ៕

 

អត្ថបទ៖ អ៊ៅ លីហ៊រ​