ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​បណ្តាល​ឱ្យ​លោកនាយ​ប៉ុ​ស្តិ៍​​ម្នាក់​ស្លាប់​

ខេត្តស្វាយរៀង ​៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​​​មួយ​បាន​កើត​ឡើង​រវាង​ម៉ូតូ​​បុក​ជា​មួយ​គោ​យន្ត​ខា​ឡេ​ថង​កន្ត្រៃ​ បណ្តាល​ឲ្យ​លោក​នាយ​នគរ​​បាល​​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ត្រស់​ ស្លាប់​​​​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុយ៉ាង​អាណោច​អា​ធ័ម​ ​កាលពី​វេ​ល​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៤ ​ធ្នូ​ ២០១៥​ នៅ​លើ​ផ្លូវ​១៣៥ (​អតីតផ្លូវជាតិ​លេខ​១០)​ ​ស្ថិត​នៅ​ក្នុង​​ភូមិ​ឈើភ្លើង​ ឃុំ​កំពង់ត្រាច ​ស្រុក​រមាស​ហែក​ ។

​​មន្ត្រី​នគ​របាល​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា ​បុរស​​រង​គ្រោះ​ឈ្មោះ​ នេ​ត ​សុវណ្ណ ​​អាយុ​៤៧​ឆ្នាំ​ ​ជា​អនុសេនីយ៍ឯក​នៃ​ប៉ុ​ស្តិ៍នគ​បាល​រដ្ឋបាល​​ត្រស់​ ។​ មុ​ន​ពេល​កើតហេតុ​ គេ​ឃើញ​​​បុរស​​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​យ៉ាវ​​ម៉ាហា​ស៊ី​រុស​ ពាក់​ស្លាក​លេខ​ន.ប ព​ណ៌​ក្រ​ហាម ​​​​ធ្វើ​ដំណើរ​ពី​​កើតទៅ​​លិច ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ មាន​គោ​យន្ត​កន្ត្រៃ​សណ្តោង​​រ៉ឺម៉ក​​ដឹកអុស​មួយ​គ្រឿង​ បើក​ស្រប​ទិស​គ្នា​ ​​តែ​​មិន​មាន​​​​ភ្លើងស្តុប​ពីក្រោយ​​នោះទេ ដោយ​យប់​​ង​ងឹ​ត​ផង​​​​មើល​មិនឃើញ​​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ពេញ​ទំ​ហឹង​​បណ្តាល​ឲ្យ​លោកនាយ​នគរ​បាល​​​ប៉ុស្តិ៍​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ ​។ រីឯ​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ​ យិ​ន សា​ឃ​ន ​ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​រមៀត ​ឃុំ​មុខ​ដា​ ស្រុក​រមាស​​ហែក ​​ក្រោយ​កើត​ហេតុ​ បាន​រត់គេច​ខ្លួន​បាត់​​​ ​ដោយ​បន្សល់​ទុក​គោ​យន្ត​កន្ត្រៃ​នៅ​នឹង​កន្លែង​កើតហេតុ​ ។​

​ក្រោយ​ពី​កើតហេតុ ​គោយន្ត​​បង្ក​​ត្រូវ​បាន​សមត្ថកិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​រមាស​ហែក​ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​៕