របាយ​ថ្មី​ថ្ងៃទី ២៥ ខែធ្នូ លោក ប៉រ ត្រី​សៈ​ឌី មិនទាន់​ផុត​គ្រោះថ្នាក់ ត្រូវ​កាត់​សួត​

​ទើបតែ​សប្បាយចិត្ត​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ពេលនេះ​ស្ថានភាព​ជំងឺ​លោក ប៉រ ត្រី​សៈ​ឌី (Por Tridsadee) បែរជា​ប្រែប្រួល​រហូត​សម្រេចចិត្ត​កាត់​សួត​ខាងឆ្វេង​ទៀតហើយ ក្រោយពី​ពិនិត្យឃើញ​សួត​មាន​បញ្ហា​ធ្លាយ​រហូត​មិនអាច​ប្រើ​ឧបករណ៍​ជួយ​ក្នុងការ​ដកដង្ហើម​ឱ្យ​ទទួលបាន​ប្រសិទ្ធិភាព តែ​ក៏​សំណាងល្អ ការវះកាត់​គឺ​ទទួលបាន​ជោគជ័យ ប៉ុន្តែ​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់លោក ប៉រ អាច​នឹង​ជួប​ការលំបាក​ខ្លាំង​ឡើង ហើយ​ដែល​ខាង​មន្ទីរពេទ្យ​ត្រូវ​ការបន្ត​ការតាមដាន​ពិនិត្យ ព្រោះ​ពេលនេះ​ស្ថានភាព​ជំងឺ​បែរជា​ប្រែប្រួល​ភ្លាមៗ​។​

របាយ​ថ្មី​ថ្ងៃទី ២៥ ខែធ្នូ លោក ប៉រ ត្រី​សៈ​ឌី មិនទាន់​ផុត​គ្រោះថ្នាក់ ត្រូវ​កាត់​សួត​

របាយ​ថ្មី​ថ្ងៃទី ២៥ ខែធ្នូ លោក ប៉រ ត្រី​សៈ​ឌី មិនទាន់​ផុត​គ្រោះថ្នាក់ ត្រូវ​កាត់​សួត​

 

​អាការរោគ​លោក ប៉រ បានធ្វើ​ទុក្ខ​កាលពី​ថ្ងៃទី ២៤ បន្ទាប់ពី​ខាង​មន្ទីរពេទ្យ​ពិនិត្យឃើញ​មិន​ស្រួល ក៏បាន​រៀបចំ​ការវះកាត់​នៅវេលា​ម៉ោង ៨ យប់ ដើម្បី​ធ្វើការ​កាត់​សួត​ខាងឆ្វេង ដែល​កន្លងមកនេះ​គឺ​មានការ​ហូរឈាម​ក្នុង​ស្រោម​សួត និង បង្ក​ជា​អាប់​សែ​រហូត​ដាច់​ធ្លាយ​ស្រោម​សួត​ជាច្រើន​កន្លែង​ដែល​មិនអាច​រក្សាបាន​។​

របាយ​ថ្មី​ថ្ងៃទី ២៥ ខែធ្នូ លោក ប៉រ ត្រី​សៈ​ឌី មិនទាន់​ផុត​គ្រោះថ្នាក់ ត្រូវ​កាត់​សួត​

​នេះ​ពិត​រឿង​មួយ​គួរឱ្យ​សង្វេគ​ខ្លាំងណាស់ មិត្ត​អ្នកគាំទ្រ​គ្រប់គ្នា​សង្ឃឹមថា បន្ទាប់ពី​លោក ប៉រ បាន​កាត់​ជើង​ខាងឆ្វេង​ដោយសារ​កើត​ជំងឺគ្រុនឈាម​កម្រិតធ្ងន់ លោក​នឹង​ត្រឡប់មក​រឹងមាំ​ក្នុងពេល​ឆាប់ៗ តែ​ពេលនេះ​បែរជា​ត្រូវ​កាត់​សួត​ខាងឆ្វេង​ទៀត ដែល​រឿងនេះ​មិន​ត្រឹមតែ​ក្រុមគ្រួសារ​របស់លោក ប៉រ មានការ​ស្លុត និង រំជួលចិត្ត​យ៉ាងខ្លាំង សូម្បីតែ​មិត្ត​អ្នកគាំទ្រ​ក៏មាន​អារម្មណ៍​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​។​

របាយ​ថ្មី​ថ្ងៃទី ២៥ ខែធ្នូ លោក ប៉រ ត្រី​សៈ​ឌី មិនទាន់​ផុត​គ្រោះថ្នាក់ ត្រូវ​កាត់​សួត​

នេះ​ពិត​រឿង​មួយ​គួរឱ្យ​សង្វេគ​ខ្លាំងណាស់ មិត្ត​អ្នកគាំទ្រ​គ្រប់គ្នា​សង្ឃឹមថា បន្ទាប់ពី​លោក ប៉រ បាន​កាត់​ជើង​ខាងឆ្វេង​ដោយសារ​កើត​ជំងឺគ្រុនឈាម​កម្រិតធ្ងន់ លោក​នឹង​ត្រឡប់មក​រឹងមាំ​ក្នុងពេល​ឆាប់ៗ តែ​ពេលនេះ​បែរជា​ត្រូវ​កាត់​សួត​ខាងឆ្វេង​ទៀត ដែល​រឿងនេះ​មិន​ត្រឹមតែ​ក្រុមគ្រួសារ​របស់លោក ប៉រ មានការ​ស្លុត និង រំជួលចិត្ត​យ៉ាងខ្លាំង សូម្បីតែ​មិត្ត​អ្នកគាំទ្រ​ក៏មាន​អារម្មណ៍​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​។​

របាយ​ថ្មី​ថ្ងៃទី ២៥ ខែធ្នូ លោក ប៉រ ត្រី​សៈ​ឌី មិនទាន់​ផុត​គ្រោះថ្នាក់ ត្រូវ​កាត់​សួត​

ទោះជា​យ៉ាងនេះ​ក្តី ក្រុមគ្រួសារ​របស់លោក ប៉រ នៅតែ​រឹងប៉ឹង​បន្ត​ការតស៊ូ​ជាមួយ​លោក ប៉រ ដោយ​មិន​បោះបង់​ក្តីសង្ឃឹម​ឡើយ ដើម្បីឱ្យ​លោក ប៉រ​ត្រឡប់មក​រឹងមាំ​ជាថ្មី​ម្តងទៀត​។ ហើយ​សម្រាប់​រឿង​ដែល​ត្រូវ​កាត់​សួត​នេះ បានឮ​ដំណឹង​មក​ថា ខាង​ក្រុមគ្រួសារ​ដូចជា​បាន​ត្រៀម​ចិត្ត​រួចជាស្រេច​ហើយ ថា​នឹង​មានការ​កាត់​សួត គ្រាន់តែ​ថា រងចាំ​ឱ្យ​លោក ប៉រ រឹងមាំ​បន្តិច​ដើម្បី​ទទួល​ការវះកាត់​ម្តង​ទឿ​ត​៕ ខេ​រី​
(​ប្រភព​៖ ថា​រ័ត្ន​)