តារា​ណាខ្លះ កំពុង​អបអរ​បុណ្យ​ណូអែល​ឆ្នាំនេះ​?

​បុណ្យ​ណូអែល សម្រាប់​ថ្ងៃទី២៥ ខែធ្នូ ជា​បុណ្យ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់ ប្រជាជន​កម្ពុជា ពិសេស​រង្វង់​នៃ​អ្នកសិល្បៈ​តែម្ដង ។ការ​ជូនពរ​សម្រាប់​បុណ្យ​ណូអែល វា​អាច​ជាការ ផ្ដល់នូវ​សេចក្ដីសុខ​ផ្លូវចិត្ត ការយកចិត្តទុកដាក់​ចំពោះ​គ្នា ពិសេស​ក៏​ជាការ​ជួបជុំ​គ្រួសារ​ដែល ពោរពេញ​ដោយ​ភាព​រីករាយ ។ ដោយឡែក សម្រាប់​អ្នកសិល្បៈ​នៅក្នុង​ប្រទេស​យើង​វិញ តើ​មានតារា​ណាខ្លះ ចូលរួម​ អបអរសាទរ​ បុណ្យ​ដ៏​មាន​ ប្រជាប្រិយភាព​នេះ​?
​ខាងក្រោយ​នេះ ជាការ​បង្ហោះ​ការអបអរ និង ​ការ​ជូនពរ​របស់​អ្នកសិល្បៈ​ក្នុងឱកាស​បុណ្យ​ណូអែល​៖

១. ជា វណ្ណា​រិ​ទ្ធ​
​តារា​សម្ដែង និង​ជា​ពិធីករ​ដ៏​មាន​ប្រជាប្រិយភាព និង​ទទួលបាន​ការកោតសរសើ​រ​ពី​ទស្សនិកជន ថា​ជា​បង្គោលគ្រួសារ​ដ៏​គួរ​ឲ្យ​ស្រឡាញ់ លោក ជា វណ្ណា​រិ​ទ្ធ បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ជាមួយនឹង​គ្រួសារ ដើម្បី​អបអរ​បុណ្យ​ណូអែល​ក្នុងន័យ​ថា «​រីករាយ​ថ្ងៃ​ណូអែល​អ្នក​ទាំងអស់គ្នា សូម​ឲ្យ​ជា​ថ្ងៃ​ដ៏​រីករាយ​ណា​» ។​

តារា​ណាខ្លះ កំពុង​អបអរ​បុណ្យ​ណូអែល​ឆ្នាំនេះ​?

២. គង់ វង្ស​យ៉ា​ទី​
​តារា​សម្ដែង និង​ជា​ពិធីការនី​ទូរទស្សន៍​វ័យក្មេង គួរ​ឲ្យ​បេតី គង់ វង្ស​យ៉ា​ទី បាន​បង្ហោះ​សារ​វែង​អន្លាយ មួយ អបអរ​បុណ្យ​ណូអែល​ដែរ តែ​ក្នុងន័យ​ផ្ដោត​សំខាន់​ជូនពរ​តែ​គ្រួសារ​នាង​ច្រើនជាង​អ្នក​ជុំវិញ ខ្លួន​ប៉ុណ្ណោះស្របពេល​នាង​ចាត់ទុកថា បុណ្យ​ណូអែល​ឆ្នាំនេះ​កំសត់​ណាស់ ។​

តារា​ណាខ្លះ កំពុង​អបអរ​បុណ្យ​ណូអែល​ឆ្នាំនេះ​?

៣. ដួង ម៉ា​និ​ច​
​តារា​សម្ដែង​រូប​ស្រស់ ពូកែ​បង្ហាញ​រាង និង​ភាព​សិច​ស៊ី ដួង ម៉ា​និ​ច ក៏បាន​ធ្វើ​ការអបអរ​សាទរ បុណ្យ​ណូអែល​ផងដែរ ដោយ​នាង​បាន​ជូនពរ​ដល់​មិត្តភក្ដិ​របស់​នាង​ទាំងអស់គ្នា ស្រប​ពេលដែល នាង​ក៏បាន​បង្ហាញ​ពី​ប្រវត្តិ​របស់​បុណ្យ​នេះ​ផងដែរ ។

តារា​ណាខ្លះ កំពុង​អបអរ​បុណ្យ​ណូអែល​ឆ្នាំនេះ​?

៤. សៅ ឧ​ត្ត​ម​
​អតីត​បេក្ខជន​វគ្គ​ផ្ដាច់ព្រ័ត្រ សៅ ឧ​ត្ត​ម ក៏បាន​ចេញមុខ​ធ្វើការ​អបអរ​ក្នុងឱកាស​បុណ្យ​ណូអែល​នេះ ផងដែរ ដោយ​លោក​បាន​ជូនពរ​ដល់​អ្នកគាំទ្រ​ទាំងអស់​របស់លោក ឲ្យ​ជួបតែ​សំណាងល្អ និង​មាន សុខ​ភាពល្អ​ផងដែរ ។​

តារា​ណាខ្លះ កំពុង​អបអរ​បុណ្យ​ណូអែល​ឆ្នាំនេះ​?

៥. ច​ន ច័ន្ទ​លក្ខិណា​
​តារា​ស្រី​សម្រស់​នៅតែ​បាន និង​កំពុងមាន​ប្រជាប្រិយ​ភាពល្អ ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​សារ អបអរ​បុណ្យ​ណូអែល​ដូច​តារា​ដទៃ​ដូចគ្នា ដោយ​នាង​បានធ្វើការ​ជូនពរ​ក្នុងន័យ​ថា «​រីករាយ​បុណ្យ ណូអែល​! បំណងប្រាថ្នា​ល្អៗ​មាន​ចំពោះ​អ្នក​ទាំងអស់គ្នា​! ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់គ្នា​» ។​

តារា​ណាខ្លះ កំពុង​អបអរ​បុណ្យ​ណូអែល​ឆ្នាំនេះ​?

៦. សុគន្ធ ថេ​រ៉ា​យុ​
​តារា​សម្ដែង​រូប​សង្ហារ និង​មាន​ប្រជាប្រិយភាព​របស់​ផលិតកម្ម​ថោ​ន សុគន្ធ ថេ​រ៉ា​យុ បាន​បង្ហោះ​សារ អបអរ​បុណ្យ​ណូអែល យ៉ាង​ហូរហែរ​ដូច​ខ្សែបន្ទាត់​ជូន​ដល់​អ្នកគាំទ្រ និង​ទស្សនិកជន​គ្រប់គ្នា ជាមួយនឹង​សារ​ជូនពរ​ដោយ​ក្ដី​យកចិត្តទុកដាក់ និង​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ទៀតផង ។​

តារា​ណាខ្លះ កំពុង​អបអរ​បុណ្យ​ណូអែល​ឆ្នាំនេះ​?

៧. មាស សុខ​សោភា​
​តារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​បំផុត និង​មាន​សម្រស់​ស្រស់ស្អាត អមដោយ​សម្ដី​ផ្អែម មាស សុខ​សោភា បាន​បង្ហោះ​នូវ​សារ​អបអរ​បុណ្យ​ណូអែល នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែល​នាង​ទើបតែ​អាច យកបាន​វិញ​ពី​ក្រុម Hacker កាលពីពេល​ថ្មី​នេះ​ដូច​តារា​ដទៃទៀត​ដែរ ដោយ​ផ្ដោតលើ​ន័យ​ថា «​រីករាយ​បុណ្យ​ណូអែល និង​រីករាយ​ឆ្នាំ​ថ្មី ។ ជូនពរ​ឲ្យ​អ្នក​ទាំងអស់គ្នា​រីករាយ​នឹង​ថ្ងៃ​ឈប់សម្រាក ។ សូម​ឲ្យ​មាន​សុវត្ថិភាព និង​ជា​ពិធី​ដែល​គួរ​ឲ្យ​ចង់ចាំ​។ ពី​ក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រោ​ពី មាស សុខ​សោភា​» ។​

តារា​ណាខ្លះ កំពុង​អបអរ​បុណ្យ​ណូអែល​ឆ្នាំនេះ​?

៨. អេ​ឡិច ចាន់​ត្រា​
​តារា​សម្ដែង​ខ្ពស់ស្រឡះ សាច់​ស​ដូច​បណ្ដូលចេក អេ​ឡិច ចាន់​ត្រា បានធ្វើការ​បង្ហោះ​សារ​អបអរ បុណ្យ​ណូអែល ដោយ​សរសេរ​មួយ​បន្ទាត់​ខ្លី​ថា «​រីករាយ​បុណ្យ​ណូអែល ឆ្នាំ ២០១៥» ។​

តារា​ណាខ្លះ កំពុង​អបអរ​បុណ្យ​ណូអែល​ឆ្នាំនេះ​?

៩. វ៉ាន់ ផល្លី​
​តារាចម្រៀង​ជើង​ថ្មី ក្នុង​ផលិតកម្ម We Production វ៉ាន់ ផល្លី ឬ​ម្ចាស់​បទ យប់​នេះ​ផឹក​ឲ្យ​ស្លាប់ ក៏បាន ធ្វើការ​បង្ហោះ​សារ​អបអរសាទរ​បុណ្យ​ណូអែល​ផងដែរ ដោយបាន​សរសេរ​ជូនពរ​ដល់​ទស្សនិកជន ទាំងអស់ ឲ្យ​មាន​សុខភាព​ល្អ រកស៊ី​មានបាន និង​ជួបតែ​សុវត្ថិភាព ជាដើម ។ ខេមរា​
តារា​ណាខ្លះ កំពុង​អបអរ​បុណ្យ​ណូអែល​ឆ្នាំនេះ​?