បុណ្យ​ណូអែល អាជីវករ​សប្បាយ​ក្នុង​ការលក់​វត្ថុ​អនុស្សាវរីយ៍​

​ភ្នំពេញ​៖ ពិធីបុណ្យ​បែប​គ្រឹ​ស្ដ​សាសនា​គឺ បុណ្យ​ណូអែល ដែល​ស្រទាប់​យុវវ័យ និង​អ្នក​ដែល​រស់​នៅតាម​ទីក្រុង​គេ​តែងតែ​ស្គាល់​ថា​ជា​ពិធីបុណ្យ​« Merry Christmas day» ឬ​អាច​ហៅ​ម្យ៉ាង​ទៀតថា​«Merry X’mas» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ ។ នៅតាម​ដង​វិថី តាម​ហាង  និង​តាម​ផ្ទះ​របស់​អាជីវករ​មួយចំនួន​បានដាក់​លក់​វត្ថុ​អនុ​វស្សា​វ​រី​យ៍​ជាច្រើន​។ ចំណែក​នៅ​ទល់មុខ សួន​ទឹក​ភ្នំពេញ ( Phnom Penh Water Park) ដែលមាន​ទីតាំងនៅ​សង្កាត់​ទឹកថ្លា ក៏​មានការ​ដាក់លក់​វត្ថុ​អនុស្សាវរីយ៍​ស្អាតៗ​ចម្រុះ​គ្នា មើលទៅ​គួរ​ជាទី​ទាក់ទាញ​អារម្មណ៍​។​

​អាជីវករ​មួយរូប​អ្នកស្រី ស៊ឹង សុភា​សី ដែល​បាន​ដាក់លក់​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ ជាពិសេស​តុក្កតា គ្រប់​ប្រភេទ សង្ឃឹមថា​អ្នកស្រី​នឹង​លក់បាន​ច្រើន​នៅ​ឆ្នាំនេះ​។ ព្រោះ​ឆ្នាំនេះ​អ្នកស្រី​បាន​ចំណាយ​ទុន​ដើម្បី​ទិញ​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ​ច្រើនជាង​រៀងរាល់ឆ្នាំ​។ អាជីវក​រូបនេះ​បាន​លើកឡើងថា​៖ «​ឆ្នាំនេះ​ខ្ញុំ​ចំណាយ​អស់​ប្រហែល​ជិត​១០០០​ដុល្លា ដើម្បី​ទិញ​តុក្កតា ហើយ​ឆ្នាំមុន ខ្ញុំ​ចំណាយ​អស់​តែ​ជាង​៥០០​ដុល្លា​ទេ​។ ហើយ​ឆ្នាំមុន​ខ្ញុំ​អត់​លក់​តុក្កតា​ទេ គឺ​លក់​សម្ភារ​សម្រាប់​ក្មេងៗ ដូចជា​យន្តហោះ ឡាន កាំភ្លើង មនុស្ស​យន្ត​ជាដើម តែ​ឆ្នាំនេះ​ដូរ​ទំនិញ​»​។ តែ​ទោះជា​យ៉ាងណា​អ្នកស្រី​មានការ​ព្រួយបារម្ភ​ខ្លះៗ​ចំពោះ​ការដាក់​លក់​វត្ថុ​អា​នុ​ស្សាវ​រី​យ៍​នៅ​ឆ្នាំនេះ​។​

​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​របស់​អ្នក សុភា​សី តុក្កតា​ជាច្រើន​បានបង្ហាញ​រូបរាង​យ៉ាង​ស្រស់ស្អាត​គួរ​ជាទី​គយគន់​។ អ្នកស្រី យ៉ាន់ លក្ខិណា ដែលជា​អ្នកជា​ម្ចាស់​កន្លែង ហើយ​ជា​អ្នករស់នៅ​បឹង​សាឡាង ក៏ប៉ុន្តែ​អ្នកស្រី​បានមក​លក់​វត្ថុ​អនុស្សាវរីយ៍​នៅខាងមុខ​សួន​ទឹក​ភ្នំពេញ​ផងដែរ​។ ឆ្នាំនេះ​អ្នកស្រី​បាន ចំណាយ​ថវិកា​ជាង​១០០០​ដុល្លា​ដើម្បី​ទិញ​វត្ថុ​អា​នុ​ស្សាវ​រី​យ៍​យកមក​លក់​ជាពិសេស​គឺ​តុក្កតា​គ្រប់​ប្រភេទ​។​

 អ្នកស្រី​បាន​លក់​តុក្កតា​នៅ​កន្លែង​នេះ​រយៈពេល​បី​ឆ្នាំ​មកហើយ ហើយក៏​មិនដែល​ខាត់​បង់​នោះដែរ​។ ចំណែក​នៅក្នុង​ឆ្នាំនេះ​អ្នកស្រី លក្ខិណា សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​លក់ដាច់​បាន​ច្រើន ព្រោះ​អ្នកស្រី​មាន​តុក្កតា​ស្អាតៗ​ជាច្រើន​ប្រភេទ​។

​ចំណែក​អ្នកស្រី លី ស្រីមុំ អាជីវក​រស់នៅ​សង្កាត់​ទឹកថ្លា ហើយក៏​ជា​អាជីវក​ដែល​លក់​វត្ថុ​អនុស្សាវរីយ៍​នៅមុខ​សួន​ទឹក​ភ្នំពេញ​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ឲ្យ​តែមាន​ពិធីបុណ្យ​ណូអែល និង​បុណ្យ​នៃ​សេចក្ដីស្រឡាញ់​។ ឆ្នាំនេះ​អ្នកស្រី មានការ​បារម្ភ​ផង និង​សប្បាយ​ផង​សម្រាប់​ការលក់​វត្ថុ​អា​នុ​ស្សាវ​រី​យ៍​នៅ​ឆ្នាំនេះ​។ ព្រោះ​ឆ្នាំនេះ​អ្នកស្រី​បាន​ចំណាយ​ថវិកា​ជាង​១៥០០​ដុល្លា​ដើម្បី​ទិញ​តុក្កតា​យកមក​លក់​។

​លើកឡើង​ស្រដៀង​គ្នាៗ អាជីវករ​ទាំងនេះ​បាន​បញ្ជាក់ថា វត្ថុ​អនុស្សាវរីយ៍​ទាំងអស់នោះ​មានតម្លៃ​ចាប់ពី​៣​ដុល្លា ទៅ​៣០​ដុល្លា​ដែល​លើកយក​មកពីផ្សារ​អូ​ឬ​ស្សី​។ ចំណែក​អតិថិជន​រាល់​ឆ្នាំ​ភាគច្រើន​គឺជា យុវវ័យ​ដែល​មក​ទិញ​តុ​ក្ត​តា ដើម្បី​ធ្វើជា​កាដូរ ប៉ុន្តែ​នៅ​ឆ្នាំនេះ​គឺ​មិនទាន់​ដឹង​ច្បាស់​នោះទេ ព្រោះ​ដោយសារ​មិនទាន់​ដល់​ថ្ងៃបុណ្យ​ជាក់ស្ដែង​។ រីឯ​អាជ្ញាធរ​ឆ្នាំនេះ ក៏មាន​ការអនុគ្រោះ​ចំពោះ​ពួកគាត់​ច្រើន​ក្នុង​លក់ដូរ ដោយ​មិនមាន​ការបណ្ដេញ​ណាមួយ​ទេ សំខាន់​គឺ​ឲ្យ​តែ​អាជីវក​ទាំងអស់​ចេះ​រៀបចំ​សណ្ដាប់ធ្នាប់ កន្លែង​លក់​ឲ្យ​បាន​ត្រឹមត្រូវ​។​