ប៉ូលិស​ចាប់​មេក្លោង​ជួញដូរ​គ្រឿងញៀន និង​បក្ខពួក ៩ នាក់ ដកហូត​គ្រឿងញៀន ៥៣ កញ្ចប់​

កណ្តាល: មន្ត្រីប៉ូលិស​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា មេក្លោង​និង​បក្ខពួក​ជួញដូរ​គ្រឿងញៀន​ចំនួន ៩ នាក់ ត្រូវបាន​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​មុខកំពូល ខេត្តកណ្តាល ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នេះ ដោយ​ដកហូត​បាន​គ្រឿងញៀន​មួយចំនួនធំ​។​
​    ​

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​បន្តថា នៅក្នុងពេល​ប្រតិបត្តិការ កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​មុខកំពូល ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែលជា​មេក្លោង​ជួញដូរ​គ្រឿងញៀន និង​បាន​ដកហូត​គ្រឿងញៀន​ចំនួន ៥៣ កញ្ចប់ (​តូច ៥២ កញ្ចប់ ធំ ១ កញ្ចប់​)​។ បន្ទាប់ពី​ចាប់បាន​មេក្លោង សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ រហូត​ឈានដល់​ការចាប់ខ្លួន​បក្ខពួក ជនសង្ស័យ​ជា​បន្តបន្ទាប់ បាន​ចំនួន ៨​នាក់ បន្ថែមទៀត​។ ក្នុង​ចំំ​ណោម​ជនសង្ស័យ​ទាំង​៩​នាក់​នេះ គឺមាន ២ ជា​មេក្លោង​ក្នុងការ​ជួញដូរ​គ្រឿងញៀន និង ៧ នាក់​ផ្សេងទៀត ជា​អ្នក​ដែល​ទិញ​គ្រឿងញៀន​យកទៅ​ប្រើប្រាស់​។

​បន្ទាប់ពី​ចាប់​ក្រុម​ជនសង្ស័យ​ទាំង ៩ នាក់ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​សាកសួរ​រួច​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​