អភិបាល ខណ្ឌដូនពេញ បញ្ជាមន្រ្តី ក្រោមឱវាទ ចុះធ្វើសំបុត្រ ស្នាមផ្សេងៗ ដល់ផ្ទះពលរដ្ឋ

ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បញ្ជាឲ្យលោក-លោកស្រី ចៅសង្កាត់ ចុះទៅធ្វើ សំបុត្រអាពាហ៏ពិពាហ៏ សំបុត្រកំណើត  អត្រានុគោលដ្ឋាន និងលិខិតស្នាមផ្សេងៗ ទៀតដល់គេហដ្ឋាន តែម្តងមិនចាំបាច់មកធ្វើនៅសង្កាត់នោះទេ បើប្រជាពលរដ្ឋឯកភាពឲ្យធ្វើ ដោយគ្មានការបង្ខិតបង្ខំ ។

លោក គួច ចំរើន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៥ នេះថា  “ ដើម្បីឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងរវាងប្រជារាស្ត្រ និង មន្ត្រីថ្នាក់មូលដ្ឋាន ខ្ញុំបានបញ្ជា បានបញ្ជាដល់លោក-លោកស្រី ចៅសង្កាត់ត្រូវចុះទៅធ្វើសំបុត្រ អាពាហ៏ពិពាហ៏ សំបុត្រកំណើត និង សំបុត្រស្នាមផ្សេងៗទៀត ដោយផ្ទាល់តាមគេហដ្ឋានតែម្តងមិនចាំបាច់មកធ្វើនៅសង្កាត់ នោះទេបើក្នុង ករណីដែលប្រជាពលរដ្ឋបានឯកភាពឲធ្វើ និង គ្មានការបង្ខិតបង្ខំ” ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៥ លោក ឆោម ឈាត ចៅសង្កាត់បឹងរាំង បានអោយ ស្មៀនសង្កាត់ ចុះធ្វើសំបុត្រអាពាហ៍ពិពាហ៍ ជូនដល់គូស្វាមី ភរិយាថ្មី ស្ថិតក្នុង ភូមិទី២ សង្កាត់បឹងរាំង ។