លោក ខៀវ កាញារីទ្ធ ស្ញប់ស្ញែង លោកស្រីនាយិកា អង្គការសង្គ្រោះជន អស់សង្ឃឹម ដែលស៊ូស្លាប់ ក្នុងទឹកដីខ្មែរ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានសម្តែង នូវការកោតសរសើរនូវទឹកចិត្តស្រលាញ់ ទឹកដីកម្ពុជា របស់លោកស្រីនាយិកាអង្គការ សង្គ្រោះជនអស់ សង្ឃឹម ដែលបានអះអាងថា ពេលលោកស្រីស្លាប់ លោកស្រីសូម បានកប់នៅ ស្រុកខ្មែរព្រោះ លោកស្រី ស្រលាញ់ប្រទេសខ្មែរ និង ប្រជាជនខ្មែរ ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរនៅក្នុង បណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុករបស់លោកថា “វេលាព្រឹកមិញ ថ្ងៃសុក្រទី ២៥ ធ្នូ ២០១៥ លោកស្រីនាយិកាអង្គការសង្គ្រោះជនអស់សង្ឃឹម បានមាន ប្រសាសន៍ថា នៅពេលលោកស្រីស្លាប់ លោកស្រីសូមបានកប់នៅ ស្រុកខ្មែរព្រោះលោកស្រីស្រឡាញ់ប្រទេសខ្មែរ និង ប្រជាជនខ្មែរ។ ស្តាប់លឺសំដីនេះ ចេះតែនឹករអៀសខ្លួននឹកឃើញខ្មែរខ្លះ ខ្ពើមសាសន៍ខ្លួនឯង ខ្ពើមដីបុព្វបុរសខ្លួន ហើយ លើកដំកើងសាសន៍គេផុតក្បាលម៉ែឳខ្លួនឯងទៅទៀត”៕

លោក ខៀវ កាញារីទ្ធ ស្ញប់ស្ញែង លោកស្រីនាយិកា អង្គការសង្គ្រោះជន អស់សង្ឃឹម ដែលស៊ូស្លាប់ ក្នុងទឹកដីខ្មែរ