សហរដ្ឋអាមេរិក​ត្រៀម​បញ្ជូន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទៅ​ប្រទេស​កំណើត​វិញ

រដ្ឋបាល​អាមេរិក​គ្រោង​នឹង​បញ្ជូន​អន្តោប្រវេសន៍​ខុស​ច្បាប់មក​ពី​អាមេរិក​កណ្តាល រាប់​រយ​គ្រួសារ​ឱ្យ​ត្រលប់​ទៅ​​ប្រទេស​កំណើត​វិញ ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៦​ទៅ។ ​ការ​បណ្តេញ​ចេញ ដែល​បាន​ធ្វើ​ឱ្យសូម្បី​តែ​​បក្ស​ប្រជាធិបតេយ្យ​ បក្ស​កាន់​អំណាច​ ក៏​ស្រែក​ប្រឆាំង​យ៉ាង​ពុះ​កញ្ជ្រោលដែរ។