ក្រុមហ៊ុន ING Holding របស់​ក្រុម​គ្រូ​សារ​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ រំលោភ​លើដី​ប្រជាពលរដ្ឋ​ដោយ​មិនមាន​ដំណោះស្រាយ​

ភ្នំពេញ:  អស់​រយៈពេល​១​សប្ដាហ៍​មកហើយ ដែល​ក្រុមហ៊ុន ING Holding ដែល​គេ​ដឹងថា ជា​របស់​ក្រុម​គ្រូ​សារ​លោក​ឧក​ញា អ៊ឹង ប៊ុន​ហូ​វ ដែល​ទទួលបាន​ការធ្វើ​ផ្លូវ​មហាវិថី​សម្ដេច​តេ​ជោ​ដែលមាន​ទទឹង​៦០​ម៉ែត្រ បណ្ដោយ​ជាង​៩​គីឡូម៉ែត្រ នៅតែ​បន្តសកម្មភាព​យ៉ាង​គឃ្លើន​ក្នុង​ឈូសឆាយ​បំពាន​លើដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ដោយ​គ្មាន​ដំណោះស្រាយ និង​ដោយ​គ្មាន​ការ​អើពើ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​សាលា​រាជធានី​ភ្នំពេញ​។​
​    ​
​ការស្ថាបនា​ផ្លូវ​នោះ បាន​ប៉ះពាល់​លើដី​កម្មសិទ្ធិ​របស់​គ្រួសារ ប្រជាពលរដ្ឋ​ឈ្មោះ​ចាន់ កុក​ស្រ៊ុន រស់នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​ដោះស្រាយ​សំណង​ផលប៉ះពាល់​ណាមួយ​ឡើយ​។​
 ចំពោះ​ការរំលោភបំពាន​នេះ ប្រជា​ពលរ​រដ្ឋ​ម្ចាស់​ដី​បានធ្វើការ​ប្តឹងទៅ​ស​សាលា​រាជធានី​ភ្នំពេញ និង​ខណ្ឌដង្កោ យ៉ាងណាក៏ដោយ ក៏​មិនមាន​ដំណោះស្រាយ​ឡើយ និង​មិនមាន​ឃើញ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ចុះមក​ដោះស្រាយ​នោះទេ​។
​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ បាន​អង្គុយ​សមាធិ​សុំ​រក​ការជួយ​ពី​អាជ្ញាធរ ចេះតែ បន្ត​អង្គុយ​សមាធិ ដោយ​គ្មាន​ការ​រវីរវល់​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ  និ​អ​សាលា​រាជធានី​ភ្នំពេញ​នោះទេ ដោយ​បណ្តែតបណ្តោយ​ឲ្យ​ក្រុមហ៊ុន ING Holding ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​មិន​ព្រម​ដោះស្រាយ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​។​
​ក្រុមហ៊ុន ING Holding ត្រូវបាន​ប្រជាពលរដ្ឋ​រងគ្រោះ ចោទថា​បានធ្វើ​ការសន្យា​បោកប្រាស់​ពីមួយ​ខែ​ទៅមួយ​ខែ រយៈពេល​មួយឆ្នាំ និង​វេលា​ចុងក្រោយ​នេះ តាំងពី​ថ្ងៃ​១៨ ខែធ្នូ ឆ្នាំ​២០១៥ មក ក្រុមហ៊ុន​បាន​បញ្ជា​គ្រឿងចក្រ​ដោយមាន​កម្លាំង​សន្តិសុខ​ក្រុមហ៊ុន​ជាច្រើន​នាក់ បាន​ចូល​ឈូសឆាយ​លើដី​នោះ បើទោះបី​ជាមាន​ការតវ៉ា​ពី​ម្ចាស់​ដី​ក៍ដោយ​។​

​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​កោះហៅ​ភាគី​ម្ចាស់​ដី និង​ក្រុមហ៊ុន​ដើម្បី​សម្របសម្រួល​គ្នា​កាលបី​ថ្ងៃ​១៨​ធ្នូ​ឆ្នាំ​២០១៨ ប៉ុន្តែ​ភាគី​ទាំងពីរ​មិនបាន​ព្រមព្រៀងគ្នា​នោះឡើយ ដោយសារ​ភាគី​ក្រុមហ៊ុន​មិន​ព្រម​សង​សំណង​ផលប៉ះពាល់​លើ​ផ្ទៃដី​ទំហំ​ជាង​១​ម៉ឺន​៧០០​ម៉ែត្រក្រឡា​ដែល​ផ្លូវ​ត្រូវធ្វើ​ឆ្លងកាត់​ដី​ជនរងគ្រោះ​។
​រហូតមកដល់​ថ្ងៃ​២៥ ខែធ្នូ សកម្មភាព​គ្រឿងចក្រ​ឈូសឆាយ​លើដី​ទំនាស់​ក៍​នៅតែ​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ ហើយ​អាជ្ញាធរ​ពាក់​ព​ន្ធ័​ដែលមាន​ភារកិច្ច​ក្នុងការ​អនុវត្ត​ចុះ​ដោះស្រាយ​ផលប៉ះពាល់​នោះ ត្រូវគេ​ឃើញ​ស្ថិតក្នុង​សភាព​ស្ងប់ស្ងាត់ មិនទាន់​ឃើញ​មាន​សកម្មភាព ណាមួយ ក្នុងការ​ដោះស្រាយ​នៅឡើយ​ទេ​។

​យោងតាម​កិច្ច​ព្រៀម​ព្រៀង​ជាមួយ​រាជរដ្ឋាភិបាល ក្រុមហ៊ុន ING Holding ត្រូវ​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ជា​ប្រជាជន​មុន​ការស្ថាបនា​ផ្លូវ ប៉ុន្តែ​ផ្លូវ​នោះ ក្រុមហ៊ុន​បានចាប់ផ្ដើម​ស្ថាបនា​ជាង​២​ឆ្នាំ​មកហើយ ប៉ុន្តែ​មិនមាន​ដំណោះស្រាយ សង​សំណង​ដល់ ភាគី​ម្ចាស់​ដី​លោក​ចាន់ កុក​ស្រ៊ុន​នោះឡើយ​។​

ក្រុមហ៊ុន ING Holding បានទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ក្នុងការ​វិនិយោគ​បឹងទំពុន និង​បឹង​ជើងឯក ហើយ​ក្រុមហ៊ុន បានធ្វើ​ផ្លូវ​មួយ​ខ្សែ​ដែលមាន​ទទឹង​៦០​ម៉ែត្រ បណ្ដោយ​ជាង​៩​គីឡូម៉ែត្រ ដាក់ឈ្មោះថា មហាវិថី​សម្ដេច​តេ​ជោ​។
​ទាក់ទង​ករណី​ខាងលើនេះ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​ភាគី​ក្រុមហ៊ុន ING Holding
 បានទេ​៕​

ក្រុមហ៊ុន ING Holding របស់​ក្រុម​គ្រូ​សារ​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ រំលោភ​លើដី​ប្រជាពលរដ្ឋ​ដោយ​មិនមាន​ដំណោះស្រាយ​

ក្រុមហ៊ុន ING Holding របស់​ក្រុម​គ្រូ​សារ​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ រំលោភ​លើដី​ប្រជាពលរដ្ឋ​ដោយ​មិនមាន​ដំណោះស្រាយ​