រូបរាង​ព្រះ​ចន្ទ​ដែល ៣៨ ឆ្នាំ​កើតឡើង​ម្តង នឹង​កើត​ម្តងទៀត​ក្នុង​ពិធីបុណ្យ​ណូអែល​យប់​នេះ​

​ព្រះ​ច័ន្ទ​ពេញវង់​នឹង​បង្ហាញខ្លួន​នៅវេលា​យប់​នេះ ហើយ​វា​ក៏​ជា​លើកដំបូង​ក្នុង​រយៈពេល ៣៨ ឆ្នាំ​ចុងក្រោយ​នេះដែរ។ ​ព្រះ​ច័ន្ទ​ពេញវង់​ចំ​ថ្ងៃបុណ្យ​ណូអែល​ចុងក្រោយ​គេ គឺ​កាលពី​ឆ្នាំ ១៩៧៧ ហើយ​វា​នឹង​អាច​បង្ហាញខ្លួន​ម្តងទៀត​បន្ទាប់ពី​ឆ្នាំនេះ គឺ​ប្រហែល​ក្នុង​ឆ្នាំ ២០៣៤ ឯណោះ ។

រូបរាង​ព្រះ​ចន្ទ​ដែល ៣៨ ឆ្នាំ​កើតឡើង​ម្តង នឹង​កើត​ម្តងទៀត​ក្នុង​ពិធីបុណ្យ​ណូអែល​យប់​នេះ​

យោងតាម​អង្គការ Nasa បាន​ឲ្យ​ដឹងថា ព្រះ​ច័ន្ទ​នឹង​ពេញវង់ បង្ហាញ​នូវ​ពន្លឺ​ដ៏​អស្ចារ្យ​ក្នុងអំឡុង​ម៉ោង 11:11 នាទី​យប់ ហើយ​វា​នឹង​បញ្ចេញ​សម្រស់​ដ៏​ស្រស់ស្អាត បើទោះបី​ជាមាន​ពពក​ហោះ​បាំង​ក៏ដោយ។ ​បើ​ដូច្នេះ​មែន សូម​រង់​ចាំមើល​ព្រះ​ច័ន្ទ​ពេញវង់​នា​ថ្ងៃ​ណូអែល​ទាំងអស់គ្នា ៕ ថា​វរិ​ទ្ធ​
រូបរាង​ព្រះ​ចន្ទ​ដែល ៣៨ ឆ្នាំ​កើតឡើង​ម្តង នឹង​កើត​ម្តងទៀត​ក្នុង​ពិធីបុណ្យ​ណូអែល​យប់​នេះ​