អត្ថប្រយោជន៍​នៃ​កាក​តែ​

អត្ថប្រយោជន៍​នៃ​កាក​តែ​

យើង​តែងតែ​បោះ​កញ្ចប់​កាក​តែ ដែល​យើង​ឆុង​ទឹក​ញ៉ាំ​រួចហើយ​ចោល​។ មិន​ថា​នោះ​ជា​តែ​បៃតង តែ​ខ្មៅ តែ​យិន​សិន ឬ​តែ​ម៉ង់​តុល​អ្វី​ទេ វា​នៅ​មាន​ប្រយោជន៍​ច្រើនយ៉ាង​ទៀត​។​
 
​ខាងក្រោម​នេះ​គឺជា​របៀប​ប្រើ​កញ្ចប់​តែ​ដែល​ឆុង​ទឹក​រួច ចំនួន​៦​យ៉ាង​។​
 
១- បំបាត់​ការ​រមាស់​លើ​ស្បែក​
​ពេល​មាន​រមាស់​នៅលើ​ស្បែក យក​កញ្ចប់​តែ​ដែល​ប្រើ​ហើយ​ទៅ​ជ្រលក់​ទឹក​ត្រជាក់ យកទៅ​ដាក់​ត្រង់​កន្លែង​ដែល​រមាស់ វា​នឹង​ធ្វើឱ្យ​បាត់រ​មាស់​ភ្លាម​។ អ្នក​ក៏​អាច​ប្រើ​ជាមួយនឹង​ស្នាម​ជាំ ចែង​ថ្ងៃ ឬ​មូស​ខាំ​បានដែរ​។​
 
២- បំបាត់​ស្នាម​ជ្រួញ​នៅ​ភ្នែក​
​ទុក​កញ្ចប់​តែ​ប្រើ​ហើយ​ឱ្យ​ត្រជាក់ រួច​យក​ទៅ​ដាក់​នៅ​ជុំវិញ​ភ្នែក វា​អាច​ជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ​ដោយសា​រវ័យ​កាន់តែ​ចាស់​បាន​។​
 
៣- បំបាត់​ក្លិន​មិន​ល្អ​របស់​ស្បែកជើង​
​ស្បែកជើង​ដែល​យើង​ពាក់​តែងតែ​មាន​ក្លិន​មិនល្អ ដោយសារ​នៅពេល​ដែល​ពាក់​យូរៗ​ទៅ​ជើង​ឡើង​ក្តៅ ហើយ​បែកញើស​។ ដាក់​កញ្ចប់​តែ​ដែល​ប្រើ​ហើយ​១​កញ្ចប់​ក្នុង​ស្បែកជើង​ឱ្យបាន​១​យប់ ដល់​ស្អែក​ឡើង​វា​នឹង​បាត់​ក្លិន​លិន​ល្អ​នោះ​ហើយ​។ អ្នក​ក៏​អាច​ប្រើ​ដាក់​ក្នុង​ថង់​កីឡា ឬ​ក្នុង​រថយន្ត​បានដែរ​។​
 
៤- បំបាត់​ក្លិន​ទូ​ទឹកកក​
​ជួនកាល ទូទឹកកក​របស់​អ្នក​មាន​ក្លិន​មិន​ល្អ​ទេ ដោយ​មក​ពី​ដាក់​របស់​យូរៗ​ទៅ​វា​ស្អុយរលួយ​។ អ្នក​អាច​បំបាត់​ក្លិន​នោះ​បាន ដោយ​ដាក់​កញ្ចប់​តែ​ប្រើ​រួច​ចំនួន​ពីរ​បី​កញ្ចប់​នៅក្នុង​ចានចង្កឹះ​មួយ រួច​យក​ទៅ​ទុក​នៅ​ក្នុង​ទូទឹកកក រហូត​ទាល់តែ​បាត់​ក្លិន​។​
 
៥- លាង​ចាន​ឆ្នាំង​ដែល​មាន​ខ្លាញ់​
​អ្នក​អាច​ប្រើ​កញ្ចប់​តែ​លាង​សម្អាត​ចានឆ្នាំង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​
 
៦- បណ្តេញ​សត្វល្អិត និង​កណ្តុរ​
​ដាក់​កញ្ចប់​តែ​មាន​ជាតិ​ម៉ង់​តុល​នៅក្នុង​ទូកញ្ចក់ ឬ​ទូ​ដាក់​ចំណីអាហារ ធ្វើឱ្យ​សត្វល្អិត​ឬ​កណ្តុរ​មិន​ហ៊ាន​ចូល​មក​ជិត​ទេ​៕
ប្រែ​សម្រួល ៖ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។