អគ្គិភ័យ​ឆេះ​បន្ទប់​ខារ៉ាអូខេ​នៅ​ក្រុង​សៀមរាប ចំ​ថ្ងៃ​បុណ្យ​ណូអែល

ខេត្តសៀមរាប ៖ អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេ​ក្នុង​ភោជនីយដ្ឋាន​ស្វាយ​មា​ដ​អស់​២​បន្ទប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​សង្ស័យ​ថា​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ភោជនីយដ្ឋាន​ស្វាយ​មា​ដ មានឈ្មោះ ភិន លី​ង៉ែត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​អគ្គិភ័យ​នេះ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

ប្រភព​បន្ត​ទៀត​ថា អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង​ទៅ​វិញ​ភ្លាម​ៗ​ដោយសារ​តែ​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ប៉េ​អឹ​ម​ចំនួន​១​ឡាន និង​របស់​ស្នងការដ្ឋាន​នគរបាល​ចំនួន​២​ឡាន តែ​បាញ់​ទឹក​អស់​តែ​១​ឡាន​របស់​ស្នងការ​ប៉ុណ្ណោះ ៕