តារា​សម្តែង សា​វិ​ន ហ្វី​លី​ព ធ្វើ​ខួប​អា​ពា​ហ៍​​ពិ​ពា​ហ៍​​គម្រប់ ​១៥ ​ឆ្នាំ

គូ​ស្នេ​ហ៏​អ្នកសិល្បៈ​លោក សា​វិ​ន ហ្វី​លី​ព​និង អ្នកនាង សែម ឆវី ដែល​បានរួម​រស់នៅ​ជា មួយ​គ្នា​រយៈពេល​ ១៥​ ឆ្នាំ ​និង​ ទទួលបាន​ចំណងដៃ​កូនប្រុស​ស្រី​ដល់​ទៅ​បីនាក់​នោះ បានរៀបចំ ធ្វើ ពិធី​ខួប​អា​ពា​ហ៏​ពិ​ពា​ហ៏​គម្រប់ ​១៥ ​ឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃស្អែក​នេះ​។​អ្វីដែល​កត់សំគាល់ នៅក្នុង​ការរៀបចំ​ពិធី​គម្រប់​ខួបអាពាហ៍ពិពាហ៍ របស់លោក​គឺ មាន​លក្ខណៈ​ខុសប្លែក​ពី​គេ ពោលគឺ​មិន​ទទួល​គ្រឿង​ស្រវឹង​ដល់​ភ្ញៀវ​ឡើយ​។

តារា​សម្តែង សា​វិ​ន ហ្វី​លី​ព ធ្វើ​ខួប​អា​ពា​ហ៍​​ពិ​ពា​ហ៍​​គម្រប់ ​១៥ ​ឆ្នាំ

​នេះ​ជា​លើកដំបូង​ហើយ ដែល​គូ​ស្នេ​ហ៏​អ្នកសិល្បៈ​មួយគូរ​នេះ​បានរៀបចំ​ពិធី​ខួប​អា​ពា​ហ៏​ពិ​ពា​ហ៏ ដែលមាន​លក្ខណៈ​ប្លែក​និង​មិន​ធ្លាប់មាន​តារា​រូប​ណា​ធ្វើ​ដូចនេះ​ឡើយ​។​ជាក់ស្តែង​គូ​ស្វាមីភរិយា​សិល្បៈ មួយគូរ​នេះ​និង​ធ្វើ​ខួប​អា​ពា​ហ៏​ពិ​ពា​ហ៏​របស់ខ្លួន​នៅ​ថ្ងៃទី​២៦ ខែធ្នូ ស្អែក​នេះ ដោយមាន​ការអញ្ជើញ មិត្តភក្តិ​ក្នុង​និង​ក្រៅ​សិល្បៈ​ជាច្រើន​នាក់​ចូលរួម​។​ក្នុងនោះ ក៏មាន​និមន្ត​ព្រះ​ស​ង្ឍ​ចំរើន​ព្រះ​បរិ​ត ពិធីចង់ដៃ​និង រាប់បាត្រ ព្រះ​ស​ង្ឍ​ចំនួន​៥០​អង្គ​ដែរ​។​ពិធី​នេះ លោក​រៀបចំ​តែមួយព្រឹក​ទេ​។​

តារា​សម្តែង សា​វិ​ន ហ្វី​លី​ព ធ្វើ​ខួប​អា​ពា​ហ៍​​ពិ​ពា​ហ៍​​គម្រប់ ​១៥ ​ឆ្នាំ

មានការ​បង្ហើប​ថា មូលហេតុ​ចំបង ដែល​លោក សា​វិ​ន ហ្វី​លី​ព​ និង​ អ្នកនាង​សែម ឆវី សម្រេច​ធ្វើ​ខួប​អា​ពា​ហ៏​ពិ​ពា​ហ៏​នេះ ដោយសារ​អ្នក​ទាំងពីរ​ចង់រិត​ចំណង​ស្នេ​ហ៏​រវាង​ប្តី ប្រពន្ធ ឲ្យ​កាន់តែ​រឹងមាំ ជា​ពិ​សេស ដើម្បី​អបអរសាទរ​ដល់​សមា​ជិ​ក​ថ្មី ដែល​ត្រៀម​និង​ឃើញ​ពន្លឺព្រះអាទិត្យ​នៅ​ខែកុម្ភៈ​ខាងមុខនេះ​ផង​។ ​លោក​សា​វិ​ន ហ្វី​លី​ព​ និង​ អ្នកនាង​សែម ឆវី ត្រូវបាន​មហាជន​ដាក់​រហ័ស្ស​នាម​ឲ្យ​ថា ជា​គូ​ស្នេ​ហ៏ សិល្បៈ​គំរូ ដែល​អាច​រួម​រស់នៅ​ជាមួយគ្នា​បាន​រយៈពេល​១៥​ឆ្នាំ ដោយ​មិនមាន​រឿងអាស្រូវ​អ្វី​ឡើយ​។​
​ចេ​នី​ ​