បុណ្យណូអែល នៅ​ក្រុង​បេត្លេហេម​ ដែន​ដី​កំណើត​ព្រះ​យេស៊ូ

ជា​ការពិត​ណាស់​សង្រ្គាម​ និង​ ជម្លោះ​សាសនា ​កំពុង​ចោទ​ជា​បញ្ហា ​ហើយ​បន្ត​ធ្វើ​ឲ្យ​ពិភពលោក​មាន​អស្ថិរភាព ​ជាពិសេស​គឺ​នៅ​តំបន់​ដើម​បូព៌ា​តែម្តង​ ដែល​ជា​ទី​ដែន​កំណើត ​នៃ​សាសនា​ធំៗ​៣ ​ គឺ​សាសនា​ជ្វីហ្វ ​សាសនា​គ្រឹស្ត ​និង​សាសនា​អ៊ីស្លាម។ តាម​ពិត​ទៅ​កាល​ពី​អតីតកាល ​សាសនា​ទាំង​បី​មាន​ប្រវត្តិ​ជាប់​ទាក់ទង​គ្នា​យ៉ាង​ស្អិត​រមួត ​មុន​នឹង​ឈាន​មក​ដល់​ មាន​ជម្លោះ​រវាង​គ្នា​ ដូច​សព្វថ្ងៃ​នេះ។ ទីក្រុង​បេត្លេហេម​ ទី​កន្លែង​កំណើត​របស់​ព្រះ​យេស៊ូ ​ដែល​ជា​ទី​កន្លែង​ដ៏​សំខាន់​ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នេះ ​ នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​វិកវ​រ ដោយសារ​តែ​ជម្លោះ​ រវាង​ប្រជាជន​ប៉ាឡេស្ទីន ​និង ​អាជ្ញាធរ​អ៊ីស្រាអែល។