​បរិ​ភោ​បន្លែ​ឆៅ​ប៉ះពាល់​ដល់​សុខភាព​

*​ទំពាំង និង ដំឡូង​មី​
​បន្លែ​ប្រភេទ​នេះ​មាន​សារជាតិ​សៃ​យ៉ា​ណៃ​ខ្ពស់​ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្វើឱ្យ​ស្ពឹក​ខួរក្បាល ។ បើ​ចង់​បរិភោគ​ទំពាំង គួរ​យក​វា​ទៅ​ស្ងោរ​ជាមុនសិន មុន​យកទៅ​ចម្អិន​ជា​អាហារ​បរិភោគ ។​

​បរិ​ភោ​បន្លែ​ឆៅ​ប៉ះពាល់​ដល់​សុខភាព​

*​សណ្តែកកួរ​
​ចូរ​ចាំ​ថា សណ្តែក​ដែលមាន​កួរ​កាន់តែ​វែង​ហើយ​ឆៅ​ទៀត​នោះ គឺ​វា​មាន​ឧស្ម័ន​កាន់តែ​ខ្ពស់ ពិសេស​ប្រភេទ​ឧស្ម័ន​កាបូ​និក​ដែល​បង្ក​ឱ្យ​ងាយ​ហើមពោះ​ណាស់ ។​

​បរិ​ភោ​បន្លែ​ឆៅ​ប៉ះពាល់​ដល់​សុខភាព​

*​ប្រភេទ​ស្ពៃ​មួយចំនួន​
​ស្ពៃក្តោប​ពណ៌​ស ផ្កា​ខាត់ណា ប្រ៊ូ​ក​ខូ​លី ជា​បន្លែ​មាន​សារជាតិ​ខយ​ត្រូ​ជេន ដែល​បង្ក​ការរាំងស្ទះ​ដល់​ការធ្វើការងារ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​(Thyroid) ។​

​បរិ​ភោ​បន្លែ​ឆៅ​ប៉ះពាល់​ដល់​សុខភាព​

*​សណ្តែកបណ្តុះ​
​គេ​ចូលចិត្ត​ដាក់​បន្លែ​ប្រភេទ​នេះ​ក្នុង​បបរ គុយទាវ ល្បោយ​នំ​បញ្ចុក​ជាដើម ។ តាមពិត​នៅក្នុង​សណ្តែកបណ្តុះ​ឆៅ​មាន​សារជាតិ​ពុល​ពី​ធម្មជាតិ​ម្យ៉ាង​ឈ្មោះ ហ្វែ​ឌេ​ត​ដែល​បង្ក​ឱ្យ​រាំងស្ទះ​ដល់​ការ​ស្រូប​ទាញ​សារជាតិ​មួយចំនួន​ដល់​រាងកាយ ។ ទោះបីយ៉ាងណា​ការបរិភោគ​សណ្តែក​ទាំង​នេះ​ក៏​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​វិញ​ដែរ ៕ ដេប៉ូ​

​បរិ​ភោ​បន្លែ​ឆៅ​ប៉ះពាល់​ដល់​សុខភាព​

 

​ ​ ​ ​ ​
​ ​ ​ ​ ​