Q&A : ហេតុអ្វី​ស្វាមី​នាង​ខ្ញុំ​អស់​អារម្មណ៍​ពេល​ឃើញ​ឈាម ?

​សំណួរ ៖
​នាង​ខ្ញុំ​មានរឿង​លំបាក​ចិត្ត​មិនដឹង​ដោះស្រាយ​យ៉ាងដូចម្តេច​ដោយសារ​ស្វាមី​របស់​នាង​ខ្ញុំ​ជា​មនុស្ស​ខ្លាច​ឈាម​ហើយ​ពេលដែល​នាង​ខ្ញុំ​លាប​ក្រែ​ម​ពណ៌​ក្រហម​ក្នុងពេល​រួមភេទ​គាត់​បែរជា​អស់​អារម្មណ៍​ហើយ​ពេលខ្លះ​ប្រែជា​ទឹកមុខ​ភ័យខ្លាច​ស្លន់ស្លោ​ទៅវិញ ។ កាលពី​ដំបូង​នាង​ខ្ញុំ​មិនបាន​ដឹង​ពី​រឿងនេះ​ទេ តែ​ពេល​គាត់​និយាយប្រាប់​ទើប​នាង​ខ្ញុំ​អាណិត​គាត់​ខ្លាំងណាស់ ។ តើ​នាង​ខ្ញុំ​ត្រូវ​ដោះស្រាយ​ដូចម្តេច ?

Q&A : ហេតុអ្វី​ស្វាមី​នាង​ខ្ញុំ​អស់​អារម្មណ៍​ពេល​ឃើញ​ឈាម ?

ចម្លើយ ៖
​ក្រុមមនុស្ស​ដែល​កើត​អាការ​បែបនេះ​មាន​តិចតួច​ណាស់ នេះ​ជា​រឿង​ពិត ហើយ​បានកើត​លើ​មនុស្ស​មិន​ថា ស្រី ឬ ប្រុស​នោះទេ ។ អ្នកខ្លះ​ខ្លាច​តែ​ឈាម តែ​អ្នក​ខ្លះទៀត​ខ្លាច​ទាំង​ឈាម និង​ពណ៌​ក្រហម​តែម្តង ។ វា​ធម្មតា​នៅពេលដែល​មនុស្ស​ខ្លាច​អ្វីមួយ គឺ​វា​ធ្វើ​ឱ្យអស់​អារម្មណ៍​ផ្លូវភេទ​ហើយ ហេតុនេះ​អ្នក​មិន​គប្បី​ចាប់អារម្មណ៍​ក្នុង​រឿងនេះ​ខ្លាំង នោះទេ ។ ពេល​រួមភេទ​លើក​ក្រោយ​អ្នក​គ្រាន់តែ​កុំ​ប្រើ​ក្រែ​ម​លាប​មាត់​ពណ៌​ក្រហម​ទៀត​ជាការ​ស្រេច ។​

Q&A : ហេតុអ្វី​ស្វាមី​នាង​ខ្ញុំ​អស់​អារម្មណ៍​ពេល​ឃើញ​ឈាម ?

​ចំពោះ​ការព្យាបាល​អាការ​បែបនេះ គឺ​លំបាក​បន្តិច ហើយ​បើ​ចង់​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ត្រឹមត្រូវ​ចាំបាច់​ពិ ភា​ក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ។ អាការ​នេះ​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ​គ្រាន់តែ​អ្នកជំងឺ​មិនត្រូវ​មើល​ឈាម ឬ​ធ្វើ​អ្វី​ឱ្យមាន របួស ។ បើ​ខ្លាច​ពណ៌​ក្រហម​ត្រូវតែ​ចៀស​ឱ្យ​ឆ្ងាយ​ពី​ពណ៌​នេះ​ទៅជា​ការ​ស្រេច ។ ចូរ​ចាំ​ថា មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ប្លែកៗ​ពីគ្នា ដោយ​ក្នុង​លោក​នេះ​មិនមាន​នរណាម្នាក់​ល្អ​គ្រប់​ចំណុច ឬ​ខ្លាំង​គ្រប់​ចំណុច​នោះទេ គឺ​តែងតែមាន​ចំណុចខ្សោយ រៀងៗ​ខ្លួន​ដែល​វា​ជា​រឿង​ធម្មតា ៕ ដេប៉ូ

Q&A : ហេតុអ្វី​ស្វាមី​នាង​ខ្ញុំ​អស់​អារម្មណ៍​ពេល​ឃើញ​ឈាម ?