នៅ​ក្នុង​ពិធី​សូត្រ​ធម៌​នៅ​យប់​មុន​បុណ្យ​ណូអែល សម្តេច​ប៉ាបប្រកាស​កុំ​ឲ្យ​ធ្វើ​អ្វី​ឲ្យ​ហួសហេតុ

នៅ​ក្នុង​ពិធី​សូត្រ​ធម៌​នៅ​យប់​មុន​បុណ្យ​ណូអែល សម្តេច​ប៉ាបប្រកាស​កុំ​ឲ្យ​ធ្វើ​អ្វី​ឲ្យ​ហួសហេតុ

Pope Francis delivers his "Urbi et Orbi" (to the city and to the world) blessing from the central balcony of St. Peter's Basilica at the Vatican, Dec. 25, 2015.

សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បាន​ដឹកនាំ​មហា​ជន​ដែល​កាន់​សាសនា​គ្រឹស្ត នៅ​តាម​វិហារ​រ៉ូម៉ាំង​កាតូលិក​ចំនួន​១ពាន់​២រយ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ឲ្យ​អបអរ​ក្នុង​ពិធី​បុណ្យ​ណូអែល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​ប្រារព្ធ​ពិធី​សូត្រធម៌​ទៅ​កាន់​ហ្វូង​មហាជន​ក្នុង​យប់​មុន​ថ្ងៃ​បុណ្យ​ណូអែល នៅ​ឯ​វិមាន​វ៉ាទីកង់។

នៅ​ក្នុង​ពិធី​សូត្រ​ធម៌​នោះ សម្តេច​ប៉ាប បាន​ស្តី​បន្ទោស​អ្វី​មួយ ដែល​ព្រះអង្គ​ ហៅ​ថា ជា​«ការ​បំពុល​របស់​សង្គម» ដែល​នាំ​ឲ្យ​មាន​ការ​និយម​ប្រើប្រាស់​របស់​របរ​ច្រើន​ហួសហេតុ សេចក្តី​សុខ​ក្នុង​លោកីយ៍ ភាព​សម្បូរ​ទ្រព្យ​ធន​ហូរ​ហៀរ​ហួស​ប្រមាណ។

ដោយ​កត់​សម្គាល់​ពី​ភាព​សាមញ្ញ​នៃ​កំណើត​របស់​ព្រះ​យេស៊ូ​គ្រឹស្ត​ នៅក្នុង​ក្រោល​សេះ សម្តេច​ប៉ាប បាន​មាន​បន្ទូល​ថា ព្រះយេស៊ូ «បាន​ប្រាប់​មនុស្ស​គ្រប់គ្នា​ឲ្យ​ធ្វើ​អ្វី​មួយ​ឲ្យ​ចេះ​ប្រមាណ​ ឬ​និយាយ​ម្យ៉ាងទៀត​គឺ​ថា ធ្វើ​ឲ្យ​សាមញ្ញ មាន​តុល្យភាព​ ជាប់​ជា​ប្រចាំ ហើយ​ឲ្យ​មើល​ឲ្យ​ឃើញ​ និង​ធ្វើ​អ្វី​មួយ​ដែល​ចាំបាច់ »។

សម្តេច​ប៉ាប ដែល​ជា​ជនជាតិ​ប៉ាឡេស្ទីន ព្រះជន្ម​៧៩​ព្រះវស្សា​អង្គ​នេះ​ក៏​បាន​ប្រើ​ពិធី​សូត្រ​ធម៌​របស់​ព្រះអង្គ​នៅ​ពេល​នោះ ដើម្បី​សង្កត់​ធ្ងន់​ទៅ​លើ​ខ្លឹម​សារ​សំខាន់ៗ​មួយ​ចំនួន​របស់​ព្រះអង្គ ដូចជា​ភាព​ជា​អ្នក​កាន់​សាសនា​គ្រឹស្ត និកាយ​កាតូលិក រួម​មាន​មេត្តា ករុណា មុទិតា និង​ឧបេក្ខា ជាដើម៕

  • នៅ​ក្នុង​ពិធី​សូត្រ​ធម៌​នៅ​យប់​មុន​បុណ្យ​ណូអែល សម្តេច​ប៉ាបប្រកាស​កុំ​ឲ្យ​ធ្វើ​អ្វី​ឲ្យ​ហួសហេតុ已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2015/12/25  Category:​អន្តរជាតិ