ស្ត្រី​ស្ទាត់ជំនាញ​រឿង​លើ​គ្រែ​ជាម​នុស្ស​មិនល្អ ?

​ខ្ញុំ​ជាម​នុស្ស​ដែល​មានការ​តឹងរ៉ឹង​ក្នុង​រឿង​ស្នេហា ខ្ញុំ​បានដឹងថា មិត្តស្រី​របស់ខ្ញុំ​មាន​ភាព​ស្ទាត់​ជំនា​ញូ​ខ្លាំងណាស់​ក្នុង​រឿង​លើ​គ្រែ ។ តើ​បែបនេះ​អាច​បញ្ជាក់ថា​នាង​ជា​នារី​មិនល្អ ធ្លាប់មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​បុរស​ដទៃ​ជាច្រើនលើក​ដែរឬទេ ? បើទោះជា​ធ្លាប់បាន​រួមមេត្រី​ជាមួយ​នារី​មួយចំនួន ប៉ុន្តែ​ទាំងនេះ​មិនបាន​ធ្វើឱ្យ​ខ្ញុំ​ជាប់ចិត្ត​នោះទេ ។ ខ្ញុំ​ជា​បុរស​ដែលមាន​គោល​ការ​ច្បាស់លាស់ មាន​រូបរាង​សង្ហា និយាយស្តី​មាន​សុជីវធម៌ នៅពេល​រៀន​ចប់​បរិញ្ញាបត្រ​ភ្លាម​ក៏​រកបាន​ការងារ​ធ្វើ​ភ្លាម ដូច្នេះ មាន​នារី​ជាច្រើន​ចូលចិត្ត ហើយ​អ្នកខ្លះ​តាម​ស្រ​ឡា​ញូ់​ខ្ញុំ​ទៀតផង ។

ប៉ុន្តែ​ខ្ញុំ​ហាក់ ដូច​មិនមាន​អារម្មណ៍​ថា​មាន​ស្នេហា​ពិត​ជាមួយ​ពួកនាង​នោះទេ ដោយសារតែ មាន​នារី​ខ្លះ​ខ្វះ​ភាពជា​ស្ត្រី គ្មាន​ការ​ខ្មាសអៀន ជាង​នេះ​អ្នកខ្លះ​ថែមទាំង​សម្តែង បំណង​ចង់​ដាច់​យប់​ដោយ​មិនមាន​ការនិយាយ​បត់បែន​អ្វី​សោះ ។ ចំណែក​នារី​ខ្លះទៀត​ធ្វើ​ឫក​ញ​ដូច​ត្រឹមត្រូវ​ណាស់ តែ​ចុងក្រោយ​នៅតែ​បង្ហា​ញូ​ធាតុពិត ។ ថ្មីៗ​នេះ​ខ្ញុំ​បាន​ស្គាល់​នារី​ម្នាក់​ដែលមាន​ចរិត​គួរឱ្យ​សរសើរ​នាង​ធ្វើការ​ជា​អ្នក ស្រាវជ្រាវ ដូច្នេះ​ហាក់​ពុំ​សូវ​មាន​ទំនាក់ទំនង​ស្នេហា​នោះទេ ។ ម្យ៉ាងទៀត​ឪពុកម្តាយ​របស់​នាង​គឺជា​គ្រូបង្រៀន ទើប​គ្រួសារ​មាន​របៀបរៀបរយ និង គោរព​គ្នា​ខ្លាំងណាស់ ។

ខ្ញុំ​បានគិត​ដល់​រឿង​ទាក់ទង​នាង និង មានបំណង​យក​នាង​ធ្វើជា​ភរិយា ព្រោះ​គិតថា​នាង​នឹង​ក្លាយជា​មេផ្ទះ​ដ៏​ល្អ ។ ក្នុង​រយៈពេល​បី​ខែ​ដែល​យើង​មានឱកាស​នៅក្បែរ​គ្នា ខ្ញុំ​ក៏មាន​សំណាង​បាន​ថើប​នាង ។ ពេល​ខ្ញុំ​ថើប​នាង នាង​មានការ​ភ័យខ្លាច និង តែង​បដិសេធ ធ្វើឱ្យ​ខ្ញុំ​កាន់តែ​ទុកចិត្ត​ថា នាង​មិនទាន់​ឆ្លងកាត់​រឿង​លើ​គ្រែ​ទេ ។ កាលពី​ជាង​ពីរ​សបា្តហ៍​មុន ខ្ញុំ​បាន​ទៅ​មើល​ភាពយន្ត​ជាមួយ​នាង​ពេលនោះ​នាង​ស្លៀក​រ៉ូ​ប​ស្តើង សិច​ស៊ី នាំឱ្យ​ខ្ញុំ​មានចិត្ត​ចង់​បង្កើត​ភាពស្និទ្ធស្នាល​ជាង​មុន ។ នៅក្នុង​ភាព​ងងឹត​នៃ​រោងភាពយន្ត ខ្ញុំ​បាន​ប្រថុយ​យកដៃ​ស្ទាបអង្អែល​ត្រង់​កន្លែង​រសើប​ជាច្រើន​របស់​នាង សូម្បីតែ​កន្លែង​ហាមឃាត់ ។

នាង​ទុក​ឱកាស​ឱ្យ​ខ្ញុំ​ស្ទាបអង្អែល​តាមចិត្ត​ដោយ​មិនមាន​កាយវិការ​បដិសេធ​ទាល់តែសោះ ហើយ​នាង​ថែមទាំង​បញ្ចេ​ញូ​ភាព​ស្រើបស្រាល​ទៀតផង ។ អ្វីដែល​ខ្ញុំ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ នាង​បានធ្វើ​ត្រាប់​តាម​ខ្ញុំ ដោយ​នាង​យកដៃ​មក​ប៉ះ​កន្លែង​រសើប​បំផុត​របស់ខ្ញុំ ហើយ​ធ្វើ​ហាក់ដូចជា​រឿង​ធម្មតា ។ ពេលនោះ​ប្រសិនបើ​ខ្ញុំ​មិនបាន​ទប់ស្កាត់​ទាន់ពេល​មិនដឹងថា​នឹងមាន​រឿង​អ្វី​កើតឡើង​នោះទេ ។ បន្ទាប់ពី​បាន​ចាក​ចេ​ញូ​ពី​រោងភាពយន្ត នាង​សម្លឹង​មើលមុខ​ខ្ញុំ​ហើយ​គ្រាន់ តែ​សើច​ញូ​ញឹម​ញូ​ញែ​ម​មិន​និយាយស្តី​អ្វី​ទាំងអស់ ។

ខ្ញុំ​ស្ទើរតែ​មិន​ជឿថា នារី​ទន់ភ្លន់ ស្តាប់បង្គាប់​ឪពុកម្តាយ​បែបនេះ បែរជា​ងាយ​រំជើបរំជួល​ដល់​ថ្នាក់​នេះ​សោះ ។ ខ្ញុំ គិតថា នាង​ប្រាកដជា​ធ្លាប់​ឆ្លងកាត់​រឿង​លើ​គ្រែ​ជាច្រើនលើក ហើយ​ក្លាយជា​អ្នកមាន​បទពិសោធ​ខ្ពស់​ក្នុង​រឿងនេះ ។ សូម​សួរថា តើ​ខ្ញុំ​កំពុង​ត្រូវបាន​នាង​បោក ឬ យ៉ាងណា ? ធ្វើ​បែបណា​ទើប​ដឹងថា​នាង​ពិតជា​នារី​ត្រឹមត្រូវ ?

​ចំពោះ​ក្មួយប្រុស​ជាទី​រាប់អាន !
​ពិតជា​មិនគួរ​ឱ្យ​ជឿថា​បុរស​ដែលមាន​ការយល់ដឹង​ច្រើន និង មាន​បទពិសោធ​ក្នុង​រឿង​ផ្លូវភេទ​ដូច​ក្មួយ បែរជា​មានការ​យល់​ឃើ​ញូ​បែប​បុរាណ​ដូច្នេះ ។ ក្មួយ​កំពុង​តែមាន​ការមិនទុកចិត្ត​ចំពោះ​នារី​ដែល​មើលទៅ​ត្រឹមត្រូវ តែ​បែរ​ជាមាន​ចំណង់​ផ្លូវភេទ​មែន​ទេ ? ក្មួយ​គិតថា​នារី​ម្នាក់​ដែល​គិតតែ​ពី​រឿង​ស្រាវជ្រាវ​សុទ្ធតែ​មិនបាន​ដឹង​ពី​រឿង​ផ្លូវភេទ ? ក្មួយ​យល់ថា​ជា​នារី​ត្រឹមត្រូវ​មិនមាន​សិទ្ធិ​ក្នុងការ​បញ្ចេ​ញូ​អារម្មណ៍​ផ្លូវភេទ ? ឬមួយ​គិតថា​នារី​នោះ​ត្រូវតែ​បដិសេធ​យ៉ាង​ដាច់ខាត នឹង​ការ​ថ្នាក់ថ្នម​របស់​មិត្ត​ប្រុស​ទើប​ជានា​រី​ត្រឹមត្រូវ ? ឬថា​នាង​មិន​ត្រូវមាន​អារម្មណ៍ ស្រើបស្រាល​ដើម្បី​បង្ហា​ញូ​ថា «​មិនទាន់មាន​បទពិសោធ​» ? នៅក្នុង​យុគសម័យ​អ៊ី​ន​ធឺរ​ណេ​ត​នេះ មិនមាន​នរណា​ដែលមាន​ចំណេះដឹង បែរជា​មិនអាច​យល់ដឹង​អំពី​រឿង​ផ្លូវភេទ​នោះទេ ដូច្នេះ​បើទោះជា​មិនទាន់មាន​បទពិសោធ​ផ្លូវភេទ ក៏​មនុស្ស​ម្នាក់ៗ​អាច​ស្រមៃ​ដឹង​ច្បាស់ ។

មនុស្ស​ម្នាក់ៗ​ក៏​ធ្លាប់បាន ដឹង​អំពី​រឿង​ដែល​ទាក់ទិន​នឹង​ផ្លូវភេទ​តាមរយៈ​ការសិក្សា ឬ ពី​មិត្តភក្តិ និង អ៊ី​ន​ធឺរ​ណេ​ត ។​ល​។ ដូច្នេះ​មិនមាន​មូលហេតុ​អ្វី​ដែលថា​មិត្តស្រី​របស់​ក្មួយ​មិន​យល់ដឹង​អំពី រឿង​ផ្លូវភេទ​ទេ ។ ក្រៅពីនេះ​ការដែល​មិត្តស្រី​របស់​ក្មួយ​មាន​បទពិសោធ​រឿង​លើ គ្រែ​ក៏​មិន​ធ្វើឱ្យ​នាង​ក្លាយជា​មនុស្ស​អន់ថយ ឬ មិនគួរ​ឱ្យ​ជឿ​នោះដែរ ។ តាមពិត​ក្មួយ​គួរតែ​សប្បាយចិត្ត​ដែល​តែ​មិត្តស្រី​«​បាន​ប្រតិកម្ម​តប​»​ចំពោះ​ការ​ថ្នាក់ថ្នម​របស់​ក្មួយ ។ នាង​ពិតជា​ស្មោះត្រង់​ចំពោះ​អារម្មណ៍ និង មនោសញ្ចេតនា​សម្រាប់​ក្មួយ ហើយ​ថែមទាំង​ត្រៀមខ្លួន​ទទួលយក​ក្មួយ​ទៀតផង ។ បើទោះជា​នាង​មាន ឬ មិនមាន​បទពិសោធ តែ​រាងកាយ និង អារម្មណ៍​របស់​នាង​បាន​ប្រតិកម្ម​ល្អ​ចំពោះ​ការ​ដាស់​អារម្មណ៍​របស់​ក្មួយ ។

នាង​យល់ថា​ក្មួយ​ស្រ​ឡា​ញូ់ និង ចង់​ធ្វើ​អ្វី​ជាមួយ​នាង ។ ប្រសិនបើ​ដឹងថា​ក្មួយ​គ្រាន់តែ​«​ស៊ើប​ការ​»​ដើម្បី​វាយតម្លៃ​អំពី​ភាពជា​នារី​ត្រឹមត្រូវ​នោះ នាង​ប្រាកដជា​នឹង​មិនអាច​ស្រើបស្រាល ហើយ​នាង​នឹង​បដិសេធ​យ៉ាង​ដាច់ខាត ។ ជាងនេះទៀត នាង​ក៏​ប្រហែលជា​នឹងមិន​ចង់​ជួប​មុខ​ក្មួយ​ទៀតផង ។ ប្រសិនបើ​យល់ថា​នារី​ដែល​នៅមាន​ព្រហ្មចារី​ទើប​មានតម្លៃ​នោះ ក្មួយ​កំពុងតែ​យល់ច្រឡំ​ហើយ ។ នារី​ម្នាក់​ក្រោយពី​រៀបការ​ជាមួយ​ក្មួយ ( បន្ទាប់ពី​ក្មួយ​បាន​បំ​ផ្លា​ញូ​ភាព​បរិសុទ្ធ​របស់​នាង ) នាង​ក៏​នឹង​ក្លាយជា​ស្ត្រី​ដែល​បាន​បាត់បង់​ព្រហ្មចារី ដូច្នេះ​តាម​ការគិត​របស់​ក្មួយ ប្រពន្ធ​របស់​ក្មួយ​ក៏​ក្លាយជា​ស្ត្រី​អស់​តម្លៃ​សម្រាប់​ក្មួយ ។ ការយល់​ឃើ​ញូ​ដូច​ក្មួយ​បែបនេះ​ប្រាកដជា​នឹងមិន​មាន​នារី​ណា​ម្នាក់​ចង់​មក​ស្រ​ឡា​ញូ់ ឬ រៀបការ​ជាមួយ​ក្មួយ​នោះឡើយ ។ ប្រសិនបើ​ក្មួយ​នៅតែ​គិតបែបនេះ នោះ​ក្មួយ​គួរតែ​ជ្រើសរើស​កូន​តុក្កតា​សិច​ថ្មី​ដែល​ទើប​បក​ពី​កេះ​ល្អ​ជាង ៕

ស្ត្រី​ស្ទាត់ជំនាញ​រឿង​លើ​គ្រែ​ជាម​នុស្ស​មិនល្អ ?