សម្តេច ហ៊ុន សែន អះអាង​ថា បើ​គាត់​នៅ​កាន់តំណែង គ្មាន​ឡើយ​វិបត្តិ​សាសនា​

​ពី​ពិធី​សួរសុខទុក្ខ​កុមារកំព្រា និង​ជន​គ្មាន​ទីពឹង ក្នុង​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម នា​ថ្ងៃទី​២៥ ធ្នូនេះ  នាយករដ្ឋមន្ត្រី​សម្តេច ហ៊ុន សែន បាន​ថ្លែងថា អ្នកកាន់​សាសនា​ទាំងអស់ រួមមាន ​សាសនាព្រះពុទ្ធ សាសនា​គ្រី​ស្ទ អ៊ីស្លាម និង​សាសនា​ផ្សេងទៀត អាច​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សុខដុមរមនា តាមរយៈ​គោលនយោបាយ​រដ្ឋាភិបាល ក្នុង​អាណត្តិ​រដ្ឋាភិបាល​ខ្លួន​។ ប៉ុន្តែ សម្តេច​ពុំ​ប្រាកដថា នៅថ្ងៃ​អនាគត មេដឹកនាំ​កម្ពុជា​ផ្សេងទៀត អាច​រក្សា​គោលនយោបាយ​នេះ បាន ឬ​យ៉ាងណា​នោះទេ​។​

​សំឡេង​សម្តេច ហ៊ុន សែន​៖

​នៅ​រសៀល​ថ្ងៃ នេះ​ផងដែរ ក្នុងឱកាស​ពិធីបុណ្យ Christmas របស់ គ្រី​ស្ទ​សាសនិក សម្តេច ហ៊ុន សែន ក៏បាន​សាទរ​ផងដែរ​។ «​ខ្ញុំ​សូម​ជូនពរ​ដល់​គ្រី​ស្ទប​រិ​ស័​ខ្មែរ ព្រមទាំង​យុវជន​ទូទាំង​ទាំង​ប្រទេស សូម​បាន​រីករាយ​ទាំងអស់គ្នា​នៅក្នុង​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស​ថ្ងៃនេះ​»​។ នេះ​បើតាម​សំណេរ​របស់ សម្តេច ហ៊ុន សែន លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​៕