ប្រទះ​ឃើញ​ទូរស័ព្ទ​ចល័ត​បុរាណ​មាន​អាយុកាល​ជិត​១.០០០​ឆ្នាំ​មុន​

​ក្រុម​អ្នក​បុរាណ​វិទូ​ប្រទេស​អូ​ទ្រី​ស​ បាន​ធ្វើ​កំណាយ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​មួយ​ពណ៌​ខ្មៅ​ មាន​ប៊ូ​តុង​ចុច​សរសេរ​អក្សរ​បុរាណ​ ទំនងជា​អក្សរ​អ៊ី​រ៉​ង់​ ឬ​អ៊ី​រ៉ា​ក់​ ហើយ​ក្តារ​ប៊ូ​តុង​ចុច​តម្រៀប​គ្នា​ស្រ​ដៀង​នឹង​ទូរស័ព្ទ​ចល័ត​បច្ចុប្បន្ន​(​ប្រភេទ​ទូរស័ព្ទ​ចុច​ពិល​)​ ដោយ​អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា​ វត្ថុ​បុរាណ​នេះ​អាច​មានកំណើត​តាំងពី​សតវត្សរ៍​ទី​១៣​ ។​

​លោក​ Daniel​ Munoz​ អ្នក​ជំនាញការ​ UFO​ បាន​និយាយ​ឲ្យ​ដឹង​ថា​ វត្ថុ​បុរាណ​នេះ​គ្រាន់តែ​ស្រ​ដៀង​គ្នា​ ពុំ​ទាន់​ប្រាកដ​ថា​ ជា​ទូរស័ព្ទ​ចល័ត​ទេ​ ខណៈ​អ្នក​បុរាណ​វិទូ​លើក​ឡើង​ថា​ ប្រសិនបើ​វា​ជា​ទូរស័ព្ទ​ចល័ត​បុរាណ​មែន​នោះ​ គឺ​មាន​ន័យ​ថា​ ទូរស័ព្ទ​ចល័ត​មានកំណើត​តាំងពី​យូរយារ​មក​ហើយ​ ។​

​ទោះ​យ៉ាងណា​ មុខងារ​របស់​វត្ថុ​បុរាណ​នេះ​កំពុង​ឋិត​ក្នុង​ការ​ជជែក​វែកញែក​គ្នា​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ស្រាវជ្រាវ​ ៕​

ប្រទះ​ឃើញ​ទូរស័ព្ទ​ចល័ត​បុរាណ​មាន​អាយុកាល​ជិត​១.០០០​ឆ្នាំ​មុន​