មិន សិលា និង ជា សំនៀង ហេង ឬ ស៊យលើកនេះ ?

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ខ្សែក្រវាត់​លើស​ង្វៀន CNC នៅ​យប់​ថ្ងៃទី​២៦​ធ្នូ​នេះ​អ្នក​ប្រដាល់​មិន សិលា​សមាគម​ប្រ​ដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ​ថៃ Mamaiy Sit Yortchean ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ២ ប្រកួត​កន្លងមក​ចាញ់​ទាំង ២ ប្រកួត ។ ការប្រកួត​នេះ​ទំនង​គ្រាន់តែ​ជាការ​ប្រ​កួត​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ​ព្រោះ ​នរណា​ចាញ់ ឬ ឈ្នះ​ក៏​ត្រូវតែ​ដើរចេញ​ដែរ​មើលទៅ ។​គួរ​បញ្ជាក់ថា​ក្នុង​ព្រឹត្តិការណ៍​នេះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​អន់​ជាងគេ ។​

​    ​ចំពោះ​ជា សំនៀង​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ ដែរ​ឈ្មោះ Nataphon ។ អ្នក​ប្រដាល់​ថៃ​រូបនេះ​មិ​នេ​អន់​នោះទេ ។​

​     ​សំនៀង ២ ប្រកួត​ចាញ់​ទាំង ២ ប្រកួត​ក្នុងខណៈដែល Nataphon  ២ ប្រកួត​របស់គេ​ឈ្នះ​ទាំង ២ ប្រកួត​គឺ​ឈ្នះ​ចាន់ គឹម​លាប​ក្លិប​និរោធ​ន៍​មានជ័យ និង ឈ្នះ​អ៊ុំ ចំរើន​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។ សម្រាប់​ការប្រកួត​មួយ​នេះ​គេ​ជឿថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​មានឱកាស​ឈ្នះ​ ទៀត​ជា​មិនខានឡើយ ។​