ម៉ន ភារម្យ និង ង៉ែត រដ្ឋាតស៊ូជាមួយថៃនៅសង្វៀន CTN

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ម៉ន ភា​រម្យ​ក្លិប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក​នឹង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Vigo Sor DanChhai លើស​ង្វៀន CTN ថ្ងៃទី​២៦​ធ្នូ​នេះ ។​

​    ​ពួកគេ​ជា​អ្នក​ប្រដាល់​ដែល​ស្ថិតក្នុង​លំដាប់​គ្រាន់បើ​ដូចគ្នា​គ្រាន់តែ​ ភា​រម្យ​មាន​អំណួត​បន្តិច ។​ភា​រម្យ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២ ដង ក្នុងនោះ​ឈ្នះ​៣៧​ដង ចាញ់​២៤​ដង​ស្មើ​ពិន្ទុ ១ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​៧ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ Vigo វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៦​ដង ក្នុងនោះ​ឈ្នះ​៤០​ដង និង ចាញ់ ៦​ដង​ព្រមទាំង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​៦ ដង ។​

​    ​សុទ្ធ​តែមាន​ស្ថិតិ​ប្រកួត​ល្អ​ដូចគ្នា​បែបនេះ​ជ័យជំនះ​ជា​របស់​អ្នក​ ប្រដាល់​កម្ពុជា​ម៉ន ភារ​ម្យ ឬ ជា​របស់​អ្នក​ប្រដាល់​ថៃ Vigo Sor Dan Chhai ?

​    ​ចំពោះ​ង៉ែត រដ្ឋា​មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phit Notដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។​

​    ​រដ្ឋា​មួយរយៈ​នេះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​គេ​ពុំ​សូវ​ជួប​លទ្ធផល​ ល្អ​ឡើយ ។ រដ្ឋា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៤ ដង ឈ្នះ​៦៥​ដង ចាញ់​១៦​ដង ស្មើ​ពិន្ទុ ៣ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន ១២​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ Phit Noy វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៥​ដង ឈ្នះ​៧០​ដង ចាញ់​២០​ដង និង ស្មើ​ពិន្ទុ ៥ ដង ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​អស្ចារ្យ​ណាស់​ចាំមើល​តើ​គេ​ មាន​សមត្ថភាព​អាច​យកឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ង៉ែត រដ្ឋា​បាន​ឬទេ ?