ឆាយ មាស ទៅរួចជាមួយឌុម កែវដា ឬទេ ?

ភ្នំពេញ:     ​ភ្នំពេញ​:​សម្រាប់​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​ជើងឯក​ស៊ីម៉ង់​អូដ្ឋ ​លើស​ង្វៀន​TIFFY ARENA​របស់ TV5​នៅ​យប់​ថ្ងៃទី​២៦​ធ្នូ​អ្នក​ប្រដាល់​ឆាយ មាស ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ឌុ​ម កែវ​ដារ​បស់​ក្លិប​ម្កុដ​រាជសីហ៍ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​សមត្ថ​ភាពមិន​លើសខ្វះ​គ្នា​ទេ​ហើយ​ទាំងសងខាង​សុទ្ធតែ​មានឱកាស​ ដើម្បី​ឈ្នះ​ដូចគ្នា​តែ​ស្នៀត​របស់​កែ​ដា​ល្អ និង រហ័ស​ជាង ។ ទោះបី​ឆាយ មាស​មាន​របៀប​វ៉ៃ​ល្អ និង​មាន​កលល្បិច​សំបូរបែប​ក៏​ពិតមែនតែ​ការ​វ៉ៃ​ចេញ​របស់​កែវ​ដា​ហាក់ដូច​ ជាមាន​ប្រសិទ្ធិភាព​ជាង ។​

​    ​ក្នុង​ព្រឹត្តិការណ៍​នេះ​ពួកគេ​សុទ្ធតែ​ឆ្លងកាត់​បាន​មួយ​ប្រកួត​ដូចគ្នា​ តែ​លទ្ធផល​របស់​ពួកគេ​ខុសគ្នា ។​មួយ​ប្រកួត​ដំ​បូ​ងរ​បស់​កែវ​ដា​បានទទួល​ជ័យជំនះ​ទឹក​ទី ២ ឯ មួយ​ប្រកួត​ដំបូង​របស់​ឆាយ មាស​ចាញ់​នៅ​ទឹក​ទី ២ ។ ការប្រកួត​នេះ​បើ​ឆាយ មាស​ឈ្នះ​គេ​នៅមាន​ឱកាស​ស្វែងរក​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ ផ្ដាច់ព្រ័ត្រ​តែបើ​ចាញ់​ទោះបី​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ​ក៏​នោះ​ជាការ​ ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ។​

​    ​ចំពោះ​កែវ​ដា​បើ​ឈ្នះ​គឺមាន​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ តែម្ដង​ទោះបី​មួយ​ប្រកួត​ក្រោយ​ទៀត​ចាញ់​ក៏ដោយ​តែបើ​គេ​ចាញ់​ឆាយ មាស​អ្វីៗ​គឺ​ត្រូវ​ស្រពិចស្រពិល​ហើយ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​ថៃ Pich Phanom ជួប​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​សេក គឹម​រូ​ន​មក​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​វ៉ៃ​បាន​មួយ​ប្រកួត​ដូចគ្នា​តែមួយ​ប្រកួត​របស់​គឹម​រូ​ន​ឈ្នះ​ គូប្រកួត​នៅ​ទឹក​ទី ២ ឯ​មួយ​ប្រកួត​របស់ Pich Phanom សន្លប់​នៅ​ទឹក​ទី ២ ។​

​     ​ពួកគេ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​ព្រោះ​គឹម​រូ​ន​បើ​គេ​ឈ្នះ​មួយ​ ប្រកួត​នេះ​ទៀត​គេ​មាន​កៅអី​សម្រាប់​វគ្គ​បន្ត​ទោះបី​មួយ​ប្រកួត​ចុងក្រោយ​ របស់គេ​ចាញ់ ឬ ឈ្នះ​ក៏ដោយ តែ​ចាញ់​អ្វីៗ​ស្ថិតក្នុង​ភាពស្រពិចស្រពិល​ហើយ​។ ចំពោះ Pich Phanom​បើ​ការប្រកួត​នេះ​ជួប​បរាជ័យ​នោះ​ទោះបី​គេ​នៅសល់​មួយ​ប្រកួត​ទៀត​ ក៏ដោយ​ក៏​នោះ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ ។​តែ​ឈ្នះ​អ្វីៗ​អាច​ប្រែប្រួល​បាន ។​

​    ​ចំពោះ​គូប្រកួត​ក្រៅ​ខ្សែក្រវាត់​វិញ​នោះ​មាស ច័​ន្ត​មាននៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​តក់ សោ​ភ័​ណ្ឌ​ក្លិប​ម្កុដ​រាជសីហ៍ ។​