ខ្លាស់ចាស់ ទាំង ២ជួបគ្នា

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​វ៉ែន សុវណ្ណ​ក្លិប​កងកេង​កីឡា​ខេត្តបាត់ដំបង​ប្រកាស​ប្រកួត​ជាមួយ​អ្នក​ប្រដា​ ល់មាស ភិ​រម្យ​ក្លិប​កងទ័ពជើងទឹក​លើស​ង្វៀន SEA-TV នា​ព្រឹក​ថ្ងៃទី​២៦​ធ្នូ​នេះ ។​
​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០ គីឡូក្រាម ។ បើ​កាលពី​ជាង​១០​ឆ្នាំមុន​សុវណ្ណ​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​កណ្ដាប់ដៃ​ ធ្ងន់​ដូច​ភ្នំ ជើង​រហ័ស​ដូច​ព្យុះ​ស​ង្ឍ​រា​ហ៍​តែ​ពេលនេះ​គេ​មាន​វ័យ​ច្រើន​ហើយៗ​ពេល​វេលា​ សម្រាប់​ហ្វឹកហាត់​ក៏​មិនសូវមាន​ច្រើន​ដែរ​ព្រោះ​គេ​មាន​កាតព្វកិច្ច​ ដោះស្រាយ​ជីវភាព ។ អញ្ចឹង​ហើយ​ទើប​ការ​ប្រកួត​របស់គេ​តែងតែ​ឆាប់​ស្រុត​កម្លាំង​នោះ ។​
​    ​ចំពោះ​ភិរម្យ​វិញ​គេ​ជា​អ្នក​ស្រករ​ក្រោយ​ទេ ហើយ​វ័យ​ក៏​ក្មេង​ជា​សុវណ្ណ​ដែរ ។ អ្នក​ប្រដាល់​រូបនេះ​វ៉ៃ​ចេញ​យឺត​តែ​ធ្ងន់​ហើយ​កម្លាំង​របស់គេ​ល្អ​ណាស់ ។​កន្លងមក​មាន​អ្នក​ប្រដាល់​ជើងចាស់​មិនតិច​ទេ​ដែល​ភិរម្យ​ផ្ដួល​បាន​នោះ​តែ ​ការ​ជួប​ប្រកួត​ជាមួយ​សុវណ្ណ​ទំនងជា​មិន​ស្រួល​ប៉ុន្មាន​នោះទេ ។​
​    ​ចាន់ គង់​រាជ​ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក ​ប្រដាល់​ស៊ឹម ប៊ុនឆៃ​មកពី​ក្លឹប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​
​    ​ទោះបី​ប៊ុនឆៃ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ជាង​គង់​រាជ​ក៏ពិតមែន​ក៏​ ការប្រកួត​នេះ​នៅ​មិនទាន់​ដឹងថា​នរណា​ឈ្នះ​នោះដែរ ។ ប៊ុនឆៃ​ល្អ​ទាំងអស់​ក៏ពិតមែន​តែ​ការ​វ៉ៃ​ចេញ​របស់គេ​មិនសូវ​ជា​ចំ​គោលដៅ​ ប៉ុន្មាន​ឡើយ ។ ចំពោះ​គង់​រាជ​ វិ​ញជង្គង់ និង កែង​របស់គេ​ងាយ​នឹងធ្វើ​ឲ្យ​គូប្រកួត​មាន​របួស និង សន្លប់​ណាស់ ។​
​    ​ជង្គង់​ល្អ​ដូចគ្នា​ក៏ពិតមែន​តែ​ជង្គង់​របស់​គង់​រាជ​ទោះបី​ស្ថិតក្នុង​ ស្ថានភាព​ឃំ​ហរ​បែបណា​ក៏​គេ​អាច​វ៉ៃ​ចេញ​បាន​ដែរ ហើយ​កែង​គេ​មុត​ដូច​កាំបិត ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​ជ័យជំនះ​ជា​របស់​ស៊ឹម ប៊ុនឆៃ ឬ ចាន់ គង់​រាជ​នោះឡើយ ?
​    ​សុខ លាភ​ក្លិប​កងយោធពល​ខេ​មរ​ភុ​មិ​ន្ទ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ប្រាក់ ស៊ីថន​ក្លឹប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។ សេក ទីណា​ក្លឹប​អង្ករ​មានជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​យ៉ា​ម ពន្លក​ក្លិប​រស្មី​កុមារកំព្រា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម និង លីន រ៉ាវុធ​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​ឃួន គឹម​ហេង​ ក្លិប​តា​ព្រហ្ម​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​