បុគ្គល ៥ រូប​​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥

បុគ្គល ៥ រូប​​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥

ក្នុង​ឆ្នាំ ២០១៥ នេះ​មាន​បុគ្គល​ ៥ រូប​ដែល​បាន​​សាង​ភាព​ល្បីល្បាញ​ តាមរយៈ​ការ​បង្ហាញ​សមត្ថភាព​​លើ​ឆាក​អន្តរជាតិ ក្នុង​អាជីព​ និង​ មួយ​ចំនួន​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម។

 

១. ចាន់​វឌ្ឍនាកា

 

មាន​អ្នក​គាំ​ទ្រ​ទាំង​ប្រុស​ទាំង​ស្រី តារា​បាល់​ទាត់​វ័យ​ក្មេង​រូប​នេះ​​ ទទួល​បាន​ភាព​​ល្បីល្បាញ​ខ្លាំង​បំផុត​តាំង​ពី​ដើម​ឆ្នាំ​ ២០១៥ ក៏​ធ្លាប់​ទទួល​បាន​ងារ​ថា Messi កម្ពុជា ពី​សំណាក់​កីឡាករ​វៀតណាម ក្រោយ​យក​ឈ្នះ​ពួកគេ ដោយ​លទ្ធផល ៣-២។

 

ហើយ​ថ្មីៗ​នេះ​តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ និង​បឹង​កេត​អង្គរ​ខាង​លើ​​ ​ បាន​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ (Most Valuable Player)​ប្រចាំ​​​ព្រឹត្តិការណ៍​អន្តរជាតិ​ Toyota Mekong Club Championship 2015។

 

 

បុគ្គល ៥ រូប​​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥

 

 

២.យុវជន​បួន បញ្ញា

 

គ្រាន់​តែ​រូប​ថត​មួយ​សន្លឹក​ដែល​អ្នក​ប្រមាញ់​រូប​របស់​ Sabay ផ្ដិត​យក​មក​ បាន​ធ្វើ​ឱ្យ​ យុវជន​រូប​នេះ​ ទទួល​បាន​ការ​អាណិត​អាសូរ​ ពី​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង ទទួល​បាន​ការ​ Share តៗ​គ្នា​រហូត​ដល់​រាប់​ពាន់​ដង និង មាន​អ្នក​ទាក់​ទង​​ឧបត្ថម្ភ​អតីត​សិស្ស​វិទ្យាល័យ​ព្រែក​កំពឹស​នេះ​ទៀត​ផង។
​ ​

បុគ្គល ៥ រូប​​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥

 

 

៣. ​យុវតី​តារា​រត្ន

 

មិន​ត្រឹម​តែ​ទទួល​បាន​ការ​កោត​សរសើរ​ថា​​មាន​រូប​សម្បត្តិ​ស្រស់​សោភា​ តារា​រត្ន​ ក៏​បាន​ធ្វើ​ឱ្យ​មហាជន​កោត​សរសើរ​ ស្ញប់​ស្ញែង​ដែរ​ លើ​សមត្ថភាព​របស់​នាង​​ ដោយ​សារ​និស្សិត​ច្បាប់​រូប​នេះ​​គឺ​ជា​ យុវតី​ខ្មែរ​ទី​មួយ​  ដែល​ដណ្ដើម​បាន​ពាន​វោហារ​សព្ទ​សាធារណៈ​​ ​ពិភព​លោក ឆ្នាំ​២០១៥។

 

 

បុគ្គល ៥ រូប​​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥

 

៤. រំដួល​លិច​ទឹក

 

មាន​ឈ្មោះ​ពិត​ថា ម៉ិញ​ ចាន់​វ៉ាន់​ដា អ្នក​លេង​ម៉ូត​រូប​នេះ​​បាន​សាង​ភាព​ល្បីល្បាញ​ខ្លាំង​​ក្នុង​បណ្ដាញ​សង្គម​ រហូត​ដល់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​រំដួល​លេច​ទឹក​ ក៏​បាន​ក្លាយ​ជា​  អ្នក​តុប​តែង​ខ្លួន​សម្រាប់​តារា​ចម្រៀង​មាស​ សុខ សោភា ​ទៀត​ផង។​​

 

 

បុគ្គល ៥ រូប​​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥

 

 

៥. ជៀប​ស៊ី​បូ​រ៉ា

 

បើ​និយាយ​ពី​ឈ្មោះ​អ្នក​ច្នៃ​ម៉ូត ​គេ​អាច​នឹង​មិន​សូវ​ស្គាល់​ប៉ុន្តែ​បើ​និយាយ​ពី​រូប​តុក្កតា​ Barbie ក្នុង​ឈុត​សំលៀក​បំពាក់​ប្រពៃណី​បុរាណ​ខ្មែរ​វិញ​ គឺ​មាន​អ្នក​ស្គាល់​នឹង​ share ត​គ្នា​ច្រើន​ក្នុង​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ជា​ទិញ​ពី​សំណាក់​ភ្ញៀវ​បរទេស​ និង អាណិកជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទៀត​ផង។

 

មិន​តែ​ប៉ុណ្ណោះ​ និស្សិត​ព័ត៌មាន​វិទ្យា​រូប​នេះ​ក៏​មាន​គំនិត​ចង់​បើក​ហាង​លក់​តុក្កតា  Barbie ឈុត​ខ្មែរ ​ឱ្យ​បាន​ដើម្បី​ឱ្យ​បរទេស​បាន​ស្គាល់​ខ្មែរ​ឱ្យ​កាន់​តែ​ច្រើនទៀតផង៕

 

 

បុគ្គល ៥ រូប​​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥

 

 

បុគ្គល ៥ រូប​​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥

 

បុគ្គល ៥ រូប​​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥

 

 

បុគ្គល ៥ រូប​​ទទួល​បាន​ប្រជាប្រិយភាព​​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥

(រូបផ្ដល់ឱ្យ)

 

 

អត្ថបទ៖ ណេង ណេង