ចុះ​ឃាត់​យុវ​សិស្ស​ប្រុស​-​ស្រី​២៧​នាក់ ខណៈ​កំពុង​ច្រៀង ក្នុង​ហាង​« ឌឹ​ហាប់ ខារ៉ាអូខេ​គ្រួសារ​»

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជ្រោយចង្វារ ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុយ សា​រុន អភិបាលរង​ខណ្ឌ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ហាង «​ឌឹ ហាប់ ខារ៉ាអូខេ​គ្រួសារ​» ខណៈ​ដែល​មាន​ក្មេង​ៗជា យុវសិស្ស​​ប្រុស​-​ស្រី​ចំនួន​ ២៧​នាក់​ចូល​ច្រៀង​ខារ៉ាអូខេ​ក្នុង​ឯកសណ្ឋាន​សិស្ស កាលពី​វេលា​ម៉ោង​០៤ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ នេះ ស្ថិត​នៅ​ផ្លូវ​ម៉ាស៊ីនទឹក ក្នុង​ភូមី​ទី៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយ​ចង្វា ។

ការ​ចុះ​ទៅ​របស់​អាជ្ញាធរ​នេះ គឺ​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​សិស្ស ដែល​បាន​ប្តឹង​ថា កូន​ៗ​របស់​គាត់​គឺ​តែង តែ​ចូល​​ច្រៀង​នៅ​ហាង​ ខារ៉ាអូខេ​ខាងលើ​ ដោយ​​គេច​សាលា និង​ភ្លេច​ការ​សិក្សា​អស់ហើយ ។ ទន្ទឹម​នឹង​ការ​ចុះ​ទៅ​របស់​អាជ្ញាធរ​នេះ ក៏​បាន​ទំនាស់​​ពាក្យ​ សម្តី​ជាមួយ​ម្ចាស់​ ហាង​ខារ៉ាអូខេ ព្រោះ​មិន​ បាន​សហការ​ជាមួយ​អាជ្ញាធរ​នោះ​ទេ ។

បច្ចុប្បន្ន យុវ​សិស្ស​ទាំង​២៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​នាំ​ទៅ​អប់រំ និង​ហៅ​ឪពុក​-​ម្តា​យមក​ធ្វើ​ កិច្ចសន្យា​ ទទួលយក​កូន​ទៅ​វិញ ។

ចុះ​ឃាត់​យុវ​សិស្ស​ប្រុស​-​ស្រី​២៧​នាក់ ខណៈ​កំពុង​ច្រៀង ក្នុង​ហាង​« ឌឹ​ហាប់ ខារ៉ាអូខេ​គ្រួសារ​»
ចុះ​ឃាត់​យុវ​សិស្ស​ប្រុស​-​ស្រី​២៧​នាក់ ខណៈ​កំពុង​ច្រៀង ក្នុង​ហាង​« ឌឹ​ហាប់ ខារ៉ាអូខេ​គ្រួសារ​»

ចុះ​ឃាត់​យុវ​សិស្ស​ប្រុស​-​ស្រី​២៧​នាក់ ខណៈ​កំពុង​ច្រៀង ក្នុង​ហាង​« ឌឹ​ហាប់ ខារ៉ាអូខេ​គ្រួសារ​»
ចុះ​ឃាត់​យុវ​សិស្ស​ប្រុស​-​ស្រី​២៧​នាក់ ខណៈ​កំពុង​ច្រៀង ក្នុង​ហាង​« ឌឹ​ហាប់ ខារ៉ាអូខេ​គ្រួសារ​»
ចុះ​ឃាត់​យុវ​សិស្ស​ប្រុស​-​ស្រី​២៧​នាក់ ខណៈ​កំពុង​ច្រៀង ក្នុង​ហាង​« ឌឹ​ហាប់ ខារ៉ាអូខេ​គ្រួសារ​»
ចុះ​ឃាត់​យុវ​សិស្ស​ប្រុស​-​ស្រី​២៧​នាក់ ខណៈ​កំពុង​ច្រៀង ក្នុង​ហាង​« ឌឹ​ហាប់ ខារ៉ាអូខេ​គ្រួសារ​»
ចុះ​ឃាត់​យុវ​សិស្ស​ប្រុស​-​ស្រី​២៧​នាក់ ខណៈ​កំពុង​ច្រៀង ក្នុង​ហាង​« ឌឹ​ហាប់ ខារ៉ាអូខេ​គ្រួសារ​»
ចុះ​ឃាត់​យុវ​សិស្ស​ប្រុស​-​ស្រី​២៧​នាក់ ខណៈ​កំពុង​ច្រៀង ក្នុង​ហាង​« ឌឹ​ហាប់ ខារ៉ាអូខេ​គ្រួសារ​»
ចុះ​ឃាត់​យុវ​សិស្ស​ប្រុស​-​ស្រី​២៧​នាក់ ខណៈ​កំពុង​ច្រៀង ក្នុង​ហាង​« ឌឹ​ហាប់ ខារ៉ាអូខេ​គ្រួសារ​»

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត