ការវះកាត់​ប្តូរ​សរីរាង្គ ចំនួន ៦ ដំបូង​គេ​បំផុត​លើ​លោក​ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៥

ការវះកាត់​ប្តូរ​សរីរាង្គ ចំនួន ៦ ដំបូង​គេ​បំផុត​លើ​លោក​ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៥

​បច្ចេកវិទ្យា​ផ្នែក​វេជ្ជសាស្ត្រ​បាន​ពង្រឹងសមត្ថភាពរ​បស់​ខ្លួន​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​រៀងរាល់ឆ្នាំ​។ ក្នុង​ឆ្នាំ ២០១៥ នេះដែរ មាន​ការវះកាត់​ចំនួន ៦​ករណី​ដែល​បាន​ក្លាយទៅជា​ការវះកាត់​ប្តូរ​សរីរាង្គ​ដំបូង​គេ​បំផុត ហើយ​ក៏​ទទួលបាន​ជោគជ័យ​ផងដែរ​។

​វះកាត់​ប្តូរ​លិង្គ​
​កាលពី​ឆ្នាំ ២០១៤ បុរស​អាយុ ២១​ឆ្នាំ​ម្នាក់​បាន​ក្លាយទៅជា​អ្នកជំងឺ​ទី​ពីរ​ដែល​ទទួលយក​នូវ​ការវះកាត់​ប្តូរ​លិង្គ​ដំបូង​គេ​លើ​លោក​យើង​នេះ​។ ប៉ុន្តែ​បុរស​ម្នាក់​នេះ​មិន​បាន​បញ្ចេញ​ឈ្មោះ​ឱ្យ​គេ​ដឹង​ឡើយ​។ យ៉ាងណាមិញ ការវះកាត់​នោះ​ត្រូវ​ពន្យារ​ពេល​ដល់​ខែ​មិនា ឆ្នាំ ២០១៥ ទើប​អាច​ធ្វើបាន ប៉ុន្តែ​គឺ​ទទួលបាន​ជោគជ័យ​ព្រមទាំង​មាន​មុខងារ​ដូច​ធម្មតា​រយៈពេល​យូរ​ទៀតផង ដែល​ខុស​ពី​អ្នកជំងឺ​ដំបូង ដែល​ធ្វើ​ការវះកាត់​នៅ​ប្រទេស​ចិន​។ ការវះកាត់​នេះ​ធ្វើ​នៅក្នុង​មន្ទីរពេទ្យ Tygerberg Hospital ក្នុង​ទីក្រុង Cape ប្រទេស​អាហ្វ្រិក​។

​វះកាត់​ប្តូរ​លលាដ៍ក្បាល និង​ស្បែកក្បាល​
​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥ លោក James Boysen អាយុ ៥៥​ឆ្នាំ បាន​ទទួលយក​ការប្តូរ​លំពែង តម្រង​នោម ស្បែកក្បាល និង​លលាដ៍ក្បាល​ថ្មី​ក្រោយ​ពី​រូប​គាត់​កើត​ជំងឺមហារីក​ដ៏​កម្រ​មួយ​ប្រភេទ​ឈ្មោះ Leimyosarcoma រយៈពេល​ច្រើន​ឆ្នាំ និង​កំពុងតែ​ប្រើ​ថ្នាំ​ទប់ស្កាត់​ប្រព័ន្ធ​ភាព​ស៊ាំ​។ សូមបញ្ជាក់​ថា គ្រូពេទ្យ​ព្យាបាល​ដោយ​កាំរស្មី​បាន​ព្យាបាល​ជំងឺមហារីក រហូត​ដល់​បំផ្លាញ​ក្បាល​របស់​គាត់​មួយ​ដុំ​ដែល​ជា​កន្លែង​កើត​មហារីក​លើ​សាច់ដុំ​រលោង​លើ​ស្បែក​ក្បាល​នោះ​តែម្តង​។ ហេតុដូច្នេះ​ហើយ​ទើប​គាត់​អាច​ទទួលបាន​ការប្តូរ​សរីរាង្គ​យ៉ាងច្រើន​ដូច​បាន​រៀបរាប់​ខាងលើ​ដើម្បី​អាច​មាន​ជីវិត​រស់​បាន​។  ការវះកាត់​របស់គាត់​ធ្វើឡើង​ដោយ​វេជ្ជបណ្ឌិត Jesse Selber អ្នកជំនាញ​វះកាត់​កែ​សម្ផស្ស នៅ​ឯ​មជ្ឈមណ្ឌល​ជំងឺមហារីក MD Anderson Cancer Center​។
ការវះកាត់​ប្តូរ​សរីរាង្គ ចំនួន ៦ ដំបូង​គេ​បំផុត​លើ​លោក​ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៥
​វះកាត់​ប្តូរ​ប្រអប់ដៃ​ទាំងសងខាង​
​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៥ ក្មេង​ម្នាក់​ឈ្មោះ Zion Harvey អាយុ​៨​ឆ្នាំ មកពី Philadelphia បាន​ធ្វើ​ការវះកាត់​ចំនួន​១១​ម៉ោង ដើម្បី​ទទួលបាន​ប្រអប់ដៃ​ថ្មី​ចំនួន​មួយគូ​។ ក្រោយពី​រូបគេ​បាត់បង់​ប្រអប់ដៃ ប្រអប់ជើង និង​តម្រងនោម​ទាំងអស់​នៅ​អាយុ​២​ឆ្នាំ​ដោយសារ​ការបង្ក​រោគ​ក្នុង​ឈាម​ដែល​អាច​គម្រាម​គំហែង​ដល់​អាយុជីវិត​មក ម្តាយ​របស់​គេ​បាន​នាំ​គេ​ទៅ​ទទួល​យក​ដៃ​សម្បនិមិត្ត​ថ្មី​ដែល​មាន​លក្ខណៈ​ដូច​ដៃ​ពិតប្រាកដ នៅឯ​សាកលវិទ្យាល័យ Pennsylvania​។ ក្មេង Zion ក៏​ជា​បេក្ខជន​ដែល​ស័ក្តិសម​សម្រាប់​ទទួល​ការចាក់​ថ្នាំ​ប្រឆាំងនឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្រោយពី​ទទួលបាន​តម្រងនោម​ថ្មី​ពី​ម្តាយ​របស់​គេ​។ ចំពោះ​ការវះកាត់​ដាក់​ដៃ​ថ្មី​វិញ គ្រូពេទ្យ​វះកាត់​គឺ​មាន​ការពិបាក​ច្រើន ដោយសារតែ​ត្រូវ​ការភ្ជាប់​សរសៃឈាម​ជា​ច្រើន បន្ទាប់មក ឆ្អឹង សរសៃប្រសាទ សាច់ដុំ និង​ស្បែក​។
ការវះកាត់​ប្តូរ​សរីរាង្គ ចំនួន ៦ ដំបូង​គេ​បំផុត​លើ​លោក​ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៥
​វះកាត់​ប្តូរ​មុខ​
​កាលពី​ខែ​តុលា ឆ្នាំ ២០០១ អ្នកស្ម័គ្រចិត្ត​ដែល​មាន​មុខរបរ​ជា​អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​ឈ្មោះ Pat Hardison អាយុ ៤១​ឆ្នាំ បាន​ចូល​ទៅក្នុង​ភ្លើង ហើយក៏​មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​មុខ​របស់​គាត់​តែ​ម្តង​។ ក្រោយ​ពី​ស្នាក់នៅ​មន្ទីរពេទ្យ​រយៈពេល​៦៣​ថ្ងៃ​មក គាត់​បាន​បាត់បង់​មុខ​ទាំង​អស់ ស្បែក​មុខ ត្រចៀក ត្របកភ្នែក ច្រមុះ និង​បបូរមាត់​។ ទោះបីជា​មាន​ការវះកាត់​ចំនួន​៧០​ដង   រយៈពេល​១០​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​មិន​អាច​ជួយ​ឱ្យ​គាត់​មានមុខមាត់​វិញ​បានដែរ​។ លុះដល់​ខែ​កក្កដា ឆ្នាំ​២០១៥ គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​ថ្មី​ឈ្មោះ Eduardo Rodriguez របស់លោក Handison បាន​រកឃើញ​អ្នក​បរិច្ចាគ​ដែល​មាន​ពណ៌​ស្បែក ពណ៌​សក់ និង​ក្រុម​ឈាម​ដូច​គាត់​។ នៅ​ខែ​ក្រោយ លោក Hardison បាន​ទទួលយក​ការវះកាត់​ចំនួន​២៦​ម៉ោង​ដើម្បី​បង្កើត​មុខមាត់​ពេញលេញ​របស់​គាត់​ដំបូង​គេ​បំផុត ហើយ​ក៏​ផ្តល់​ឱ្យ​គាត់​នូវ​ទំនុកចិត្ត​ក្នុងការ​ដើរហើរ​នៅ​ទី​សាធារណៈ​វិញ​ដែរ​។ គាត់​រំពឹងថា​នឹង​ទទួលបាន​ការគ្រប់គ្រង​សាច់ដុំ​មុខ​ពេញលេញ និង​និយាយបាន​វិញ​នៅ​រយៈពេល​មួយ​ឆ្នាំ​ទៀត​។
ការវះកាត់​ប្តូរ​សរីរាង្គ ចំនួន ៦ ដំបូង​គេ​បំផុត​លើ​លោក​ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៥
​វះកាត់​ដូរ​បេះដូង​សិប្ប​និមិត្ត​ដ៏​តូច​
​កាលពី​ខែ​មិនា ឆ្នាំ​២០១៥ ស្ត្រី​ម្នាក់​ឈ្មោះ Nemah Kahala អាយុ ៤៤​ឆ្នាំ និង​ជា​ម្តាយកូន​បួន​នាក់​ទៀត​នោះ បាន​ក្លាយទៅជា​បេក្ខជន​ក្នុង​ការវះកាត់​ប្តូរ​បេះដូង​សិប្ប​និមិត្ត​ដ៏​តូច​មួយ និង​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​។ ក្រោយពី​មាន​ជំងឺ​សាច់ដុំ​បេះដូង​រួម​តូច (Restrictive Heart Muscle Disease)​មក នាង Kahala ក៏បាន​ផ្តល់​ឱ្យ​មាន​ការ​ជួយសង្គ្រោះ​ជីវិត និង​អនុញ្ញាតិ​ឱ្យ​ប្រើប្រាស់​ការប្តូរ​សរីរាង្គ​ជា​ការពិសោធន៍​សង្គ្រោះបន្ទាន់​។ ភ្លាមៗ​នោះ នាង​ក៏​ត្រូវបាន​បញ្ចូល​ឈាម​ដើម្បី​ចិញ្ចឹម​សរីរាង្គ​របស់​នាង ហើយ​វា​ក៏​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​បញ្ហា​ជំងឺ​របស់​នាង​ផងដែរ​។ មួយ​សប្តាហ៍​ក្រោយ នាង​ក៏​ទទួល​បាន​អ្នក​បរិច្ចាគ​ដែល​ត្រូវ​គ្នា ហើយ​អាច​ជំនួស​ជាមួយនឹង​បេះដូង​សិប្ប​និមិត្ត​បាន​ទៀត​ដែល​អាច​ជួយ​ឱ្យ​អ្នក​មាន​ជីវិត​រស់​រហូត​ដល់​អាច​ទទួលបាន​បេះដូង​មនុស្ស​។ ក្រោយមក​មាន​ការវះកាត់​ប្តូរ​សរីរាង្គ​ចំនួន ៨​ដែល​ធ្វើឡើង​ដោយ SynCardia Total Artificial Heart ប៉ុន្តែ​នាង Kahal បាន​ក្លាយទៅជា​បេក្ខជន​ដំបូង​គេ​ដែល​ទទួលបាន​បេះដូង​សិប្ប​និមិត្ត​តូច​ជាង​គេង ហើយក៏​មាន​ការទទួល​ស្គាល់​ពី FDA ថា​មាន​សុវត្ថិភាព​ដែរ​។
ការវះកាត់​ប្តូរ​សរីរាង្គ ចំនួន ៦ ដំបូង​គេ​បំផុត​លើ​លោក​ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៥
​វះកាត់​ប្តូរ​ស្បូន​
​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រុម​គ្រូពេទ្យ​វះកាត់​នៅឯ Cleveland Clinic បានប្រកាសថា ពួក​គេ​សង្ឃឹមថា​នឹង​ក្លាយទៅជា​ក្រុម​វះកាត់​ដំបូង​គេ​ដែល​អាច​វះកាត់​ប្តូរ​ស្បូន​ទៅឱ្យ​ស្ត្រី​ដែល​គ្មាន​ស្បូន​បាន​។ ការវះកាត់​ប្តូរ​ស្បូន​ដំបូង​គេ​បង្អស់​ត្រូវបាន​ធ្វើឡើង​ដោយ​ជោគជ័យ​រយៈពេល​មួយ​ឆ្នាំ​ទៅ​ហើយ​ជាមួយនឹង​អ្នក​បរិច្ចាគ​មានជីវិត​ម្នាក់​ក្នុង Sweden​។ យ៉ាងណាមិញ Cleveland Clinic បាន​សម្រេចចិត្ត​ចៀ​សវាងកា​រ​ធ្វើ​ឱ្យ​ស្ត្រី​មាន​សុខភាព​ល្អ​ប្រឈម​នឹង​ការ​ក្លាយខ្លួនជា​អ្នក​បរិច្ចាគ​អោយ​គេ​ឡើយ​។ នៅ​រយៈពេល​មួយ​ឆ្នាំ​ក្រោយ​ពី​វះកាត់​ប្តូរ​ស្បូន​ថ្មី​រួចហើយនោះ អំប្រ៊ីយ៉ុង​ដែល​បង្ក​កំណើត​នោះ​អាច​កាច់​សម្បុក​ក្នុង​ស្បូន​នោះ​ធ្វើឱ្យ​ស្ត្រី​នោះ​មាន​ផ្ទៃពោះ​បាន​។ ថ្មីៗ​នេះ គ្លីនិក​នេះ​បាន​ប៉ាន់ស្មាន​ថា មាន​ស្ត្រី​ប្រមាណ ៥០០០០​នាក់​ក្នុង​សហរដ្ឋអាមេរិក​អាច​ក្លាយទៅជា​បេក្ខជន​ដ៏​ត្រឹមត្រូវ​សម្រាប់​ការវះកាត់​នេះ​៕
ការវះកាត់​ប្តូរ​សរីរាង្គ ចំនួន ៦ ដំបូង​គេ​បំផុត​លើ​លោក​ដែល​បានបញ្ចប់​យ៉ាង​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៥
​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។