​ហេតុផល​ដែល​អ្នក​គួរ​ញ៉ាំ​ល្ហុង​មួយ​ថ្ងៃ​មួយ​ផ្លែ​ជា​រៀងរាល់ថ្ងៃ​

​ហេតុផល​ដែល​អ្នក​គួរ​ញ៉ាំ​ល្ហុង​មួយ​ថ្ងៃ​មួយ​ផ្លែ​ជា​រៀងរាល់ថ្ងៃ​

​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​នៃ​ផ្លែឈើ​មួយ​គឺ​វា​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់​។ យោង​ទៅ​តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា ការ​ញ៉ាំ​ផ្លែ​ល្ហុង​ទៀងទាត់​អាច​កាត់បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង ទឹកនោម​ផ្អែម និង​មហារីក​។ លើសពីនេះទៅទៀត ល្ហុង​មាន​ប្រយោជន៍​ខ្ពស់​ក្នុង​ការពង្រឹង​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ​ទឹកនោមផ្អែម បញ្ចុះ​សម្ពាធ​ឈាម និង​ជំរុញ​ដល់​ការ​ជាសះស្បើយ​របស់​របួស​។

​អ្វី​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា ផ្លែ​ល្ហុង​មាន​វីតាមីន​C ខ្ពស់​ទោះបីជា​វា​មិនមែន​ជា​ផ្លែ​ឈើ​មាន​រស់ជាតិ​ជូរ​ក៏ដោយ​។ តាមពិត ផ្លែ​ល្ហុង​មាន​វីតាមីន​C រហូតដល់​១៤៤​ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​របស់​មនុស្ស ដូ​ូ​ច្នេះ​វា​នឹង​ធ្វើឱ្យ​មនុស្ស​អាច​ប្រឆាំង​នឹង​ការបង្ក​រោគ និង​រ៉ាឌីកាល់​សេរី​បាន ព្រោះ​វីតាមីន​C ដើរតួនាទី​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ពូកែ​។

​ផ្លែឈើ​មួយ​នេះ​ក៏​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន​A ដែល​វា​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ស្បែក និង​ភ្នាស់​ទឹក​រំអិល​។ តាមពិត វីតាមីន​A ក៏​មាន​ប្រយោជន៍​ក្នុង​ការពង្រឹង និង​ថែរក្សា​សុខភាព​ភ្នែក​ដែរ​។

​ល្ហុង​មាន​ចំនួន​សារធាតុ​Folate ជាតិ​សរសៃ និង​ប៉ូ​តា​ស្យូម​ខ្ពស់ ដែល​វា​អាច​គ្រប់គ្រាន់​ក្នុង​ការកាត់បន្ថយ​ការ​លើស​សម្ពាធ​ឈាម​។ ជាតិ​ប៉ូ​តា​ស្យូម អាច​គ្រប់គ្រង​ចង្វាក់បេះដូង និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​យ៉ាង​ជោគជ័យ​។

​ល្ហុង​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​សារធាតុ​Flavonoids ដូចជា Beta-carotene, Zeaxanthin, Cryptoxanthin និង Lutein ដែល​វា​ទាំងអស់នេះ​សុទ្ធតែ​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា និង​អាច​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​បាន​យ៉ាង​ជោគជ័យ​។ ការសិក្សា​ជា​ច្រើន​បានបញ្ជាក់​ថា សារធាតុ Beta-carotene អាច​ការពារ​មិន​ឱ្យ​កើត​ជំងឺ​មហារីក ជាពិសេស​មហារីក​មាត់ និង​សួត​តែម្តង​។

​ល្ហុង​ក៏​មាន​វីតាមីន​B​កំផ្លេច​ដែរ ដូចជា Folate, Riboflavin, Thiamin, និង Pyridoxine ដែល​វា​សុទ្ធសឹងតែ​មាន​សារៈសំខាន់​សម្រាប់​មុខងារ​រាងកាយ ព្រោះ​យើង​មិន​អាច​ផលិត​វា​បាន​ដោយ​ខ្លួនឯង​ឡើយ​។ ការ​ញ៉ាំ​ផ្លែ​ល្ហុង​ទៀងទាត់​អាច​ផ្គត់ផ្គង់​វីតាមីន​ទាំងនេះ​បាន​យ៉ាង​ល្អ​។

​ផ្លែ​ល្ហុង​អាច​ពង្រឹង​ដល់​សុខភាព​ជា​ច្រើន​។ ការ​ញ៉ាំ​ល្ហុង​ទៀងទាត់​អាចជួយ​លុបបំបាត់​បញ្ហា​ជាច្រើន​ដូចជា ជំងឺ​បេះដូង ជំងឺ​រលាក​សន្លាក់​បែប Rheumatoid Arthritis និង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​។ ក្រៅពីនេះ ល្ហុង​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ និង​រំលាយ​អា  ហា​រ​។

​ក្រៅពី​ការពារ​ខ្លួន​ពី​ជំងឺមហារីក សារធាតុ Flavonoids ក្នុង​ផ្លែ​ល្ហុង​ក៏​អាច​បង្ការ​ភាព​ចាស់​មុន​អាយុ និង​ជំងឺ​ទាក់ទង​នឹង​ភាព​ចាស់​ផ្សេងៗ​ទៀត​ដែរ​។

​មិន​ខ្វល់​ថា​អ្នក​ញ៉ាំ​វា​របៀប​ម៉េច​ទេ ទាំង​ផ្លែ​ខ្ចី និង​ទុំ​សុទ្ធតែ​ផ្តល់នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ទាំងអស់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។