ញ៉ាំ​តែ​បៃតង​ច្រើន​អាច​បណ្តាលឱ្យ​មិន​អាច​មាន​កូន​បាន​!!!

ញ៉ាំ​តែ​បៃតង​ច្រើន​អាច​បណ្តាលឱ្យ​មិន​អាច​មាន​កូន​បាន​!!!

ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Functional Foods បាន​រកឃើញ​ថា​ការ​ញ៉ាំ​តែ​បៃតង​ដែល​ជា​ភេសជ្ជៈ​សម្បូរ​អង់​ទី​អុក​ស៊ី​ដង់នោះ ប្រហែលជា​អាច​បាត់បង់​លទ្ធភាព​បន្ត​ពូជ​បាន​។ អ្នកស្រាវជ្រាវ​បាន​ធ្វើការ​ពិនិត្យ​ទៅលើ​ឥទ្ធិពល​របស់​តែ​នេះ​លើ​ការរីកចម្រើន និង​ការបន្ត​ពូជ​របស់​សត្វ​រុស​។ សត្វ​មួយ​នេះ​ត្រូវបាន​ឱ្យ​ប៉ះពាល់​ទៅ​នឹង​អង់​ទី​អុកស៊ី​ដង់​របស់តែ​បៃតង​ដែល​មា​ន​ឈ្មោះ​ថា Polyphenols ក្នុង​ចំនួន​ខុសៗ​គ្នា​។ ដង្កូវ​រុយ​ដែល​ប៉ះពាល់​នឹង​អង់​ទី​អុកស៊ី​ដង់​នេះ​គឺ​មាន​ការ​លុត​លាស់​យឺត កាត់​តែ​តូច និង​មាន​ចំនួន​ពង​បង្ក​កំណើត​កាន់តែ​តិច​ខ្លាំង​។ វា​ក៏​ងាយ​នឹង​ខ្សោះ​ជាតិ​ទឹក​ដោយសារ​តែ​សារធាតុ Polyphenols ដែរ ប៉ុន្តែ​បែរជា​ស៊ាំ​នឹង​ការអត់ឃ្លាន និង​ស្ត្រេ​ស​ទៅ​វិញ​។

​សារធាតុ Polyphenols ក៏​ត្រូវ​បាន​រកឃើញថា​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​សរីរាង្គ​បន្ត​ពូជ​ទាំង​បុរស និង​ស្ត្រី ដោយ​ធ្វើឱ្យ​ពង​មេ​ជីវិត​ញី​មិន​អាច​ញាស់ និង​ពងស្វាស​បុរស​ស្វិត​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ តែ​បៃតង​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ក្នុង​កម្រិត​ប្រើប្រាស់​ទាប​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ប្រើ​ច្រើន វា​អាច​នឹង​មាន​ផលប៉ះពាល់​ច្រើន​វិញ​។ អ្នកវិទ្យាសាស្ត្រ​គួរតែ​ធ្វើការ​សិក្សា​លើ​រឿង​នេះ​បន្ថែម​ទៀត​ដើម្បី​កំណត់​ទៅ​លើ​ចំនួន​ណែនាំ​ឱ្យ​ប្រើប្រាស់​ដ៏​ពិតប្រាកដ​មួយ​។

​យោង​ទៅ​តាម​ការសិក្សា​ខ្លះ​បានឱ្យដឹងថា តែ​បៃតង​ជួយ​ធ្វើឱ្យ​អាយុ​វែង និង​អាច​ប្រឆាំង​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​បាន​ដូចជា ជំងឺមហារីក ជំងឺ​បេះដូង និង​ជំងឺ Parkinson​។ ក្នុង​តែ​បៃតង​មាន​សារធាតុ Polyphenols និង Flavonoids ដែល​មានឈ្មោះ​ថា Epigallocatechin Gallate ដែល​មាន​តួនាទី​ជា​អង់​ទី​អុក​ស៊ីដង់​។ ការសិក្សា​ផ្សេងទៀត និយាយថា តែ​បៃតង​មាន L-theanine ដែល​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ សម្រួល​ដល់​ការរំលាយ​អាហារ បន្ធូរ​អារម្មណ៍ និង​ជួយ​ប្រឆាំង​ការ​ថប់​អារម្មណ៍​ទៀត​៕


​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។