លោកព្រាប សុវត្ថិ និងសិល្បករជាច្រើន ចូលរួមសម្តែងតន្រ្តី បរិច្ចាគឈាម នៅសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ PPIU ថ្ងៃទី២៨-២៩ ធ្នូ

ភ្នំពេញ៖សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ និងមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមក្រោម កិច្ចសហការ របស់ ចលនាយុវជនកម្ពុជា ក្រុម១៥៧ នឹងរៀបចំទិវាបរិច្ចាគឈាម ក្រោមប្រធានបទ “អ្នកបរិច្ចាគឈាម គឺជាវីរជន” នៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីម៉ោង ៧: ៣០ នាទីព្រឹក រហូតដល់ម៉ោង១៩៖៣០ នាទីល្ងាច។

ការប្រគុំតន្ត្រីនេះ មានការចូលរួមសម្តែង ដោយលោក ព្រាប សុវត្ថិ លោក អ៉ឹង ប៊ុនលាភ លោក ប៊ុន សាក និងសិល្បករល្បីៗ ជាច្រើនទៀតក្នុងនោះ ក៏មានក្រុមសិល្បករ នៃPPIU ហើយមានការតាំង ពិព័រណ៌ស្តង់សម្ភារៈផ្សេងៗ ពីបណ្តាក្រុមហ៊ុនជាច្រើន ដើម្បីញ៉ាំងពិធីនេះឲ្យមានភាពអធិកអធមផងដែរ។

លើសពីនេះទៀតក៏មានការចាប់រង្វាន់ សម្រាប់អ្នកបរិច្ចាគឈាម ដោយរង្វាន់ទាំងនេះ បានមកពីការជួយឧបត្ថម្ភ របស់សប្បុរសជន និងក្រុមហ៊ុននានា ដែលមានដូចជា ទូរស័ព្ទ iPhone, Computer Laptop, ទូរទស្សន៍ និងរង្វាន់ជាច្រើនទៀត ប្រមាណជាង៣០០ រង្វាន់។

ពិធីនេះនឹងមានសាស្ត្រាចារ្យ និស្សិតនិងសាធារណជន ចូលរួមបរិច្ចាគឈាម ប្រហែល១០០០នាក់ ក្នុងសកម្មភាព មនុស្សធម៌នេះ ដើម្បីជួយសង្គ្រោះ ជីវិតជនរងគ្រោះ៕

លោកព្រាប សុវត្ថិ និងសិល្បករជាច្រើន ចូលរួមសម្តែងតន្រ្តី បរិច្ចាគឈាម នៅសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ PPIU ថ្ងៃទី២៨-២៩ ធ្នូ