ទឹក​ចំណិត​ប៉ោម​លាយ​ទឹកឃ្មុំ​

ទឹក​ចំណិត​ប៉ោម​លាយ​ទឹកឃ្មុំ​
-​ផ្លែ​ប៉ោម​ក្រហម​ហាន់​ជា​ចំណិតៗ ២០០ ក្រាម​
-​ក្រូច​ក្រហម​ហាន់​ជា​ចំណិតៗ ៥០ ក្រាម
-​ទឹកក្រូច​ច្របាច់​ស្រស់ៗ ១ កូនចាន
-​ស្រាក្រហម​កន្លះ​កូន​ពែង

-​ទឹកក្រូច​ឆ្មារ ១ ស្លាបព្រា​បាយ
-​ទឹកឃ្មុំ​ពី ៣ ទៅ ៤ ស្លាបព្រា​បាយ​
-​ឈើអែម ២ ដុំ
-​ទឹក​សូ​ដា ១ ដប ។​

*​វិធី​ធ្វើ​
១ – ដាក់​ចំណិត​ផ្លែ​ប៉ោម ក្រូច​ក្រហម និង ឈើអែម​ក្នុង​ភាជន៍​មួយ ។​
២ – បន្ថែម​ស្រាក្រហម ទឹកក្រូច​ច្របាច់ ទឹកក្រូច​ឆ្មារ និង ទឹកឃ្មុំ​កូរ​បញ្ចូល​គ្នា រួច​យកទៅដាក់​ក្នុង​ទូទឹកកក​ក្លាស្សេ​រយៈពេល​ប្រហែល ៦ ម៉ោង ។​
៣ – បន្ថែម​សូ​ដា កូរ​បញ្ចូល​គ្នា ហើយ​ចាក់​ដាក់​កែវ​រួច​យកមក​ផឹក​តែម្តង ៕