ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Soccer League ល្ងាច​នេះ?

ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Soccer League ល្ងាច​នេះ?

ក្រុម​អាណាចក្រ​បៃតង និង​​ក្រុម​យុវជន វ៉ិចតូរី អេហ្វស៊ី នឹង​ត្រូវ​ជួប​ប្រកួត​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​វេលា​ម៉ោង ៤​រសៀល​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ដណ្ដើម​ពាន​រង្វាន់​ជើង​ឯក​ Soccer League លើក​ទី៣ ប្រចាំ​ឆ្នាំ​២០១៥។ ការ​ប្រកួត​ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ BTV ផង​ដែរ។

 

ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Soccer League ល្ងាច​នេះ?

 

កាល​ពី​ថ្ងៃ​ទី២១ ក្រុម​យុវជន វ៉ិចតូរី អេហ្វស៊ី​ បាន​យក​ឈ្នះ​ក្រុម យុវជន ក.១២ ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ឡើង​ទៅ​ចាំ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​មុន។ ចំណែក​ក្រុម​អាណាចក្រ​បៃតង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​សម្ព័ន្ធ​ គ.ស.ន.ប.ក ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៧-៨ បន្ទាប់​ពី​បញ្ចប់​លទ្ធផល ១-១ កាល​ពី​រសៀល​ថ្ងៃ​ទី២២។

 

ក្រុម​ទាំង​២ នឹង​ត្រូវ​ជួប​ប្រកួត​គ្នា​នៅ​​វេលា​ម៉ោង ៤​រសៀល​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ដណ្ដើម​ជើង​ឯក​​ពាន​រង្វាន់ Soccer League លើក​ទី៣ ដែល​រៀប​ចំ​ឡើង​ដោយ​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) សហការ​ជាមួយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC)។ ​ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១០​លាន​រៀល ក្រុម​ជើង​ឯក​រង​ទទួល​បាន​ប្រាក់​រង្វាន់ ៧​លាន​រៀល ឯ​ក្រុម​លេខ​៣ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៥​លាន​រៀល។

 

ពិធី​បិទ​ការ​ប្រកួត​នៅ​ល្ងាច​នេះ នឹង​មាន​ការ​ចូល​រួម​ពី ឯកឧត្តម ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្ពុជា ឯក​ឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និង ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា៕

 

ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Soccer League ល្ងាច​នេះ?ក្រុម​អាណាចក្រ​បៃតង

 

ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Soccer League ល្ងាច​នេះ?

 ក្រុម​យុវជន វ៉ិចតូរី អេហ្វស៊ី​ 

 

អត្ថបទ៖ គង់ វិសាល