​ហេ​តុ​អ្វី​ទ្វារ​មាស​នាង​ខ្ញុំ​មាន​ក្លិន​មិន​ល្អ​?

​នៅ​តាម​បញ្ជរ​ផ្សារទំនើ​ប​នា​ពេល​បច្ចុប្បន្ន​សម្បូរ​ទៅ​ដោយ​ប្រភេទ​ផលិតផល ​ដែល​ជម្រុញ​ឱ្យ​យើង​ជា​ស្រ្ដី​​ប្រើប្រាស់​ដើម្បី​ថែរក្សា​ផ្នែកមួយចំនួន​នៃ​រាងកាយ​ស្រ្ដីឱ្យ​បាន​ស្អាត​ និង​មាន​ក្លិនក្រអូប​ស្រស់ស្រាយ។ ​មិត្ដ​ស្រ្ដី​យើង​​ភាគ​ច្រើន​អាចនៅ​ចង​ចាំប្រយោគ​មួយ​ថា”តើ​អ្នក​ធ្លាប់​មានអារម្មណ៍​ថា​រាង​កាយមិនស្រស់ស្រាយដែរ​ទេ”​ ដោយប្រយោគនេះ​លឺ​ចេញ​ពីស្ប៉ត​ផ្សាយ​ពាណិជ្ជកម្ម​អំពី​ផលិតផល​ទឹក​ថ្នាំ​លាងសម្អាត​ទ្វារ​មាស ​ដែល​ធ្វើ​ឱ្យ​ស្រ្ដី​ភាគច្រើន​ចាប់​ផ្ដើម​មានការ​ងើង​ឆ្ងល់​ពី​អនាម័យ​ទ្វារ​មាស​របស់​ខ្លួន​ទាំង​នៅ​ក្មេង​។ ​តាម​ការ​ពិតគឺ​ថា ​ក្លិនប្រហើរ​បែបធ​ម្មជាតិរបស់​ស្រ្ដីភាគ​ច្រើន​គឺមាន​លក្ខណៈធម្មតា​។ ទ្វារ​មាស​របស់​អ្នក​មិន​ចាំ​បាច់​មាន​ក្លិន​ក្រអូប​ដូច​វាល​បុប្ផា​នៅ​លើ​ប្រអប់ ​នៃ ​Spray ​បាញ់​បំបាត់ក្លិន​ស្រ្ដីនោះទេ​។​
​ហេ​តុ​អ្វី​ទ្វារ​មាស​នាង​ខ្ញុំ​មាន​ក្លិន​មិន​ល្អ​?
​ហេតុអ្វី​បានជា​ទ្វារមាស​មាន​ក្លិន​មិន​ល្អ​?​
​ទ្វារមាស​ គឺ​ជា​ប្រព័ន្ធ Ecosystem​ នៃធាតុរាវ​ និង​បាក់តេរី​ដែល​ត្រូវ​បានរ​ក្សា​ឱ្យ​មានតុល្យភាព​យ៉ាងល្អិត​ល្អន់ ​ក្នុង​គោល​ដៅ​ដើម្បី​រក្សា​កម្រិត PH ឱ្យ​នៅ​ត្រឹម ​៤,៥ ​ដែលកម្រិត​នេះមានលក្ខណៈ​ល្អប្រសើរ​សម្រាប់​សុខភាព​ស្រ្ដី។ ​ការ​រួម​ផ្សំ​គ្នា​នៃ​ធាតុ​រាវ ​និងបាក់តេរី ​បង្កើត​បាន​ជាការ​ធ្លាក់ស ដែលពេលមួយវា​អាច​បញ្ចេញជា​ក្លិន។ ភាគ​ច្រើន​ក្លិន​ទាំង​នេះ​មាន​លក្ខណៈធម្មជាតិ និងធម្មតា ​ប៉ុន្ដែ​ក៏​មាន​ពេល​ខ្លះ​ក្លិន​ខ្លាំង​ហួស​កម្រិត​អាច​ជា​សញ្ញា​បញ្ជាក់​នូវ​បញ្ហា​សុខ​ភាព​ដែរ។​ ហេតុ​ដូច្នេះ តើ​ក្លិន​បែប​ណា ដែល​ចាត់​ថាជា​ក្លិន​ធម្មតា​? ការ​ស្ទង់​មតិ​មួយ ដែល​មិន​មាន​លក្ខណៈ​វិទ្យាសាស្រ្ដ ​អ្នក​ឯកទេស​រោគស្រ្ដី​បាន​កំណត់​ថា​ មនុស្ស​អាច​ធុំ​ក្លិន​ទ្វារ​មាស​ដែល​មាន​លក្ខណៈ​ធម្មតា​ចម្លាយ ​៣០,៤៨ សង់ទី​ម៉ែត្រ​។ ​ចំ​ពោះ​ក្លិន​ដែល​ឆួល​ជាងនេះ ​ឬ​ក្លិន​ដែល​មាន​ព្រម​ជា​មួយ​ការ​ឈឺចាប់ ​ភាព​ក្ដៅ​ក្រហល់​ក្រហាយ ​ឬរ​មាស់​ សូម​ប្រញាប់រួ​សរា​ន់​ទៅជួប​វេជ្ជបណ្ឌិត​ជា​បន្ទាន់​។​
​មូល​ហេតុ​សាមញ្ញ​មួយចំនួនបណ្ដាល​ឱ្យ​ទ្វារ​មាស​មាន​​ក្លិនមិន​ល្អ​រួមមាន៖
​រលាក​ទ្វា​រមាស​ដោយ​សារ​បាក់តេរី (​Bacterial Vaginosis (BV))​ ៖ ​ជា​ធម្មតា​ទ្វា​រមាស​ត្រូវ​បាន​គ្រប់​គ្រង​​ដោយ​ពពួក​បាក់​តេរី​ល្អ ប៉ុន្ដែ​ប្រសិន​បើ​មានអ្វី​រំខានដល់​ប្រព័ន្ធ ​Ecosystem បាក់​តេរីមិន​ល្អ​ដូច​​ជាពពួក VB ​នេះ​អាច​លុក​​លុយម្ដង​។ ជា​ធម្មតា​ពពួក​បាក់តេរី VB ​តែង​បង្ក​ឡើង​ដោយ​ការ​កើន​ឡើង​លើស​លប់នូវ​បាក់​តេរី​ម្យ៉ាង​ឈ្មោះ​ថា ​Gardnerella vaginalis​។  ​រោគ​សញ្ញា​នៃ​ការ​រ​លាក​ទ្វា​រ​មាស​ដោយ​សារ​បាក់តេរី​រួម​មាន​ដូចជា ​ធ្លាក់​សរាវ​មាន​ពណ៌​ប្រផេះ ​និង​មាន​ក្លិន​ឆ្អាប​ខ្លាំង។ ​ពពួក​បាក់តេរី​ VB ​គឺ​វា​បង្ក​ការ​រំខាន​ខ្លាំង​ណាស់ ​និង​អាច​បណ្ដាល​ឱ្យអ្នក​ប្រឈម​នឹង​គ្រោះ​ថ្នា​ក់ខ្ព​ស់ ​នៃ​ការ​ឆ្លង​រោគ​ផ្សេង​ៗ​ ប៉ុន្ដែ​វា​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ដោយ​​ប្រើថ្នាំ ​អង់​ទីប៊ីយូ​ទីក។​
​របប​អាហាររបស់​អ្នក៖ ​វា​ជាការ​ពិត ដែល​ពាក្យ​ចាស់​បានពោលថា​​” អ្នក​ជា​អ្វី​ដែលអ្នកបរិភោគ​”​។ ​គ្រឿង​ទេស និង​បន្លែ​មួយ​ចំនួនដូចជា​ ខ្ទឹមស ខ្ទឹម​បារាំង Asparagus ​និងគ្រឿង​ការី គឺ​ជា​ប្រភេទ​អាហារ ​ដែល​មាន​ក្លិន​ឆួល​ខ្លាំង​ ដែល​មាន​ឥទ្ធិពល​ដល់​ក្លិន​រាងកាយ​របស់​មនុស្ស​។​
​ឱសថ​ព្យាបាលរោគ​/ឱសថបង្រ្គប់​បន្ថែ​ម៖ ​ប្រភេទឱសថ​ដូចជា អង់ទីប៊ីយូទីក​ជា​ដើម​នេះ​ អាចជះឥទ្ធិពល​ដល់តុល្យភាព​ទ្វារមាស​របស់​អ្នក ដែល​នាំទៅ​រកការ​ប្រែប្រួល​ក្លិន ​និង​ការ​ធ្លាក់​ស​។ ប្រភេទថ្នាំ ​Antihistamines អាច​ដឹក​នាំ​ទៅ​រក​អាការៈ​ស្ងួត​ទ្វារ​​មាស និង​ធ្វើឱ្យធា​តុរាវ(សំណើម)នៅ​ក្នុង​ទ្វារមាសមានការ​​ថយចុះ​ ដែល​អាចមា​នផលប៉ះ​ពាល់​មិន​ល្អដល់សុខភាព​ទ្វារមាស។ ​ម្យ៉ាង​ទៀត ​​ការព្យាបាលដោយ​ប្រើរុក្ខ​ឱសថ ​និង​ប្រេង​ចម្រាញ់​ពីរុ​ក្ខជាតិ​ដ៏​ពេញ​និយមទាំង​នេះ​អាច​នាំ​ឱ្យ​មានកា​រប្រែប្រួល​ក្លិន​នៅ​ក្នុង​ទ្វារ​មាស​។
​ការ​បែក​ញើស៖ ​ភាគ​ច្រើននៅ​បរិវេណ​មួយចំ​នួន​ដូច​ជា​ក្លៀក ស្បែក​ជុំវិញប្រដាប់ភេទ ​​គឺងាយ​នឹង​បែក​បើក​ញើសច្រើន។​ ​ញើស​នៅ​ពេល​​លាយឡំ​ជា​​មួយធាតុ​រាវពី​ទ្វារមាស​អាចធ្វើ​ឱ្យ​ក្លិនប្រហើរធម្មជាតិ ​ប្រែ​ទៅ​ជា​ការ​កើន​ឡើង​កម្រិត​នៃក្លិន​ស្អុយតែ​ម្ដង​។​ នេះ​ជា​ក្លិន​ធម្មជាតិ ប៉ុន្ដែពេល​ខ្លះ​វាមាន​ក្លិនមិន​ល្អ​នោះទេ។ ដើម្បី​​កាត់បន្ថយក្លិន​មិន​ល្អនេះ​ សូមផ្លាស់​​ផ្ដូរសម្លៀកបំពាក់​ក្រោយ​ការ​​ហាត់ប្រាណ និង​ស្លៀក​សំពត់​ដែល​ងាយ​ឱ្យ​ខ្យល់​ចេញ​​ចូល។​​​
​ការប្រែ​ប្រួល​អ័កម៉ូន៖ បរិមាណ ​នៃធាតុរាវ​បញ្ចេញ​ពី​ទ្វា​រមាស​តែងមាន​ការប្រែ​ប្រួល​តាម​រ​យៈវដ្ដ ​នៃ​ការ​មក​រដូវ​។ ​ការ​ព្យាបាលអ័កម៉ូន ​ថ្នាំ​ពន្យារកំណើត ​និងក្រែមលាប​លើ​ទ្វារ​មាស​អាច​មាន​ឥទ្ធិពល​ទៅ​លើកម្រិត PH ​នៃ​ទ្វារមាស ​និងក្លិន​ទ្វារ​មាស​ផងដែរ​។ ​ការ​អស់រ​ដូវ​ ក៏​អាច​នាំ​ទៅ​​រកកា​រ​ប្រែ​ប្រួ​ល​យ៉ាងសន្ធឹក​ ខណៈ​ពេលការ​ធ្លាក់ចុះ​កម្រិត​អ័កម៉ូន Estrogen អាច​​នាំឱ្យ​កើន​ឡើង​អត្រា ​នៃ​ការ​កើត​រោគមេផ្សិត​ដំបែ​ និងពពួក​បាក់តេរី ​BV​៕ 
អត្ថបទ៖ ដេវីដ